គម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣

ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណ ៤៨% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។ លោក ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៥ កញ្ញា នេះថា ការងារធំៗនៃគម្រោងនេះ មាន ៥ ផ្នែក ដោយផ្នែកនីមួយៗសម្រេចបានខុសៗគ្នា។ លោក បានឱ្យដឹងថា៖ «ផ្នែកទី១ គឺការសាងសង់ច្រាំងទន្លេធំដែលសម្រេចបាន ៧៨% ទី២ គឺការសាងសង់ច្រាំងទន្លេតូចសម្រេចបាន ៥០% ទី ៣ ការបូមខ្សាច់ដើម្បីចាក់បំពេញសម្រេចបាន ៨៥% ទី៤ ការដ្ឋានស្ពានភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ សម្រេចបាន ២,៥% និងទី ៥ គឺការដ្ឋានស្ពានភ្ជាប់កោះនរា ភ្ជាប់ទៅកោះពេជ្រសម្រេចបាន ២៧%»។ លោកបន្តថា៖ «ការងារទាំងអស់ធ្វើទៅដោយរលូន និងទាន់ពេលតាមផែនការ។ ការងារធ្វើច្រាំងអាចនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈការៀបចំហេដ្ឋារចនាសម្ព័ន្ធជារួម ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅខែមិថុនា […]

អាន​បន្ថែម

តើការសាងសង់អគារក្នុងដីឡូតិ៍ត្រូវសល់ដីជុំវិញប៉ុន្មានម៉ែត្រ ទើបស្របតាមច្បាប់?

ម្ចាស់ដីឡូតិ៍ ឬដីទូទៅ ជាច្រើនតែងគិតថា ឱ្យតែស្ថិតនៅក្នុងព្រំដីរបស់ខ្លួន គឺអាចសង់សំណង់ពេញដីកម្រិតណាក៏បាន ប៉ុន្តែតាមច្បាប់គឺមិនត្រឹមត្រូវនោះទេ។ សម្រាប់សំណង់ខ្លះ គឺតម្រូវឱ្យសល់ដីជុំវិញសំណង់ពីព្រំដីក្នុងគម្លាតជាក់លាក់ណាមួយ។ មកស្វែងយល់ទាំងអស់គ្នា។ គ្រប់សំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ គឺត្រូវតែទុកគម្លាតពីព្រំដី ពិសេសសម្រាប់ដីឡូតិ៍ ឬដីដែលមានទីតាំងនៅក្នុងរាជធានី ក្រុង និងទីប្រជុំជន។ បើតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានី ខេត្ត និងទីប្រជុំជន បានកំណត់គម្លាតរវាងព្រំដី និងសំណង់អគារ ដូចខាងក្រោម៖ ១. អគារកម្ពស់ទាប ជាន់ផ្ទាល់ដី ដល់ជាន់ទី២៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ដោយឡែក ត្រូវទុកធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច ២ម៉ែត្រ។ ២. អគារកម្ពស់មធ្យម -កម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ)។ ដោយឡែក ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទូកយ៉ាងតិច ២ម៉ែត្រ។ -កម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១៖ […]

អាន​បន្ថែម

ថៃសន្យាម្ដងទៀតថានឹងផ្តល់ឯកសារប្លង់បន្ថែមទាក់ទិននឹងប្រាសាទស្រដៀងអង្គរវត្ត ឆាប់ៗ

ក្រសួងវប្បធម៌នៃប្រទេសថៃ សន្យានឹងខិតខំប្រឹងប្រែងរៀបចំបញ្ជូនឯកសារពាក់ព័ន្ធនឹង ប្រាសាទស្រដៀងអង្គរវត្ត នៅខេត្តបូរីរាំរបស់ខ្លួន មកភាគីកម្ពុជាឆាប់ៗនេះ ក្រោយមានការ ស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាតាំងពីខែសីហា។ ការសន្យានេះធ្វើឡើងដោយ ឯកឧត្តម Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យារដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីក្រុងបាងកកប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន BTV ចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា។ ក្នុងកិច្ចជំនួបនោះ ក្រសួងវប្បធម៍ប្រទេសថៃ បានសន្យាថា នឹងជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោង សាងសង់ប្រសាទនេះ ជូនភាគីកម្ពុជាឱ្យបានឆាប់បំផុតតាមការស្នើសុំរបស់ក្រសួងវប្បធម៌កម្ពុជា។ គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏គ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗផងដែរ ក្រោយកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)

អាន​បន្ថែម

ភ្នំពេញនឹងសង់ផ្លូវថ្មី ២ ខ្សែ ភ្ជាប់ផ្លូវ ៦A ដល់មហាវិថីឈ្នះ ឈ្នះ ត្រៀមសម្រាប់កីឡាស៊ីហ្គេម

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវថ្មីចំនួន ២ខ្សែ បន្ថែមទៀត ចាប់ពីចំនុចផ្លូវជាតិលេខ៦A ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមប្រើប្រាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា បច្ចុប្បន្នក្រុមការងារកំពុងពិភាក្សាលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងនៃការស្ថាបនាផ្លូវនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវទាំង២នេះនឹងត្រូវស្ថាបនាចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ឯកឧត្តមបន្តថា ផ្លូវទាំង២ខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ តែក៏នឹងជួយសម្រួលរំហូរចរាចរណ៍ផ្លូវជាតិលេខ៦ ឱ្យមានសណ្តាប់ធ្នាបថែមមួយកម្រិតទៀត៕ គួររំឭកផងដែរថា បច្ចុប្បន្នពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាត្រៀមការប្រកួតកីឡាស៊ីហ្គេម សាងសង់រួចរាល់ ១០០% ហើយ។ (អានបន្ថែម)

អាន​បន្ថែម

រាជរដ្ឋាភិបាលសម្រេចបង្កើតឃុំ-សង្កាត់ថ្មីចំនួន ៦ និងកែប្រែព្រំប្រទល់ឃុំចំនួន ២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឃុំ-សង្កាត់ថ្មី ចំនួន៦ និងកែប្រែព្រំប្រទល់រដ្ឋបាលឃុំចំនួន០២ នៅក្នុងខេត្តចំនួន ៦ ។ នេះបើតាមអនុក្រឹត្យ ៨ច្បាប់ លេខ១៥០ ដល់ ១៥៧ ចុះថ្ងៃទី ២០ ខែសីហា ដូចៗគ្នា។ ឃុំ-សង្កាត់ថ្មីចំនួន០៦ នោះ រួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និងសង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ)។ ចំណែក ការកែប្រែព្រំប្រទល់ឃុំថ្មី ចំនួន០២ រួមមាន ព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។ គួរបញ្ជាក់ថា ការបង្កើត និងការកែប្រែថ្មីនេះ ធ្វើឡើងក្រោយពេល ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារសិក្សា រៀបចំផែនទី និងរបាយការណ៍អំពីការស្នើសុំរបស់រដ្ឋបាលខេត្តទាំង០៦ នេះ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា JICA និង ក្រសួងដែនដីជប៉ុន នឹងធ្វើការលើគម្រោងផ្សេងគ្នា។ ទីភ្នាក់ងារ JICA នឹងអនវុត្តពីរគម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) ដែលនឹងប្រតិបត្តិការដោយប្រើទិន្នន័យរូបភាពពី CCTV និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។ គម្រោងទាំង ២ នេះ នឹងត្រូវបានសាកល្បងអនុវត្តនៅក្នុងអំឡុងខែតុលាខាងមុខនេះ ។ ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ […]

អាន​បន្ថែម

កម្ពុជាបន្តស៊ើបករណីប្រាសាទស្រដៀងអង្គរវត្តនៅថៃ គ្រោងបញ្ជូនបុរាណវិទ្យាទៅពិនិត្យឆាប់ៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តស៊េីបអង្កេតករណីរឿងប្រាសាទស្រដៀងអង្គរវត្តនៅប្រទេសថៃ ដោយគ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗ ក្រោយកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមសារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃទី ២៥ សីហា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្ត្រីទៅឆាប់ៗ តែការធ្វើដំណើរនេះពេលជួបការលំបាកព្រោះវិបត្តិ កូវីដ១៩។ «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិននៅស្ងៀមទេ។ ក្រសួងក៏កំពុងធ្វើការជាមួយមន្ត្រីកម្ពុជានៅស្រុកស្រះកែវ និងស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដូច្នេះយើងអាចបន្តកិច្ចសហប្រតិបត្តិការ និងបញ្ចប់គម្រោងនេះបាន» ឯកឧត្តម បានបន្ត។ ជាក់ស្ដែង កាលពីដើមខែសីហា  រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ក៏បានជួបនឹងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរឿងនេះផងដែរ ដោយបានស្នើផ្ទាល់ទៅអគ្គរាជទូតឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ (អានបន្ថែម) គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងស្នើឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម្រោងសាងសង់នានា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីរររាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ចំពោះគម្រោងសាងសង់អគារ។ ឯកឧត្តម មានប្រសាសន៍ថា៖ «រាល់គម្រោងប្លង់ដែលបានដាក់ស្នើសុំលិខិតអនុញ្ញាតសាងសង់ដូចជា អគារដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព សំណង់បុរីលំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព»។ លើសពីនេះ ឯកឧត្តម ក៏ជំរុញឱ្យមានការត្រួតពិនិត្យ នៅពេលសាងសង់ឱ្យអនុវត្តត្រឹមត្រូវតាមគម្រោងប្លង់។ ប្រសិនសំណង់អគារបញ្ចប់ការសាងសង់ ដោយមិនបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនឡើយ៕

អាន​បន្ថែម

ហេតុផលធំៗ ទាំង ៥ ចំនុច ដែលធ្វើឱ្យរដ្ឋកំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤

រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នាពេលដ៏ខ្លីខាងមុខ។ តើមានភាពចាំបាច់អ្វីខ្លះ ទើបរដ្ឋបង្កើត និងដាក់ផែនការមេ កំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤? បើយោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗទាំង៥ ចំណុច៖ ចំណុចទី១៖ ការសិក្សាបង្ហាញថាខេត្តមណ្ឌលគិរីមានឱកាសខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សឱ្យឃើញតាមកំណើនភ្ញៀវទេសចរ និងសកម្មភាពវិនិយោគជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។ ចំណុចទី២៖ ខេត្តមណ្ឌលគិរី មានភាពចម្រុះ ទាំងធនធានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិ ដែលជាឱកាសវិនិយោគបានច្រើនវិស័យ។ ចំណុចទី៣៖ ខេត្តនេះមានហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែងស្រាប់ ព្រមនឹងផែនការរបស់រដ្ឋដែលចង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត រួមមាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងសំណល់ ជាដើម។ ចំណុចទី៤៖ ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស នៅមិនទាន់ច្បាស់លាស់។ ដូច្នេះ រដ្ឋត្រូវតែបង្កើតផែនការមេ ដើម្បីយកមកជួយកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់ ទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចទី៥៖ ការសិក្សាបង្ហាញថា ខេត្តនេះទៅអនាគតនឹងទាក់ទាញទេសចរជាង ២លាននាក់ ក្នុង១ ឆ្នាំៗ ដោយនឹងជួយបង្កើតការងារប្រមាណ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ ដូច្នេះត្រូវតែមានផែនការគ្រប់គ្រងច្បាស់លាស់។ ក្រៅហេតុផលទាំង ៥ […]

អាន​បន្ថែម

ក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ឱ្យមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ ការងារនេះ ជាផ្នែកមួយនៅការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ យោងតាមសេចក្តីសម្រេចលេខ ០៣៧ សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារនេះ ជាសេនាធិការ (ជំនួយការ) ឱ្យគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងធំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីឆ្នើម ០៣រូប។(អានបន្ថែម) ក្រុមការងារពិសេសនេះ មានសមាជិកសរុបទាំងអស់ ចំនួន ៤៣រូប ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្នន័យដីធ្លីក្នុងខេត្តព្រះសីហនុ។ លើសពីនេះ ក្រុមការងារនេះ ក៏នឹងជាអ្នកតាក់តែងសេចក្តីព្រាងគោលនយោបាយ និងលើកសំណើអំពីជម្រើសគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដាក់ជូនគណៈកម្មាធិការពិនិត្យ និងសម្រេចផងដែរ។ គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២។ (អានបន្ថែម) កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ និង ផ្លូវ ១១ ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ […]

អាន​បន្ថែម