ក្រសួងមហាផ្ទៃបើកភ្លើងខៀវលើសំណើសុំបង្កើត ឃុំសង្កាតថ្មីចំនួន ៦

ក្រសួងមហាផ្ទៃបានផ្តល់ភ្លើងខៀវដល់រដ្ឋបាលខេត្តចំនួន ៦ សម្រាប់ការស្នើសុំបង្កើតឃុំថ្មីចំនួន ៦ ក៏ដូចជាសុំកែប្រែព្រំប្រទល់រដ្ឋបាលមួយចំនួននៅក្នុងខេត្ត។ យោងតាមលិខិតលេខ ១៤៦ សជណ/អរប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ឃុំសង្កាត់ ដែលបានស្នើបង្កើតថ្មីរួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និង សង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ) ដោយឡែក សំណើសុំកែប្រែព្រំប្រទល់វិញ គឺមកពីខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលនឹងកែព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។ បន្ទាប់ពីការពិចារណា ក្រសួងមហាផ្ទៃបានណែនាំរដ្ឋបាលខេត្តទាំង ៦ នេះ ឱ្យបង្កើតក្រុមការងារដើម្បីសិក្សាលម្អិត រៀបចំផែនទី និងធ្វើរបាយការណ៍ពេញលេញ រួចបញ្ជូនមកក្រសួងមកនឹងឈានទៅ នីតិវិធីបន្តបន្ទាប់។

អាន​បន្ថែម

ក្រសួងដែនដីសម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល ព្រោះប្លង់គម្រោងមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហើយប៉ះពាល់ដល់កម្មសិទ្ធិឯកជនច្រើន។ នេះបើតាមលិខិតចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួង ដែលបានផ្ញើជូនទៅកាន់រដ្ឋបាលខេត្តកណ្តាល។ យ៉ាងណាមិញ លិខិតមិនបានបញ្ជាក់ថា នឹងលុបគម្រោងណាខ្លះ ឬគម្រោងចំនួនប៉ុន្មានទេ។ ប៉ុន្តែបានបញ្ជាក់មូលហេតុថា ការសម្រេចលុបនេះ ធ្វើឡើងក្រោយពីក្រសួងទទួលបានសំណើជាញឹកញាប់ពីប្រជាពលរដ្ឋ ថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ប៉ះពាល់ដល់កម្មសិទ្ធិ និងលំនៅឋានឯកជនច្រើន ហើយរដ្ឋគួរតែកែសម្រួល។ ក្រោយទទួលបានសំណើ ក្រសួងក៏បានពិនិត្យឃើញថា គម្រោងមានលក្ខណៈមិនសមស្របទៅនឹងភូមិសាស្ត្រជាក់ស្តែងពិតមែន ទើបសម្រេចឱ្យលុបចោល ហើយស្នើឱ្យរដ្ឋបាលខេត្តរៀបចំជាថ្មី ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់វិញ។ ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កាសែត Cambonomist កាលពីថ្ងៃទី២១ ខែកក្កដា ថា៖ «ប្រាកដណាស់ ការលុបគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនជាក់ជាមិនខាន»។ «ក្រោយគម្រោងខាងលើត្រូវបានបែកធ្លាយ នឹងមានក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នាំគ្នាទៅទិញអចលនទ្រព្យនៅតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍ ឬទុកលក់ជាដើម ហើយនៅពេលរដ្ឋមិនធ្វើ ពួកគាត់អាចនឹងខាត់បង់»។ យ៉ាងណាក្ដី អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា មុនសម្រេចធ្វើអ្វីមួយ […]

អាន​បន្ថែម

សាលាក្រុង ចុះហត្ថលេខាជាមួយជប៉ុន គ្រោងបង្កើតចំណតឡានក្រុង វៃឆ្លាត នៅភ្នំពេញ

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែសីហា កន្លងមក បានចុះហត្ថលេខាជាមួយជប៉ុន សម្រេចរួមគ្នាចាប់ផ្តើមសិក្សាលើគម្រោងបង្កើតចំណតរថយន្តក្រុងឆ្លាតវៃក្នុងរាជធានីភ្នំពេញ។ ការចុះហត្ថលេខនេះ ធ្វើឡើង រវាងតំណាងក្រសួងដែនដី រចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងភាគីពាក់ព័ន្ធដទៃទៀត។ យ៉ាងណាក្ដីកិច្ចប្រជុំមិនទាន់បានបង្ហើបនូវព័ត៌មានលម្អិតនៃគម្រោងថានឹងបញ្ចប់ការសិក្សាពេលណា ចំណាយថវិកាប៉ុន្មាន និងចាប់ផ្ដើមអនុវត្តពេលណានោះទេ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនចិន China Good Cars Holding Ltd កាលពីឆ្នាំ ២០២០ ធ្លាប់បានបង្ហាញផែនការចង់បង្កើតចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នៅជាយក្រុងភ្នំពេញ។ ប៉ុន្តែមកទល់បច្ចុប្បន្ន ទាំងសាលាក្រុង និងក្រុមហ៊ុនចិន មិនបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងនោះទេ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី ៦ នៅភ្នំពេញ

ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៦ ដែលស្ថិតខាងមុខស្ថានីយបូមទឹកវត្តភ្នំ ឬសួនច្បារមាត់ទន្លេមុខ CDC ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ៤ សីហា កន្លងមកនេះ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លក្ខណៈពិសេសនៃបច្ចេកវិទ្យាថ្មីនេះ គឺថាកាលពីមុន គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ។ ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិនេះ ជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយរបស់ជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម) ប្រភពដដែលបានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៤ ខែសីហា គម្រោងជំហានទី៤ ទាំងមូល សម្រេចបាន ស្ទើរតែ១០០% ហើយ។ គម្រោងនេះ រួមមាន ការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំអង្កត់ផ្ចិតចាប់ពី ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន […]

អាន​បន្ថែម

អាជ្ញាធរកំពុងពន្លឿនការងារលើកកម្ពស់ផ្លូវវង់តូចទាំង៣កំណាត់នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖ -កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ -កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ម៉ែត្រ -កំណាត់ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ម៉ែត្រ ដោយឡែកការងាររួមមាន ការពង្រីកស្មាផ្លូវសងខាង និងអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ដារ និងកែលម្អកំណាត់ផ្លូវទាំង ៣កំណាត់នេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ខណៈផ្លូវសំខាន់ៗទាំងនេះ នឹងល្អប្រសើរទាំងស្រុងនៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់កូវីដ-១៩ ៕

អាន​បន្ថែម

ជប៉ុនបង្ហាញផែនការចង់សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ៣ទៀត ត្រឹមឆ្នាំ ២០៣៥

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញផែនការមេគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ០៣ បន្ថែមទៀត ក្នុងអំឡុងឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ បន្ទាប់ពីដំណាក់កាលសាកល្បងនៅបឹងជើងឯកបានចាប់ផ្តើម កាលពីចុងខែឧសភា កន្លងទៅ។ បើតាមផែនការអភិវឌ្ឍទីក្រុងនិរន្តភាពសម្រាប់រាជធានីភ្នំពេញ (២០១៨-២០៣៥) សាលាក្រុង ជ្រើសរើសបឹងត្របែក បឹងទំពុន និងបឹងតាមោក ជាទីតាំងមានសក្តានុពលក្នុងការសិក្សា និងសាងសង់គម្រោងទាំង ៣ ហើយនឹងបែកចែកជា ៣ ដំណាក់កាលផ្សេងគ្នា៖ -គម្រោងដំណាក់កាលទី១ គ្រោងសាងសង់ក្នុងឆ្នាំ២០២៦ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៥៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ -គម្រោងដំណាក់កាលទី២ គ្រោងសាងសង់ក្នុងឆ្នាំ២០៣១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៣៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ -គម្រោងដំណាក់កាលទី៣ គ្រោងសាងសង់ក្នុងឆ្នាំ២០៣៥ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ១៨១ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ យ៉ាងមិញ គម្រោងទាំង ៣ ដំណាក់កាលខាងលើនេះ អាចអនុវត្តបានទៅតាមការគ្រោងទុក អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុបន្នគម្រោងដែលបានចាប់ផ្តើមសាងសង់នៅបឹងជើងឯក កាលពីចុងខែឧសភា កន្លងទៅ គឺជាគម្រោងដំណាក់កាលសាកល្បង។ គម្រោងនេះ មានតម្លៃជាង ២៧លានដុល្លារ […]

អាន​បន្ថែម

ផ្លូវថ្មី១ខ្សែ ភ្ជាប់ពីផ្លូវ២១៧ ទៅផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ បើកការដ្ឋានហើយ

គម្រោងពង្រីកផ្លូវបេតុងថ្មី១ខ្សែ ទទឹង១២ម៉ែត្រ និងប្រវែង ១.៣៧០ម៉ែត្រ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ កាលព្រឹកថ្ងៃទី ២៦ កក្កដា នេះក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ការដ្ឋានពង្រីកផ្លូវបេតុងថ្មី១ខ្សែនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការបើកការដ្ឋានពង្រីកផ្លូវនេះ គឺដោយសារផ្លូវចាស់មានស្ថានភាពតូចចង្អៀត ទទឹងត្រឹម ៥ ទៅ ៦ម៉ែត្រ ប៉ុណ្ណោះ ហើយម្យ៉ាងក៏ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋផងដែរ។ ក្រៅពីពង្រីកផ្លូវនេះហើយ សាលារាជធានីក៏នឹងរួមបញ្ចូលគម្រោងស្ថាបនាចិញ្ចើមផ្លូវ១ម៉ែត្រសងខាង និងដាក់លូផងដែរ។

អាន​បន្ថែម

អន្តរក្រសួងកំពុងសិក្សា និងច្នៃគំរូរៀបចំទីក្រុងឆ្លាតវៃពីសិង្ហបុរី មកប្រើឱ្យត្រូវនឹងសង្គមកម្ពុជា

អន្តរក្រសួងកំពុងសិក្សា និងកែច្នៃគំរូការរៀបចំទីក្រុងឆ្លាតវៃពីប្រទេសសិង្ហបុរី មកប្រើប្រាស់ឱ្យស័ក្តិសមនឹងបរិបទសង្គមកម្ពុជា គោលដៅបង្កើតទីក្រុងដែលមិនត្រឹមតែជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ តែសំខាន់គឺត្រូវតែងាយស្រួលរស់នៅតាមបែបផែនរបស់ខ្មែរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ផែនការអភិវឌ្ឍទីក្រុងសំខាន់ៗមួយចំនួន ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតបណ្ដាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ផងដែរ។ ផែនការនេះត្រូវបានបង្ហាញ ក្នុងសន្និសីទអនឡាញស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ» ដែលធ្វើឡើងកាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅ ។ សន្និសីទនេះ រៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហការជាមួយ ក្រសួងមុខងារសាធារណៈ សាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) និង មូលនិធិ Temasek អន្តរជាតិ ហើយចូលរួមដោយអភិបាល-អភិបាលរងរាជធានី ខេត្ត សរុបប្រមាណជាង ២០០នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា៖ «ការសិក្សារៀនសូត្រពីប្រទេសជឿនលឿនដូចជាសិង្ហបូរី ជាចំណុចល្អក្នុងការប្រមូលធាតុចូល។ ប៉ុន្តែយ៉ាងណាក្ដី គំរូរៀបចំទីក្រុងឆ្លាតវៃ នឹងត្រូវកែច្នៃឱ្យស្របនឹងបរិបទសង្គមខ្មែរ»។ «ពាក្យថាទីក្រុងឆ្លាតវៃ មិនមែនជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងស្រួលរស់នៅតាមបែបផែនសង្គមកម្ពុជា»។ គួរបញ្ជាក់ផងដែរថា កន្លងមកមានខេត្តមួយចំនួនដែលរដ្ឋាភិបាលបានជ្រើសរើសជាទិសដៅសក្ដានុពលសម្រាប់គម្រោងទីក្រុងឆ្លាតវែ ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម។ (អានបន្ថែម […]

អាន​បន្ថែម

ប្លង់មេឆ្នាំ ២០៣៥ កំណត់យកតាខ្មៅ និងទីតាំងបណ្ដោយផ្លូវជាតិលេខ ៣&៤ ជាបណ្ដុំសេដ្ឋកិច្ច

បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុងនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។ ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានាឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។ ជាក់ស្ដែង មកទល់បច្ចុប្បន្នឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ ២០ គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។ លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។ យោងតាមឯកសារដដែល នៅឆ្នាំ ២០៣១ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងកែលម្អលូជំហានទី៤ សម្រេចបានជិត ១០០% ហើយ

គម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ នៅខណ្ឌដូនពេញ ដែលកំពុងសាងសង់ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ ៩៨% ហើយ។នេះបើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ គម្រោងនេះ រួមមាន ការដាក់លូមេដែលមានទំហំអង្កត់ផ្ចិត ១,៥ម ដល់ ២,៣ម ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម) និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ជាដើម។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលជាផ្នែកមួយនៃគម្រោង ក៏ត្រូវបានប្រកាសដាក់ឱ្យដំណើរការហើយដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ជាជំនួយរបស់ជប៉ុនដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។

អាន​បន្ថែម