ប្លង់មេឆ្នាំ ២០៣៥ កំណត់យកតាខ្មៅ និងទីតាំងបណ្ដោយផ្លូវជាតិលេខ ៣&៤ ជាបណ្ដុំសេដ្ឋកិច្ច

បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុងនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។ ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានាឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។ ជាក់ស្ដែង មកទល់បច្ចុប្បន្នឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ ២០ គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។ លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។ យោងតាមឯកសារដដែល នៅឆ្នាំ ២០៣១ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងកែលម្អលូជំហានទី៤ សម្រេចបានជិត ១០០% ហើយ

គម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ នៅខណ្ឌដូនពេញ ដែលកំពុងសាងសង់ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ ៩៨% ហើយ។នេះបើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ គម្រោងនេះ រួមមាន ការដាក់លូមេដែលមានទំហំអង្កត់ផ្ចិត ១,៥ម ដល់ ២,៣ម ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម) និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ជាដើម។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលជាផ្នែកមួយនៃគម្រោង ក៏ត្រូវបានប្រកាសដាក់ឱ្យដំណើរការហើយដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ជាជំនួយរបស់ជប៉ុនដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។

អាន​បន្ថែម

ភាគីថៃអះអាងថាមិនបានចម្លងប្រាសាទអង្គរទេ តែរចនាតាមគំរូប្រាសាទមួយចំនួនក្នុងតំបន់

ភាគីថៃអះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាម ព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានមតិរិះគន់ពីប្រជាពលរដ្ឋខ្មែរ ថាការកសាងប្រាសាទថ្មមួយនេះបានចម្លងរចនាបទប្រាសាទអង្គរ។ (អានបន្ថែម) យោងតាមសេចក្តីប្រកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកមិញនេះ ចៅអធិការវត្តនៅប្រទេសថៃអះអាងថា ប្រាសាទនេះជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀត ដែលមានភាពចម្រុះគ្នា និងជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា។ ចៅអធិការវត្តបានឱ្យដឹងទៀតថា បើយោងតាមឯកសារប្លង់ ការកសាងប្រាសាទនេះមិនបានលួចចម្លងប្លង់ពីប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ។ ប៉ុន្តែការកសាងសង់ គឺតាមគំរូប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ ភាគីថៃក៏បានបន្តទៀតថា ម្ចាស់គម្រោងប្រាសាទ នឹងស្វាគមន៍ជានិច្ចបើមន្រ្តីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចង់ចុះត្រួតពិនិត្យ ក្នុងករីណមានការមន្ទិលសង្ស័យ។ យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានបឋមដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួល ប៉ុន្តែការស្រាវជ្រាវនៅតែបន្ត។

អាន​បន្ថែម

ដីជាង១ពាន់ហិកតានៅកោះកុង នឹងត្រូវរៀបចំជាតំបន់អភិវឌ្ឍ និងវិស្សមកាលក្រសួងការពារជាតិ

រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដី ១ ១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។ សម្តេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដា នេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង។ យោងតាមលោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង ដីបម្រុងទំហំជាង ១ ពាន់ហិកតានេះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។ យ៉ាងណាក្ដី ព័ត៌មានលម្អិតនៃគម្រោងថាតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមពេលណា ប្រភពដដែលមិនទាន់បានបញ្ជាក់នៅឡើយទេ។

អាន​បន្ថែម

កម្ពុជាកំពុងស្រាវជ្រាវលើករណីដែលថៃសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃជួយស្រាវជ្រាវឱ្យបានល្អិតល្អន់លើករណីការសាងសង់ប្រាសាទដូចអង្គរវត្តនៅលើទឹកដីថៃ បន្ទាប់ពីប្រជាជនខ្មែរជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកសំដែងភាពមិនពេញចិត្តលើការចម្លងសំណង់បេតិកភណ្ឌមួយនេះ។ ការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា គម្រោងសាងសង់ប្រាសាទដូចអង្គរវត្តនេះ មានឈ្មោះថា សីហនគរ ដែលកំពុងសាងសង់នៅខេត្តបុរីរ៉ាំ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុងបាងកក ប្រទេសថៃ។ ព័ត៌មាននេះ បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនរបស់អ្នកប្រើប្រាស់អិនធើណេត អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការ។ ជាការឆ្លើយតប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ BTV ថា ក្រសួងបានទាក់ទងទៅកុងស៊ុលកម្ពុជាប្រចាំនៅទីនោះឱ្យស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ហើយ។ គួរបញ្ជាក់ផងដែរ កាលពីខែតុលា ឆ្នាំមុន ក៏មានករណីស្រដៀងគ្នានេះដែរ ដោយសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan នៃប្រទេសថៃបានប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរអង្គរ មកតែងលម្អសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបង្កឱ្យមានការមិនពេញចិត្តពីប្រជាជនកម្ពុជាជាច្រើន។ (អានបន្ថែម) ក្រោយមក ម្ចាស់សណ្ឋាគារក៏ចេញលិខិតសូមអភ័យទោស ដោយបកស្រាយថាសំណង់គឺធ្វើឡើងដើម្បីកោតសរសើរ គោរពស្រឡាញ់ ចំពោះសិល្បៈអង្គរ មិនមែនជាការចម្លងទេ។   

អាន​បន្ថែម

ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត១០០%ហើយ

មកទល់បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលជាផ្នែកមួយរបស់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ ខណៈការដ្ឋានផ្លូវទាំងមូលក៏ដំណើរទៅដោយរលូនផងដែរ។ នេះបើយោងតាមក្រសួងសារធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ បែកចែកជា ២ ខ្សែ រួមមានស្ពានផ្នែកខាងកើតប្រវែង ៦៣០ម៉ែត្រ ដែលសម្រេចបាន៩៥,១០% ហើយគ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានផ្នែកខាងលិចប្រវែង ៣៦៦ម៉ែត្រ ដែលសម្រេចបាន ៩៩,៤០% ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងអាម៉េរសរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង)។ ផ្លូវនេះឆ្លងកាត់ភ្នំពេញ ១៥,៤២គីឡូម៉ែត្រ និងខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ ដោយនឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ បម្រើឱ្យសេវាដឹកជញ្ជូនតភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់។ គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

សាលាក្រុងបញ្ជាឱ្យរុះរើ អាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់ក្នុងពេល ២ ខែ

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការថ្មីទុកពេល ២ ខែ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពនៅរាជធានីភ្នំពេញ។ នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់អនុវត្តមិនទទួលបានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះអនុវត្តវិធានការខាងលើជាបន្ទាន់ ដោយចាប់ផ្ដើមចេញពីការជូនដំណឹង។ ជាមួយនឹងវិធានការថ្មីនេះ សាលាក្រុងនឹងទុករយៈពេល ២ខែ ដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុង បើមិនដូច្នោះនឹងដោះស្រាយតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។ ឯកឧត្ដម ឃួង ស្រេង ថ្លែងថា៖ «វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ»។ ឯកឧត្ដម បន្តថា ដូច្នេះ អាជ្ញាធរខណ្ឌត្រូវចុះជូនដំណឹង ពិសេសអ្នកលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យ ឱ្យប្រញាប់រុះរើយកចូលផ្ទះពួកគាត់វិញ ឬបើគ្មានផ្ទះត្រូវរើទៅជាយក្រុង។ យ៉ាងណាក្ដី សម្រាប់អាជីវករលក់ដូរនៅក្នុងផ្ទះ ឬទីតាំងរបស់ខ្លួនត្រឹមត្រូវ គឺមិនមានបញ្ហាទេ៕

អាន​បន្ថែម

រដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។ នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។ តំបន់អាទិភាពសំខាន់ៗទាំង ៦ ដែលត្រូវបានជ្រើសរើស រួមមាន៖ ១) តំបន់របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានប៉ុណ្ណោះ ២) តំបន់ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ ៣) ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ៤) តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ (អានបន្ថែម) ៥) តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេល អនាគត ៦) តំបន់តាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ ជាមួយនឹងផែនការថ្មីនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកល្បីផ្នែកសំណងឌីជីថល បើកឱ្យសិស្សកម្ពុជាចូលប្រកួតកម្មវិធីអ្នកច្នៃប្រឌិតសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសបើកកម្មវិធីប្រកួតប្រជែងអ្នកច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធឆ្នើម ឬ Future Infrastructure Star Challenge 2021 ជាផ្លូវការ ដែលសិស្ស និស្សិតនៅកម្ពុជាក៏មានសិទ្ធចូលរួមប្រកួតផងដែរ។ ការប្រកួតប្រជែងនេះ បើកចំហសម្រាប់និស្សិតមហាវិទ្យាល័យ សិស្សវិទ្យាស្ថានពហុបច្ចេកទេស សិស្សវិទ្យាល័យ ឬអ្នកចាប់អារម្មណ៍ផ្នែកវិស្វកម្ម និងស្ថាបត្យកម្មទាំងអស់ទូទាំងពិភពលោកចូលរួម។ ការប្រកួតបែងចែកជា ២ដំណាក់ គឺដំណាក់កាលបង្ហាញភាពច្នៃប្រឌិតតាមរយៈគម្រោងគំនិតបឋម (Conceptualization) និងដំណាក់កាលរចនាប្លង់ និងបង្កើតជាគំរូសំណង់ (Design and Visualization) ។ នៅក្នុងដំណាក់កាលទី ១ អ្នកចូលរួម អាចដាក់ស្នើចូលរួមប្រកួតនូវគំនិត ឬភាពច្នៃប្រឌិតសម្រាប់គម្រោងសំណង់ប្រភេទអ្វីក៏បាន ដូចជា គម្រោងផ្លូវថ្នល់ ផ្លូវដែក អាគារ ស្ថានីយទឹកកខ្វក់ ផែនទីទីក្រុង ឬថាមពល ជាដើម។ លក្ខខណ្ឌ គឺត្រូវតែប្លែកថ្មី ជួយដោះស្រាយបញ្ហាសង្គម និងបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ឬពិភពលោក។ គម្រោងគួរតែផ្ដោតលើបញ្ហាបរិស្ថាន សុខភាព និងសុខុមាលភាពរបស់ពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំសង់បានជាង៥០%ហើយ

ដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ  ដែលមានអគារស្នាក់នៅមន្រ្តីរាជការ  ផ្លូវប្រភេទ “ឃ” អគារវេទិកា សួន ការ៉ូឡា ភ្លើងបំភ្លឺសាធារណៈ បណ្តាញបំពង់រត់ខ្សែអគ្គិសនី និងបណ្តាញទូរគមនាគមន៍ក្រោមដី គិតមកដល់ពេល​នេះ សម្រេចបានជាង៥០%ហើយ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ  និងវាយតម្លៃការអនុវត្តកិច្ចសន្យានៃការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  និងក្រុមហ៊ុនសាង​សង់  កាលពីថ្ងៃទី១៧ មិថុនា ២០២១ ដឹកនាំដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះ បានឲ្យដឹងថា បច្ចុប្បន្នអគារស្នាក់ ៦អគារ សាងសង់សម្រេចបាន ៦០ភាគរយ ផ្លូវប្រភេទ “ឃ” សង់សម្រេចបាន ៣០ភាគរយ ខណៈការដាក់បង្គោលភ្លើង ការ៉ូឡា សួនច្បារ លូ បណ្តាញអគ្គសនី និងបណ្តាញទូរគម​នាគមន៍ ក៏សម្រេចបានតាមការរំពឹងទុក។ នាឱកាសនោះដែរ លោកឧកញ៉ា លី ឈួង តំណាងក្រុមហ៊ុនសាងសង់  លី  ឈួង សំណង់ និងអាហរ័ណ នីហរ័ណ ក៏បានរាយការណ៍ថា ការងារនេះក្រុមហ៊ុនលោកបានអនុវត្តន៍ទៅតាមគម្រោងប្លង់ និងទៅតាមផែនការអភិវឌ្ឍខេត្ត។ […]

អាន​បន្ថែម