សំណង់ផ្ទះខ្មែរបូរាណសរសរ ១០០ អាយុជាង ២០០ឆ្នាំ នឹងត្រូវប្ដូរមុខមាត់ទៅជាសារមន្ទីរខេត្ត

ដោយមើលឃើញពីតម្លៃស្ថាបត្យកម្មបូរាណ មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំប្ដូរមុខមាត់ផ្ទះចំណាស់ជាង ២០០ឆ្នាំ ឬស្គាល់ជាទូទៅថាផ្ទះសសរ១០០ ឱ្យក្លាយទៅសារមន្ទីរខេត្តឆាប់ៗនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន កាលថ្ងៃទី២ ខែមិថុនា។ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានឱ្យដឹងថា ផ្ទះសសរ១០០នេះនឹងក្លាយជាសារមន្ទីរថ្មី ជំនួសឱ្យកន្លែងចាស់ ដោយបច្ចុប្បន្នក្រុមការងារកំពុងត្រៀមបញ្ជូនវត្ថុបុរាណ ទៅដាក់នៅទីនោះ ដោយនឹងបើកជាផ្លូវការក្រោយការងារចប់សព្វគ្រប់។ សូមបញ្ជាក់ថា ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ផ្ទះនេះ ត្រូវបានរុះរើពីថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ហើយយកមកសាងសង់ឡើងវិញនៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរការ កណ្តាលក្រុងក្រចេះ ដោយសាងសង់ចប់រួចរាល់កាលថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ កន្លងទៅនេះ៕

អាន​បន្ថែម

មហាវិថីផ្លូវ ៦០ម៉ែត្រ ចាប់ពីផ្លូវ ២៧១ ដល់ផ្លូវជាតិលេខ២ នឹងអ៊ុតកៅស៊ូបញ្ចប់ក្នុងខែមិថុនានេះ

សាលារាជធានីភ្នំពេញ បានកំពុងបន្ត និងពន្លឿនជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន ចាប់ពីចំនុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ តាមគម្រោងនឹងបញ្ចប់ការអ៊ុតកៅស៊ូទាំងស្រុងនៅក្នុងខែមិថុនានេះ។ ថ្លែងប្រាប់ Fresh News ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ក្តី សាលារាជធានីភ្នំពេញ បានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការជួសជុលផ្លូវថ្នល់ទូទាំងក្រុងដែលរងការខូចខាត ដោយសារតែបញ្ហានានាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ឯកឧត្តមបន្តថា អាជ្ញាធរភ្នំពេញ បច្ចុប្បន្នបាននឹងកំពុងបន្តធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលជាផ្លូវទី២៩ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។ គួរជម្រាបដែរថា បើតាមសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានបណ្តោយប្រវែង ៩១៥០ម៉ែត្រ ទទឹង ២១ម៉ែត្រ អ៊ុតកៅស៊ូ AC […]

អាន​បន្ថែម

១៧គ្រួសារ ដែលរងផលប៉ះពាល់ពីនៃគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ព្រមទទួលយកប្លង់ដីថ្មី

ប្រជាពលរដ្ឋ១៧គ្រួសារ ក្នុងភូមិធ្លកអណ្ដូង ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីនៅស្រុកបន្ទាយស្រី។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា។ មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លីផ្លូវ៣៨ខ្សែ បានបញ្ជាក់ថា មានពលរដ្ឋចំនួន១៧គ្រួសារ នៃ១៩គ្រួសារ ដែលមានទីលំនៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម។ ពេលនេះ ពួកគេបានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាបហើយ ដោយចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនចេញដោយស្ម័គ្រចិត្ត។ ទីតាំងថ្មីនេះ គឺស្ថិតនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។ តំបន់នេះ រដ្ឋបាលខេត្តអះអាងថា នឹងរៀបចំឱ្យមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ គួររម្លឹកថា កាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះ ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បានយល់ព្រមរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ផងដែរ។ (អានបន្ថែម) អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៣៨ខ្សែ និងអភិវឌ្ឍន៍ខេត្តសៀមរាប។ ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនេះដែរ គិតត្រឹមខែមីនា សម្រេចបានប្រមាណជាង […]

អាន​បន្ថែម

ផ្លូវថ្មីមួយខ្សែលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង សាងសង់បាន ៧០% ហើយ

គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែងជិត ៣៩គម ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០% ហើយ ។ នេះបើយោងតាមកងវិស្វកម្មតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវលំជនបទនេះ មានទទឹង ៩ម៉ែត្រ ប្រវែងជិត ៣៩ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ប្រវែងសរុបជាង ៤០០០ ម៉ែត្រ ព្រមជាមួយនឹងប្រព័ន្ធលូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត។ ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះតភ្ជាប់ពីផ្លូវលំអភិវឌ្ឍន៍ជនបទនៅភូមិទួលតាចាប ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគីរីសាគរ និងក្រុងខេមរភូមិន នៃខេត្តកោះកុង។ គម្រោងនេះបានចាប់ផ្តើមស្ថាបនាឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ដោយបានប្រើប្រាស់កងកម្លាំងប្រមាណ ១០០ នាក់ និងគ្រឿងចក្រជាង ៩០គ្រឿង ស្ថាបនាទាំងយប់ទាំងថ្ងៃដើម្បីសម្រេចទៅតាមផែនការកំណត់ ពោលគឺនៅខែមិថុនា ២០២១ នេះ។ លោកឧត្តមសេនីយ៍ទោ វង្ស […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងពង្រីកវិសាលភាពវិនិយោគបន្ថែមក្នុងគម្រោង Long Bay នៅតារាសាគរ កោះកុង

ក្រុមហ៊ុនហ្សេងហេងគ្រុប (Zheng Heng Group) ដែលបច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ក្នុងខេត្តកោះកុង បានឱ្យដឹងថា ខ្លួនមានគម្រោងពង្រីកវិសាលភាពវិយោគបន្ថែមទៀតនៅក្នុងរមណីយដ្ឋានដ៏ធំមួយនេះ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Fresh News លោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងបញ្ជាក់ថា គម្រោង Long Bay គ្របដណ្ដប់លើផ្ទៃដីសាងសង់ដល់ទៅ ២លានម៉ែត្រការ៉េ ឯណោះ ដែលអាចធ្វើសកម្មភាពវិនិយោគបានច្រើនបន្ថែមទៀត។ លោកឧកញ៉ា បន្តថា ទៅថ្ងៃអនាគតវិញ គម្រោង Long Bay ក៏មានជាក្រុមសណ្ឋាគារដ៏ប្រណីតបំផុតមួយ ហើយក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់លំហែកាយ វិស្សមកាល ថែរក្សាសុខភាព និងកម្សាន្ត បែបគ្រប់ជ្រុងជ្រោយជាដើម។ គម្រោងនេះទៀតសោត ក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រចំពោះការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង។ លោកជំទាវ អះអាងថា នេះជាការសមិទ្ធិផលនៃការវិនិយោគធនធានទេសចរណ៍ដ៏ធំ ដែលបាននឹងកំពុងចូលរួមបង្កើតការងារក្នុងស្រុកជាច្រើនកន្លែង ពិសេសគឺជួយកែប្រែមុខមាត់ខេត្តកោះកុងបានមួយកម្រិតធំ។ លោកឧកញ៉ា […]

អាន​បន្ថែម

ក្រុមហ៊ុន KRock នាំអត្តសញ្ញាណក្បឿងខ្មែរដំបូងបង្អស់បង្ហាញលើឆាកអន្តរជាតិ

ក្នុងអំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉កដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាបង្ហាញអត្តសញ្ញាណខ្មែរជាមួយជាង ១០ ប្រទេសលើសកលលោក។ លោកឧកញ៉ា លី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉ក បានឱ្យដឹងថា៖ «គោលបំណងរបស់យើងគឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថាផលិតផលខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះ ទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត»។ «ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួយប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ»។ ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់តែងតែហៅតៗគ្នា ហើយពាក្យថាស្រកាលេញនេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។ ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុងដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំខុសពីក្បឿងបុរាណដែលផលិតពីដីដុត។ លោកឧកញ៉ា លី ឈួង បានបន្តថាការផលិតក្បឿងខេរ៉កគឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់។ ដូច្នេះ គ្រប់សន្លឹកនៃក្បឿង មានចំណុចពិសេស […]

អាន​បន្ថែម

ផ្លូវថ្មើរជើងក្រោមដី ២កន្លែង នៅខេត្តព្រះសីហនុ គ្រោងបញ្ចប់លឿនជាងផែនការ៣ខែ

ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា នេះហើយ ដែលលឿនជាងផែនការ ៣ខែ។ នេះបើយោងតាមរយៈវីដេអូរបស់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវក្រោមដីនីមួយៗ មានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។ ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ តាមផែនការ គឺគ្រោងបញ្ចប់ ការដ្ឋានសាងសង់នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្តខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ ដើម្បីជាចំណងដៃជូនពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ។ ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ក៏បានស្ដារ និងស្ថាបនាឡើងវិញនេះ […]

អាន​បន្ថែម

ពលរដ្ឋជាង ៤០០គ្រួសារ នៅខេត្តសៀមរាបសាទរចំពោះដីលំនៅឋានថ្មី

ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានឱ្យរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីដែលផ្ដល់ជូនដោយរដ្ឋាភិបាល។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី ១១ ខែឧសភា នេះថា ប្រជាពលរដ្ឋនឹងទទួលបានដីថ្មីមួយគ្រួសារមួយឡូតិ៍ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ លោកបន្តថា តំបន់ថ្មីនេះ ក៏នឹងមានប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាផងដែរដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋទាំងនោះ។ លោក ង៉ាន់ ភិរុណ ពន្យល់ទៀតថា ការផ្ដល់ដីថ្មីដល់ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ គឺដោយសារពួកគាត់រស់នៅលើដីចំណីស្ទឹង ដែលប៉ះពាល់ដល់ការអភិវឌ្ឍខេត្តសៀមរាប ពោលគឺគម្រោងកែលម្អដងស្ទឹងសៀមរាប គម្រោងផ្លូវ ៣៨ខ្សែ និងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបជារួម។ គួរបញ្ជាក់ផងដែរថា ត្រឹមខែមីនា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបសម្រេចបានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

អាគារសង់ពីឈើសុទ្ធខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក

ពេលនិយាយពីអាគារខ្ពស់ៗ មនុស្សភាគច្រើនមិននឹកស្មានថា អាចសាងសង់ពីឈើបានទេ ព្រោះផ្ទះឈើភាគច្រើនឃើញថាមានកម្ពស់ត្រឹម ២ ទៅ៣ជាន់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។ Construction Review Online បានចាត់លំដាប់អគារខ្ពស់បំផុតធ្វើពីឈើទាំង ៥ ដូចខាងក្រោម៖ ១) អគារ Voll Arkitekter’s Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់ ដែលជាអាគារសង់ពីឈើសុទ្ធខ្ពស់បំផុតនៅលើពិភពលោក ក្រោយបញ្ចប់កាលពីខែមីនា ឆ្នាំ ២០១៩។ អគារ Mjøstårnet ត្រូវបានសាងសង់ ដោយប្រើឈើប្រណីតបូកផ្សំនឹងបច្ចេកវិទ្យា Cross-laminated timber និង Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។ ២) អគារ Tall Wood Residence នៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា អគារនេះមានកម្ពស់ […]

អាន​បន្ថែម

អភិបាលខេត្តមណ្ឌលគិរីស្នើឱ្យម្ចាស់ដីសម្បទាននានា ឱ្យធ្វើផ្លូវ ឬរបងព័ទ្ធជុំវិញដី ដើម្បីបញ្ចៀសបញ្ហា

អភិបាលខេត្តមណ្ឌលគិរី បានជំរុញឱ្យបណ្តាក្រុមហ៊ុនឯកជន ឬម្ចាស់ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវ ឬរបងព័ទ្ធជុំវិញដីឱ្យបានច្បាស់លាស់ ដើម្បីការពារ និងបញ្ចៀសបញ្ហាការទន្រ្ទានដីខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត ស្វាយ សំអ៊ាង មានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះត្រួតពិនិត្យមើលវឌ្ឍនភាពការដោះស្រាយបញ្ហាឱ្យក្រុមហ៊ុនផេស៊ីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត កាលពីថ្ងៃទី ០៩ ខែឧសភា កន្លងមកនេះ។ ឯកឧត្តម បានឱ្យដឹងថា៖ «ការធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលកំពុងវិនិយោគ គឺចាំបាច់ណាស់ ពោលគឺដើម្បីចៀសវាងការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួន ហើយចាំឱ្យរដ្ឋមកជួយដោះស្រាយតាមក្រោយ»។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្រៅពីការធ្វើរបង ម្ចាស់ដីទាំងអស់ក៏ត្រូវគោរពគោលការណ៍របស់រាជរដ្ឋាភិបាល បើមិនដូច្នោះ រដ្ឋាភិបាលនឹងមិនទទួលខុសត្រូវលើបញ្ហាដែលកើតមាននោះទេ។ ក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែនដីឱ្យសហការគ្នា ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពជាងមុន។ គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តមណ្ឌលគិរីបច្ចុប្បន្ន ក៏កំពុងតែធ្វើការយ៉ាងសកម្មបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីនេះផងដែរ។ (អានបន្ថែម)  

អាន​បន្ថែម