ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួមមួយចំពោះការចែកចាយដីធ្លី ដែលមានគោលបំណងធានាជីវភាពរស់នៅរយៈពេលវែង និងលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំតែដីប៉ុណ្ណោះទេ ពោលគឺរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតនៅតំបន់នោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ...
អានបន្ថែមដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគតិចគ្រឹង រដ្ឋបាលខេត្តរតនគិរីបានចុះបញ្ជីដីជាផ្លូវការដល់សហគមន៍ជនជាតិដើមភាគតិចគ្រឹង ដោយបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិសមូហភាពរបស់ពួកគេនៅលើវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្រកាសចុះបញ្ជីក្បាលដីលេខ ០៩៨ មានផ្ទៃដីទំហំ ១៥,៩៦១៣ ហិកតា ក្បាលដីលេខ ០៩៩ មានផ្ទៃដីទំហំ ៣,៤៨៩០ ហិកតា ក្បាលដីលេខ ១០០ ទំហំ ០,៤៩៦២ ហ...
អានបន្ថែមអាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ
អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ...
អានបន្ថែមរដ្ឋគ្រោងពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តភាគឥសាន្ត
រដ្ឋាភិបាលកំពុងសិក្សា និងរៀបចំផែនការពង្រីក និងកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានាៗនៅភូមិភាគឥសាន្ត ដោយនឹងចាប់ផ្តើមពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ គម្រោងលើកកម្ពស់បណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ...
អានបន្ថែមសាលាក្រុងនឹងប្ដូរមុខតំបន់ស្ទឹងមានជ័យ ទៅជាសហគមន៍រស់នៅគំរូមានសណ្តាប់ធ្នាប់
រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន។ នេះបើតាមកិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ ហេដ្ឋារចសម្ព័ន្ធដែលនឹងត្រូវសាងសង់ រួមមាន លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។ គម្រោងនេះមានទាំងការកែប្រែទម្រង់ខាងម...
អានបន្ថែម
