រដ្ឋគ្រោងពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តភាគឥសាន្ត

រដ្ឋាភិបាលកំពុងសិក្សា និងរៀបចំផែនការពង្រីក និងកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានាៗនៅភូមិភាគឥសាន្ត ដោយនឹងចាប់ផ្តើមពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

គម្រោងលើកកម្ពស់បណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។

លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូនបានឱ្យដឹងថា គម្រោងនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានដាក់ចេញកាលពីឆ្នាំ២០២១។

លោកបន្តថា ក្រុងសែនមនោរម្យ គឺជាទីក្រុងដំបូង ដែលរដ្ឋនឹងអនុវត្តគម្រោង ខណៈទីតាំងពីរទៀត គឺក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង នៅក្រុងក្រចេះ ខេត្តក្រចេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការស្វាគមន៍តំណាងថ្មីរបស់ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំនាក់ទំនង និងជំរុ […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងសាធារណការ និងធនាគារពិភពលោក រួមគ្នាពន្លឿនគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញធនាគារពិភពលោក វាយ […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ក្រសួងសាធារណការ សហការជាមួយធនាគារ AIIB ជំរុញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងខេត្តចំនួនបួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងលើក […]