Urban Waste Management
ក្រសួងបរិស្ថាន និងក្រុមហ៊ុនចិន នឹងរួមគ្នាគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរយៈពេល១០ឆ្នាំ
ក្រុមហ៊ុន Mizuda Group ណែនាំពីបញ្ញាសិប្បនិម្មិត និងដំណោះស្រាយបំលែងកាកសំណល់ទៅជាថាមពល ដើម្បីធានាអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុនសម្រាប់កម្ពុជា ក្រសួងបរិស្ថាន និងក្រុមហ៊ុន Mizuda Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងទីប្រជុំជន រយៈពេល១០ឆ្នាំ (២០២៦-២០៣៦)។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថានកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុន Mizuda Group Co.,Ltd។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានរៀបចំឡើង បានឆ្លើយតបនឹងបន្តមរតកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែង រវាងកម្ពុជា និងប្រទេសចិន ដែលមានការរីកចម្រើនគ្រប់វិស័យទាំងអស់ ក្នុងនោះមានវិស័យបរិស្ថានផងដែរ និងការឆ្លុះបញ្ចាំងកាន់តែច្បាស់ពីចំណងមិត្តភាពដែកថែបភាពជាបងប្អូននៃប្រទេសទាំងពីរ។ បន្ថែមនេះ ឯកឧត្តមថា ក្រុមហ៊ុន Mizuda នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន តាមស្តង់ដារ និងមានអនាម័យល្អ […]
អានបន្ថែម

English
