ក្រុមហ៊ុន Hyundai Engineering ទទួលបានសិទ្ធិសាងសង់ផ្សារទំនើប AEON ទី៣
ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ (Hyundai Engineering) របស់កូរ៉េខាងត្បូង បានទទួលគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ (AEON 3) នៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់១៦៤ លានដុល្លារអាមេរិក។ នេះជាការលើកឡើងរបស់បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ ដែលបានចុះផ្សាយរបស់គេហទំព័រ Korea IT TIMES កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ផ្សារទំនើបនេះ នឹងត្រូវបានសាងសង់ជាប្រាំជាន់ រួមជាមួយទីកន្លែងចតយានជំនិះមួយ លើដីមានផ្ទៃក្រឡាសរុប...
អានបន្ថែមគម្រោងសាងសង់ផ្លូវលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ហើយ
គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដែលប្រើថវិកាជាតិផ្ទាល់របស់ជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះហើយ។ កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ និងគ្រោងប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ។ នេះប...
អានបន្ថែមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារសម្រេចបាន ៣០% ហើយ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវសម្រេចការសាងសង់បាន៣០%ហើយ។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្ត...
អានបន្ថែមគម្រោងចាក់ទំនប់សួន និងផ្លូវនៅជុំវិញបឹងសំរោង ត្រូវបានបង្អាក់ដោយសារការរារាំងពីជនមួយចំនួន
គម្រោងអភិវឌ្ឍន៍បឹងសំរោងជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងដែលស្ថិតក្នុងខណ្ឌព្រែកព្នៅរបស់សាលារាជធានីភ្នំពេញ ត្រូវបានបង្អាក់ដោយសារប្រជាពលរដ្ឋមួយចំនួនបន្តរំលោភកាន់កាប់ផ្ទៃបឹង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ៨ មេសា។ ដើម្បីរក្សាបានប្រព័ន្ធបង្ហូរទឹក និងផ្ទៃបឹង រដ្ឋបាលរាជធានី សម្រេចចាក់ទំនប់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នា...
អានបន្ថែមសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅសម្រេចបាន ៤០ ភាគរយហើយ
ដំណើរការនៃសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅគិតមកដល់មកដល់ពេលនេះ សម្រេចបាន៤០ភាគរយ បន្ទាប់ពីបានដំណើរការសាងសង់ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១៨មក។ គម្រោងនេះ គ្រោងនឹងបញ្ចប់មុនចុងឆ្នាំ ២០២១។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា «មកដល់ពេលនេះ សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅ ត្រូវបានដំណើរសាងសង់ស្ទើរតែរួចរាល់ហើយ។ យើងទើបនឹងបានបង...
អានបន្ថែមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ១,៥ពាន់លានដុល្លាររចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញមួយរបស់អង់គ្លេស
ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេសត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។ ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិ...
អានបន្ថែមកាណាឌីយ៉ាគ្រុបគ្រោងអភិវឌ្ឍដី ៥០០ ហិកតា នៅផ្លូវជាតិ ៥១ និងគម្រោងរាប់លានដុល្លារផ្សេងទៀត
ក្រុមហ៊ុនដែលមានអាជីកម្មតម្លៃរាប់ពាន់លានដុល្លារលើវិស័យហិរញ្ញវត្ថុ និងវិស័យសំណង់ កាណាឌីយ៉ាគ្រុប បានប្រាប់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននាពេលអនាគត ដែលនឹងចូលរួមចំណែកក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប អ្នកឧកញ៉ា ពុង ឃាវសែ កាលពីពេលថ្មីៗនេះ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខថា អ្នកឧកញ៉ា នឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់...
អានបន្ថែមអូរសំខាន់ៗ៥ នៅក្នុងក្រុងព្រះសីហនុ ស្តាររួចបាន ៥៥.៩៦% ហើយ
គិតមកដល់ដើមខែ មីនា ឆ្នាំ ២០២០ នេះ ប្រតិបត្តិការស្តារអូរសំខាន់ៗទាំង ៥ ក្នុងក្រុងព្រះសីហនុ ដែលមានប្រវែងសរុបចំនួន ២៩,៧៩១ ម៉ែត្រ សម្រេចបាន ៥៥. ៩៦% ហើយ ក្រោយបើកការដ្ឋានការងារស្តារបាន ០៣ ខែរួចមក យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្នភាពប្រតិបត្តិការស្តារនេះ ធ្វើឡើងបន្ទាប់ពីវត្តមានចុះពិនិត្យមើលវឌ្ឍនភាពអនុវត្តការងារស្តារ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធា...
អានបន្ថែមរដ្ឋបាលខេត្តសៀមរាប កំពុងសិក្សាគម្រោងប្រែមុខមាត់ទីក្រុងសៀមរាបទៅជាទីក្រុងទំនើបវៃឆ្លាត
គម្រោងប្រែក្លាយអតីតរាជធានីបុរាណសៀមរាប ទៅជាទីក្រុងទំនើបវៃឆ្លាត ដែលគេនិយមហៅថា ស្មាថស៊ីធី ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប ជាមួយភាគីជប៉ុន កាលពីថ្ងៃទី០២ ខ មីនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាព ក្នុងការចាប់ផ្តើមសិក្សាលើការអនុវត្តគម្រោងទីក្រុងវៃឆ្លាតសៀមរាប ( Siem Reap Smart City) ដែលមានគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំ...
អានបន្ថែមខណ្ឌជ្រោយចង្វារតម្រូវឲ្យផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ប្តូរទីតាំង
ផ្សារទំនើបឡាក់គី សាខា ជ្រោយចង្វារ ក្បែររង្វង់មូលព្រហ្មបាយ័ន ត្រូវបានតម្រូវឲ្យប្តូរទីតាំងអាជីវកម្មថ្មី ដោយាសារទីតាំងអាជីវកម្មបច្ចុប្បន្ន មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើប ដែលមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ សម្រាប់យានយន្ត ដែលបង្កឲ្យកកស្ទះចរាចរណ៍។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារចុះថ្ងៃទី៣ ខែមីនា ដើម្បីរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌ តម្រ...
អានបន្ថែម