រាជធានីភ្នំពេញនឹងមានផ្លូវថ្មើរជើងទេសចរណ៍ថ្មីមួយទៀតនៅតាមបណ្ដោយទន្លេចតុមុខឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ដើម្បីដោះស្រាយផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅនិងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ។ យោងតាមគេហទំព័រផ្លូវការរបស់សាលារាជធានីភ្នំពេញ...

អាន​បន្ថែម

អគារទីស្តីការក្រសួងដែនដីថ្មីនៅខណ្ឌសែនសុខបើកការដ្ឋានសាងសង់

អគារទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅខណ្ឌសែនសុខ ដែលមានរចនាបថខ្មែរ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែមករា នេះ។ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញគម្រោងនេះ នឹងសាងសង់ជាអគារកម្ពស់ ៥ ជាន់ លើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ បើ...

អាន​បន្ថែម

ក្នុងឆ្នាំ ២០១៩! ការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើស

គិតត្រឹមរយៈពេល ៨ខែ នៃការបង្កើតគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ ការដ្ឋានសំណង់ចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើសសំណង់ដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុបានចុះត្រួតពិនិត្យគុណភាពសំណង់ចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសសំណង...

អាន​បន្ថែម

ក្រសួងរៀបចំដែនដីជំរុញអនុវត្តច្បាប់សំណង់ដល់ម្ចាស់សំណង់ ក្រុមហ៊ុនសំណង់ និងស្ថាបត្យករសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញម្ចាស់សំណង់ ក្រុមហ៊ុនសំណង់ ស្ថាបត្យករ និងអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ ត្រូវអនុវត្តតាមច្បាប់សំណង់ និងគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់។ ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីមានការករណីបាក់រលំអាគារនៅខេត្តកំពត និងខេត្តព្រះសីហនុ និងការរលំអគារព្រះវិហារនៅខេត្តសៀមរាប។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់សំណង់ជូនអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ធ្...

អាន​បន្ថែម

រដ្ឋាភិបាលយល់ព្រមលើគម្រោងវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តកោះកុង

គម្រោងវិនិយោគកសាងព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នកវិនិយោគសាងសង់ព្រលានយន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា រាជរដ្ឋាភិបាលយល់ព្រមឲ្យប្តូរទៅវិនិយោគទីតាំងថ្មីសម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដីទំហំប្រមាណពី ៤០០ហិកតា ទៅ ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង...

អាន​បន្ថែម

ប្លង់មេព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបាន៦០%ហើយ

ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទឹកប្រាក់វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយការសាងសង់ក៏កំពុងខិតជិតមកដល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។ ថ្លែងកាលពីថ្ងៃទី ០៩ ខែមករា នៅឯវិមានកាណាឌីយ៉ា លោក Yee Con Long គណៈកម្មាធិការដឹកនាំគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment ប...

អាន​បន្ថែម

សាលាក្រុងគ្រោងសាងសង់ផ្លូវក្រោមដីមួយទៀតលើផ្លូវសហព័ន្ធរុស្ស៊ី

រដ្ឋបាលរាជធានី បានបង្ហាញគម្រោងកសាងផ្លូវក្រោមដី ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំនុច មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិត។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ ក្រោមវត្តមានរបស់អភិបាលក្រុងភ្នំពេញ។ ការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL...

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែនឲ្យបានច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញវិនិយោគពីប្រទេសវៀតណាមមកវិនិយោគនៅកម្ពុជា។ ការជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួចហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំ។ ថ្លែងនៅក្នុងពិធីប្រគល់-ទទួល “ផ្សារគំរូព្រំដែ...

អាន​បន្ថែម

សាលាក្រុងគ្រោងសាងសង់ស្ពានឆ្លងតភ្ជាប់សង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ

រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់សង្កាត់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។ នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី១៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់។ ក្រុមការងារចុះសិក្សាគម្រោង ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។ បើតាមសេចក្តីសម្រេច ក្រុមការងារត្រូវចុះសិក...

អាន​បន្ថែម

ខណៈគម្រោងរថភ្លើង AGT តម្លៃរាប់ពាន់លានដុល្លាររដ្ឋាភិបាលសិក្សាគម្រោងរថភ្លើង២ទៀត

រដ្ឋាភិបាលបាននិងកំពុងសិក្សាជម្រើសប្រព័ន្ធដឹកជញ្ជូនរថភ្លើងចំនួនពីរជម្រើសបន្ថែមទៀត ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ដែលបានសិក្សាចប់កន្លងមក គឺមានតម្លៃខ្ពស់ខ្លាំងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយវេទិការស្តីពីចលភាពក្នុងទីប្រជុំជនកាលពីថ្ងៃទី ៥ ខែ ធ្នូ ថា៖ «យើងកំពុ...

អាន​បន្ថែម