WorldBank ត្រៀមថវិកា ៦០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក
ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ នឹងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ បើតាមក្រសួងមហាផ្ទៃ គម្រោងនេះ នឹងត្រូវអនុវត្តនៅទីតាំងគោលដៅធំៗ ដូចជាក្រុងស...
អានបន្ថែមអ្នកជំនាញជប៉ុន ចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រអភិវឌ្ឍន៍ក្រុងដល់កម្ពុជា
ក្រុមជំនាញការផ្នែករៀបចំ និងអភិវឌ្ឍនគរូបនីយកម្មជប៉ុន បានចែករំលែកពីចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រ ទាក់ទិននឹងការរៀបចំទីក្រុងដល់កម្ពុជា ទិសដៅដើម្បីជួយកម្ពុជាធ្វើនគរូបនីយកម្មក្រុងប្រកបដោយប្រសិទ្ធភាព ស្របពេលដែលកម្ពុជាកំពុងងាកទៅរកការអភិវឌ្ឍទីក្រុងវៃឆ្លាត។ ការចែករំលែកនេះ ធ្វើឡើងក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅ។ វេទិក...
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engi...
អានបន្ថែមជប៉ុនស្នើជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងត្បូងរាជធានីភ្នំពេញ
ប្រទេសជប៉ុនបានស្នើចង់សិក្សាជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលជាបញ្ហាចោទដ៏សំខាន់ និងបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាការលើកឡើងរបស់លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ថ្ល...
អានបន្ថែមសៀមរាបចេញវិធានការក្ដៅពង្រឹងសណ្ដាប់ធ្នាប់ក្រុង ផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប
អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ដោយនឹងផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប ខណៈក្នុងក្រុងបច្ចុប្បន្នមានសំរាមជាង៥០០តោនក្នុងមួយថ្ងៃៗ។ ការចេញវិធានការនេះ គឺដើម្បីលើកមុខមាត់ក្រុងសៀមរាបបន្ថែមពីលើ ផ្លូវ៣៨ ខ្សែ ប្រព័ន្ធលូ និងសួនច្បារថ្មី ដែលទើបតែសម្រេចរួចរាល់កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់ពីឆ្នាំថ្មីនេ...
អានបន្ថែមផ្លូវ៣៨ខ្សែ នៅសៀមរាប បញ្ចប់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺនិងបរិក្ខារនានាបាន ៧២%
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដែលសម្រេចបាន ៧២% ហើយ។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យគម្រោងផ្ទាល់កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការ...
អានបន្ថែមការដ្ឋានស្ថានីយបូមទឹកខ្នាតធំជាងគេនៅបឹងទំពុនសម្រេចបាន៧០% គ្រោងបញ្ចប់ ខែមីនា ២០២២
ការងារសាងសង់ស្ថានីយបូមទឹកបឹងទំពុន មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារកំពុងមមាញឹកបំពាក់ម៉ូទ័របូមទឹកខ្នាតធំចំនួន ៣គ្រឿង។ ម៉ូទ័របូមទឹក ១គ្រឿង មានខ្នាតទំហំអង្កត់ផ្ចឹត ១,៥ម និង ២ គ្រឿងទៀតមានអង្កត់ផ្ចឹត ១,២ម ដោយម៉ូទ័រទាំង ៣ រួមគ្នា នឹងមានសមត្ថភាពបូមទឹកបាន ៤២ ០០០ម៉ែត្រគូបក្នុង១ម៉ោង ឬ ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលគ្រប់គ្...
អានបន្ថែមគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបានជាង ៩២% គ្រោងបញ្ចប់តាមផែនការចុងខែធ្នូនេះ
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការកែលម្អចំណុចខ្វះខាតមួយចំនួន ដោយគ្រោងនឹងបិទបញ្ចប់ការស្ថាបនាទាំងមូលមុនដំណាច់ឆ្នាំ២០២១ នេះ។ នេះបើយោងតាមកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែធ្នូ នេះ។ ក្នុងដំណើរចុះពិនិត្យនេះ...
អានបន្ថែមADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដល់កម្ពុជាដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពសេដ្ឋកិច្ច ក្នុងទីក្រុងធំៗ ៣ នៃប្រទេសកម្ពុជារួមមាន ក្រុងបាវិត កំពត និង ប៉ោយប៉ែត។ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃ១៩ ខែវិច្ឆិកា គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅទីក្រុងទាំង ៣ ឱ្...
អានបន្ថែមអាជ្ញាធរភ្នំពេញគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅស្ទឹងព្រែកត្នោត
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ខណ្ឌ៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។ ឯកឧត្តម ឃួង ស្រេង ស្នើដូច្នេះ ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពី...
អានបន្ថែម