រដ្ឋទំលាក់កញ្ចប់ថវិកាថែម សង់ចំណតឡាន និងតបណ្ដាញលូចូលផ្ទះពលរដ្ឋនៅសៀមរាបឥតគិតថ្លៃ
សម្តេច ហ៊ុន សែន បានប្រកាសទំលាក់កញ្ចប់ថវិកាជិត ៤ លានដុល្លារបន្ថែមទៀត លើគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅសៀមរាប ដើម្បីសាងសង់ចំណតឡានស្ដង់ដារតាមបណ្ដោយផ្លូវជាតិ ៦ និងដើម្បីតភ្ជាប់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នងចូលទៅប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្តីពីការវិវឌ្ឍន៍នៃផ្លូវ ៣៨ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២១។ ចំពោះ ការងាររៀបចំចំណត នឹងធ្វើឡើងនៅសងខាងផ្លូវជាតិ...
អានបន្ថែមខេត្តសៀមរាបត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២
ខេត្តសៀមរាបកំពុងត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ ខណៈបច្ចុប្បន្នក្រុមការងារកំពុងចងក្រងឯកសារដើម្បីដាក់ស្នើ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។ លោក ង៉ូវ សេងកាក់ ប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប បានឱ្យដឹងថា ការប្រជុំចងក្រងឯកសារនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើសូចនាករ នីតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពន...
អានបន្ថែមកម្ពុជា ប្រកាសបើកយុទ្ធនាការ «ភ្នំពេញស្អាត» ដើម្បីបណ្តុះទម្លាប់ថ្មីស្រឡាញ់បរិស្ថាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានប្រកាសឱ្យចាប់ផ្ដើមអនុវត្តយុទ្ធនាការ «ភ្នំពេញស្អាត» ជាផ្លូវការហើយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ទិសដៅដើម្បីបង្កើនសោភ័ណភាពទីក្រុង ពង្រឹងការគ្រប់គ្រងសំណល់ និងពិសេសអប់រំប្រជាពលរដ្ឋគ្រប់រូបឱ្យស្រលាញ់អនាម័យបរិស្ថាន។ យុទ្ធនាការភ្នំពេញស្អាតនេះ នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាតនៅក្នុងសហគមន៍។ យុទ្ធ...
អានបន្ថែមក្រុងសៀមរាបនឹងក្លាយជាក្រុងឆ្លាតវៃនៅឆ្នាំ ២០២២ នេះ ក្រោយJICA សិក្សាផែនការចប់
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ចប់ផែនការដែលត្រៀមរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ...
អានបន្ថែម៩ខែឆ្នាំនេះ អាជ្ញាធរអប្សរាអនុម័តគម្រោងសំណង់ជិត ៤០០ គម្រោង ក្នុងតំបន់ឧទ្យានអង្គរ
គិតចាប់ពីដើមខែមករា ដល់ចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានចេញលិខិតអនុញ្ញាតសាងសង់សរុប ៣៩២ ករណី ជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់ផ្ទះ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា រាល់គម្រោងទាំងអស់ដែលបានអនុម័ត គឺសុទ្ធតែជាស្ថាបត្យកម្មផ្ទះខ្មែរ ដែលរួមមាន ៦១ករណី ៧៣ករណី ៣៩ករណី ៣៣ករណី ៤៨ករណី ១៣ករណី ៤១ករណី ៥៥ករណី ២៩ករណី សម...
អានបន្ថែមវិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
អានបន្ថែមJICA ជួយរៀបចំផែនការគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញឱ្យប្រសើរឡើង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចផ្តល់ជំនួយលើការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយលោកស្រី កាមេយ ហារូកុ បានចុះហត្ថលេខាកាលលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។ កិច្ចព្រមព្រៀងនេះគ...
អានបន្ថែមOCIC គ្រោងសាងសង់ស្ថានីយបូមទឹកសមត្ថភាព៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅកោះនរា
ក្រុមហ៊ុន OCIC មានផែនការចង់វិនិយោគសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែង នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា សម្រាប់ប្រើប្រាស់លើការអភិវឌ្ឍន៍សាងសង់ជារួម។ គម្រោងសាងសង់ស្ថានីយបូមទឹកនេះ ត្រូវបានក្រុមហ៊ុន OCIC លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។ លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងបូមទឹក...
អានបន្ថែមរដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏ប...
អានបន្ថែមគម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣
ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណ ៤៨% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។ លោក ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៥ កញ្ញា នេះថា ការងារធំៗនៃគម្រោងនេះ មាន ៥ ផ្នែក ដ...
អានបន្ថែម