រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានជំរុញឱ្យរដ្ឋបាល «ខេត្តកែប» ពង្រឹងការងារសំខាន់ៗចំនួន ៤ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងប្រែក្លាយតំបន់ឆ្នេរមួយនេះជារបៀងសេដ្ឋកិច្ចដ៏រឹងមាំនាពេលខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែបកាលចុងសប្តាហ៍។ នាឱកាសនោះ ដើម្បីប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិ ឯកឧត្តម សាយ សំអាល់ បានជំរុញនិងណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានខេត្តកែប ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនឹងពង្រឹងការងារ៤ចំណុចរួមមាន៖ ទី១. បន្តធានាឱ្យបាននូវសន្តិសុខ របៀបរៀបរយនៅមូលដ្ឋាន តាមរយៈការបន្តទប់ស្កាត់ឱ្យបាននូវការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនត្រូវឱ្យមាននៅខេត្តកែប ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ទី២. បន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គម្រោងវិនិយោគរបស់រដ្ឋ និងវិស័យឯកជននានា ជាពិសេសពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។ ទី៣. កសាងខឿនទេសចរណ៍ខេត្តកែប ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ […]

អាន​បន្ថែម

ជោគវាសនាថ្មីនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ រាជរដ្ឋាភិបាលបង្កើតក្រុមការងារជំនាញដើម្បីសិក្សាពីការកែប្រែទៅជាតំបន់បម្រើផលប្រយោជន៍សាធារណៈ

ការរក្សានូវមរតកប្រវត្តិសាស្ត្រ ជាមួយគំនិតផ្តួចផ្តើមបង្កើតជាលំហបៃតងដ៏ធំសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រង និងការប្រើប្រាស់ទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង។ យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង​ ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ហៅកាត់ ក.ស.អ. ក្រុមការងារនេះមានភារកិច្ចធានាថា ផ្ទៃដីទំហំ ៣៨៦ ហិកតា នឹងត្រូវបន្តគ្រប់គ្រងជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងរក្សានូវតម្លៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំងជាប្រធានក្រុមការងារនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃវិស័យអាកាសចរណ៍ស៊ីវិល និងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ សមាសភាពនៃ ក.ស.អ. ខាងលើត្រូវអនុវត្តភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចលេខ ១២០ សសរ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការហោះហើរពាណិជ្ជកម្ម និងអន្តរជាតិទាំងអស់ត្រូវបានផ្ទេរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃវិនិយោគ ២,៣ ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២៥។ ទោះបីជាតួនាទីជាច្រកទ្វារអាកាសចរណ៍ចម្បងត្រូវបានបញ្ចប់ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា ដីតំបន់ពោធិ៍ចិនតុងមិនមែនសម្រាប់លក់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍជាគម្រោងពាណិជ្ជកម្មឡើយ។ […]

អាន​បន្ថែម