រដ្ឋសម្រេចបញ្ចុះអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួន ចាប់ពីដើមឆ្នាំ២០២៦

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន ចាប់ដើមឆ្នាំ២០២៦ ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ ៦០៦៥/២៥អគរ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន មានដូចខាងក្រោម៖ ១- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់។ ២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញបន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុក និងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម។ ៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា។ ៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% […]

អាន​បន្ថែម

រដ្ឋអនុគ្រោះអាករលើតម្លៃបន្ថែមនូវមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ

ដើម្បីគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទប់ទល់ការចំណាយដែលចេះតែកើនឡើង រដ្ឋាភិបាលបានអនុគ្រោះអាករលើតម្លៃបន្ថែមលើអាហារផលិតក្នុងស្រុកជាមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដាច់ឆ្នាំ ២០២៨ ខាងមុខនេះ។ យោងតាមប្រកាសសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥បានឱ្យដឹងថា ការសម្រេចអនុគ្រោះអាករលើតម្លៃបន្ថែមនូវមុខទំនិញ ក្នុងគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រកាសនេះ គឺមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ ការសម្រេចនេះដែរ គឺសម្រាប់អាហារជាមូលដ្ឋាន សំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនរួមមាន៖ ១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ ៣.ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់ […]

អាន​បន្ថែម