ស្ថានីយផលិតជីសរីរាង្គតម្លៃជិត ២លានដុល្លារ នៅសៀមរាបបើកការដ្ឋានជាផ្លូវការ
រដ្ឋបាលខេត្តសៀមរាប បានបើកការដ្ឋានជាផ្លូវការនូវស្ថានីយផលិតជីសរីរាង្គពីកាកសំណល់លូទឹកស្អុយ ដែលមានតម្លៃប្រមាណ ១,៧លានអឺរ៉ូ ស្មើនឹងជាង ១,៨លានដុល្លារអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថា AIMF។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប រួមមាន ការ...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញបើកការដ្ឋានសាងសង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ស្តង់ដារបច្ចេកទេស ដែលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់វិស័យកសិកម្មក្នុងស្រុក។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ឧសភា នេះ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងច...
អានបន្ថែមកម្ពុជានឹងប្រើទូកពិសេសប្រមូលសំរាមក្នុងទន្លេ ២០តោន/ថ្ងៃ ដោយប្រើ Drone ចាប់ទីតាំងសំរាម
ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមងហ៊ុនឯកជន នឹងបើកយុទ្ធនាការប្រមូលសំរាមអណ្តែតលើទឹកទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីជួយទ្រទ្រង់ដល់ចលនាទីក្រុងស្អាត។ គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែមីនា រវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមហ៊ុន everwave និងអង្គការ River Ocean Cleanup។ យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ប្រព័ន្ធ...
អានបន្ថែមWorldBank ត្រៀមថវិកា ៦០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក
ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ នឹងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ បើតាមក្រសួងមហាផ្ទៃ គម្រោងនេះ នឹងត្រូវអនុវត្តនៅទីតាំងគោលដៅធំៗ ដូចជាក្រុងស...
អានបន្ថែម
