កម្ពុជានឹងប្រើទូកពិសេសប្រមូលសំរាមក្នុងទន្លេ ២០តោន/ថ្ងៃ ដោយប្រើ Drone ចាប់ទីតាំងសំរាម

ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមងហ៊ុនឯកជន នឹងបើកយុទ្ធនាការប្រមូលសំរាមអណ្តែតលើទឹកទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីជួយទ្រទ្រង់ដល់ចលនាទីក្រុងស្អាត។

គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែមីនា រវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមហ៊ុន everwave និងអង្គការ River Ocean Cleanup។

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ប្រព័ន្ធប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង ឈ្មោះថា Moringa by Landmarken។ បច្ចេកវិទ្យានេះ នឹងស្វែករកទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាមេរ៉ា។ ក្រោយរកឃើញទីតាំងហើយ នឹងបញ្ជូនទូកទៅប្រមូល ដែលអាចប្រមូលបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

សំរាមដែលប្រមូលបាន នឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាម នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup ។ ចំណែក សំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបំប្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ត៍។

ឯកឧត្ដម ថោង មានប្រសាសន៍ថា យុទ្ធនាការនេះ ជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការរួមចំណែកក្នុងការធ្វើឲ្យទន្លេ និងទីក្រុងស្អាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]