ប្រព័ន្ធបង្វែរទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា សម្រេចបានជាង ៧៧% ហើយ
គិតមកទល់ពេលនេះ គម្រោងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា ស្រុកពញាឭ ខេត្តកណ្តាល សម្រេចបានប្រមាណ ៧៧,៨% ហើយ។ នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងព្រែកពាមសត្ថា ជាអនុគម្រោ...
អានបន្ថែមបារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ
ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយប្រទេសបារាំងគ្រោងនឹងហិរញ្ញប្បទានប្រមាណ ២៧៥លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងជំនួបជាមួយហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ...
អានបន្ថែមកម្ពុជា-កូរ៉េ ចុះអនុស្សរណៈរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងទឹក កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស...
អានបន្ថែមគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០% ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣...
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្...
អានបន្ថែមកម្ពុជាចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹក ដោយប្រើកម្ចីពីធនាគារពិភពលោក $១៤៥លាន
ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមអនុវត្តគម្រោង "ការកែលម្អសន្តិសុខទឹករបស់កម្ពុជា" ជាផ្លូវការ ដែលគាំទ្រដោយកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារពិភពលោកចំនួន ១៤៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខទឹកនៅទូទាំងប្រទេស បង្កើនផលិតភាពកសិកម្ម និងពង្រឹងភាពធន់នឹងហានិភ័យដែលទាក់ទងនឹងអាកាសធាតុ។ នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ ឯកឧត្តម ហ៊...
អានបន្ថែមត្រឹមថ្ងៃ៣១ មីនា គម្រោងសង់ទំនប់អាងទឹកដងកាំបិត នៅកំពង់ធំ សម្រេចបាន ៥២,៨%
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៥២,៨% ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេ...
អានបន្ថែមអឺរ៉ុបគ្រោងជួយកម្ពុជា ៦លានអឺរ៉ូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាព សហភាពអឺរ៉ុបបានគ្រោងផ្តល់ជំនួយចំនួន ៦លានអឺរ៉ូ ក្នុងគោលបំណងជំរុញប្រសិទ្ធភាពថាមពលនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំប្រកបដោយផលិតភាពរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងគណៈប្រតិភូសហភាពអឺរ៉ុបនៅរាជធានីភ្នំពេញ។ ...
អានបន្ថែមជប៉ុនជួយកម្ពុជាជាង ១៧លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប
រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ទឹកប្រាក់ជំនួយខាងលើនេះ ត្រូវបានផ្តល់លើគម្រោងចំនួន ០២ដូចខាងក្រោម៖ ១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០លាន...
អានបន្ថែមកម្ពុជាចាប់ផ្តើមភ្ជាប់បំពង់មេនាំទឹកឆៅបែបឌីថល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមធ្វើការតភ្ជាប់បំពង់មេនាំទឹកឆៅតាមបែបឌីជីថល ដោយពុំចាំបាច់ផ្ដាច់ ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង...
អានបន្ថែម