កម្ពុជាជំរុញអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យទឹកស្អាត តម្លៃជាង ៩៥លានដុល្លារ ដើម្បីលើកកម្ពស់អនាម័យជនបទ

រាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដែលមានទំហំទឹកប្រាក់សរុបចំនួន ៩៥,១៤លានដុល្លារ។ នេះបើតាមលោក  ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

លោកបានបន្តថា នៅក្នុងកញ្ចប់ថវិកានេះ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,១៤ លានដុល្លារ និង ហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩៣លានដុល្លារ ក្នុងនោះក៏មានថវិកាជំនួយឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ចំនួន ៣លានដុល្លារ។

លោកបានបន្ថែមថា កម្មវិធីនេះ ត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩ នៅក្នុងខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ និងខេត្តកំពត មានភូមិគោលដៅសរុបចំនួន៤០០ភូមិ និង៥០ឃុំ។

ទន្ទឹមនឹងនេះដែរ ជាអធិបតីក្នុងកម្មវិធីបើកការដ្ឋានខាងលើ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ​។

ដោយគិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសសម្រេចបាន ៩២% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ហើយមានរាជធានី/ខេត្តចំនួន ២១ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ និងកម្រិតធម្មតា (ODF PLUS និង ODF)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]