កម្ពុជា វៀតណាម ថៃ ឡាវ ព្រមព្រៀងគ្នាលើឯកសារសំខាន់២ ទាក់ទិននឹងសំណង់វារីអគ្គីសនី
គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទិ ៤ តុលា កន្លងមកនេះ បានអនុម័តលើឯកសារសំខាន់២ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ ទាក់ទិននឹងការគ្រប់គ្រងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គីសនីក្នុងតំបន់។ ឯកសារទី ១ គឺ គោលការណ៍ណែនាំសម្រាប់ការរចនាគម្រោងវារីអគ្គិសនី ឬ Preliminary Design Guidance (PDG) ដែលត្រូវបានកែសម្រួលឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមទន្លេមេគង្គ។ ដោយឡែក ឯកសារទី 2 ...
អានបន្ថែមការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ
ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណ...
អានបន្ថែមរដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨ ខែ កក្កដា ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទាន...
អានបន្ថែមគម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
គម្រោងជួសជុល និង ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគ...
អានបន្ថែមកម្ពុជាស្នើកូរ៉េខាងត្បូងជួយសង់រោងចក្រទឹកស្អាត១ទៀតនៅខេត្តកណ្តាល
រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងដាក់ស្នើគម្រោងរោងចក្រទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានទីតាំងនៅតំបន់អាកាសយានដ្ឋានតេជោអន្តរជាតិតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ទៅប្រទេសដៃគូអភិវឌ្ឍន៍ កូរ៉េខាងត្បូង។ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា។ ឯកឧត្តម...
អានបន្ថែមរដ្ឋាករទឹក គ្រោងសង់រោងចក្រទឹកស្អាតមានសមត្ថភាពផលិត ៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ក្នុងតំបន់បឹងធំ ក្នុងភូមិសាស្រ្តតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានសមត្ថភាពផលិតទឹកស្អាត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ថ្លែងក្នុងសិន្នសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ការសាងសង់រោងចក្រទឹកស្អាតនេះ ទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន ...
អានបន្ថែមទីភ្នាក់ងារបារាំង AFD នឹងសិក្សាគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត
ទីភ្នាក់ងារបារាំងឃ AFD សន្យាជួយសិក្សាលម្អិតគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទី២ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អ...
អានបន្ថែមក្រសួងជំរុញក្រុមហ៊ុនទទួលសិទ្ធិអនុវត្តគម្រោងទឹកស្អាតនៅឃុំភ្ញីមាសលើផ្ទៃដី ៣៣៣ហិកតា
ក្រសួងបរិស្ថាន កំណត់ឱ្យក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ រៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ លើគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្តង់ទឹកស្អាត លើផ្ទៃដី ៣៣៣ ហិកតា ស្ថិតក្នុងស្រុកគិរីសាគរខេត្តកោះកុង។ យោងតាម របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រសួងបរិស្ថាន បានអនុញ្ញាតជាគោលការណ៍ក្នុងការស្នើសុំវិនិយោគលើដីរដ្ឋ១កន្លែង ដល់ក្រុមហ៊ុន អានកូ វ៉ធ...
អានបន្ថែមក្រសួងដាក់ចេញនូវយុទ្ធសាស្រ្តធំៗ២ ដើម្បីធានាសុវត្ថិភាពទឹកតាមបណ្តាខេត្តតំបន់សមុទ្រ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន២ ដើម្បីធានាបានលើសុវត្ថិភាពទឹកក្នុងបណ្តាខេត្តតំបន់មាត់សមុទ្រ។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលចុះពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាល់ការអ...
អានបន្ថែមរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តកំពត តម្លៃជាង២ លានដុល្លារដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត "ម្លេច" មានតម្លៃប្រមាណ ១០,៦៦០ពាន់លានរៀល ស្មើនឹង ២,៦៦៥ លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ រោងចក្រប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ និងបញ្ច...
អានបន្ថែម
