កម្ពុជាស្នើកូរ៉េខាងត្បូងជួយសង់រោងចក្រទឹកស្អាត១ទៀតនៅខេត្តកណ្តាល

រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងដាក់ស្នើគម្រោងរោងចក្រទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានទីតាំងនៅតំបន់អាកាសយានដ្ឋានតេជោអន្តរជាតិតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ទៅប្រទេសដៃគូអភិវឌ្ឍន៍ កូរ៉េខាងត្បូង។​ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម​ ឡុង ណារ៉ូ អគ្គនាយកដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា។ ឯកឧត្តម បញ្ជាក់ថា គម្រោងទឹកស្អាតនេះ ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងត្រូវដាក់ក្នុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខ ដោយមានការចូលរួមពីភាគីកូរ៉េខាងត្បូង និងរដ្ឋាករទឹកស្វយ័តភ្នំពេញ។ ឯកឧត្តម​ ឡុង ណារ៉ូ ថ្លែងថា៖ “រដ្ឋាករទឹកត្រូវចូលរួម ដើម្បីផ្តល់នូវគម្រោងជូនដល់កូរ៉េ គឺមានគម្រោងទឹកស្អាតនៅតំបន់ព្រលានយន្តហោះថ្មី ដែលត្រូវការបរិមាណផលិតទឹកប្រមាណជា ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តំបន់តំបន់យន្តហោះថ្មីនៅខេត្តកណ្តាល”។ បន្ថែមពីលើនេះ រដ្ឋាករទឹក បានផ្តល់គម្រោងរោងចក្រទឹកស្អាតថ្មីមួយ នៅតំបន់អរិយក្សត្រដល់ភាគីកូរ៉េរួចហើយ។ ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតនៅក្រុងតាខ្មៅ រដ្ឋាករទឹក បាននិងកំពុងរៀបចំការ ដ្ឋានពង្រីករោងចក្រផលិតទឹកស្អាត មានបរិមាណផលិត ៣ម៉ឺនម៉ែត្រគូប ក្នុងថ្ងៃ នៅលើទីតាំងចាស់នៃរដ្ឋាករទឹកក្រុងតាខ្មៅ ក្រោមជំនួយរបស់ប្រទេសជប៉ុន។

អាន​បន្ថែម

រដ្ឋាករទឹក គ្រោងសង់រោងចក្រទឹកស្អាតមានសមត្ថភាពផលិត ៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ក្នុងតំបន់​បឹងធំ ក្នុងភូមិសាស្រ្តតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានសមត្ថភាពផលិតទឹកស្អាត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។​ ថ្លែងក្នុងសិន្នសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ការសាងសង់រោងចក្រទឹកស្អាតនេះ ទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។​ ឯកឧត្តមបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់នៅខែ សីហា​ ឬកញ្ញាខាងមុខ និងគ្រោងដាក់ដំណើរការនៅត្រីមាសទី២ ឬទី៣ ឆ្នាំ២០២៤ខាងមុខ។​ ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “យើងត្រូវសាងសង់រោងចក្រមួយទៀតនៅបឹងធំ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​​ ដែលយកទឹកពីស្ទឹងព្រែកត្នោត​ មានបរិមាណផលិត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាបណ្តោះអាសន្ន ដើម្បីធានាការផ្គត់ផ្គង់ឱ្យប្រជាជននៅតំបន់សង្កាត់ភ្លើងឆេះរទេះ ដែលមិនទាន់មានទឹកប្រើទេ”។ បច្ចុប្បន្ន តម្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង៨០ម៉ឺនម៉ែត្រ គូបក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់ទឹកស្អាតដោយរដ្ឋាករទឹក មានត្រឹមតែ​ ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

អាន​បន្ថែម

ទីភ្នាក់ងារបារាំង AFD នឹងសិក្សាគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត

ទីភ្នាក់ងារបារាំងឃ AFD សន្យាជួយសិក្សាលម្អិតគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទី២ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។​ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អាត នៅខែតុលា ឬខែវិច្ឆិកាខាងមុខ។​ ឯកឧត្តមបញ្ជាក់ថា គម្រោងផែនការមេ Master Plan របស់រដ្ឋាករទឹកមានហើយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទឹកស្អាតជាបន្តបន្ទាប់ ប៉ុន្តែគម្រោងនីមួយៗ ត្រូវការសិក្សាលម្អិត ផ្អែកលើកត្តាសេដ្ឋកិច្ច បច្ចេកទេស​ និងទីតាំង។​ ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “ឥឡូវយើងទទួលបានភ្លើងលឿងពី AFD អំពីការសិក្សា ក្រោយពីឆ្នាំ២០២៤-២០២៥ តើយើងត្រូវធ្វើអ្វីទៀតបន្ត? យើងត្រូវយកផែនការមេជំហានទីបីនេះ មកធ្វើការសិក្សា ដោយ AFD និងអង្គការមួយរប​ស់បារាំង ឱ្យលុយជួលទីប្រឹក្សាបច្ចេកទេស ចុះមកសិក្សាលម្អិត”។ ឯកឧត្តមបញ្ជាក់ថា គម្រោងមេរបស់រដ្ឋាករទឹក មានរួចហើយ ដោយក្នុងនោះ បន្ទាប់ពីបាក់ខែងជំហានទី១ និងទីពីរ ត្រូវសាងសង់បាក់ខែងជំហានទីបី បន្ទាប់មកត្រូវបន្តសង់ស្ថានីយទឹកនិរូតជំហានទី៣ និង រោងចក្រទឹកស្អាតនៅភាគខាងកើត […]

អាន​បន្ថែម

ក្រសួងជំរុញក្រុមហ៊ុនទទួលសិទ្ធិអនុវត្តគម្រោងទឹកស្អាតនៅឃុំភ្ញីមាសលើផ្ទៃដី ៣៣៣ហិកតា

ក្រសួងបរិស្ថាន កំណត់ឱ្យក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ រៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ លើគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្តង់ទឹកស្អាត លើផ្ទៃដី ៣៣៣ ហិកតា ស្ថិតក្នុងស្រុកគិរីសាគរខេត្តកោះកុង។ យោងតាម របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រសួងបរិស្ថាន បានអនុញ្ញាតជាគោលការណ៍ក្នុងការស្នើសុំវិនិយោគលើដីរដ្ឋ១កន្លែង ដល់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ យ ស្ថិតក្នុងភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ។ ក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុន ត្រូវបន្តរៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ និងត្រូវវៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ឱ្យបានឆាប់រហ័សស្របតាមផែការ។

អាន​បន្ថែម

ក្រសួងដាក់ចេញនូវយុទ្ធសាស្រ្តធំៗ២ ដើម្បីធានាសុវត្ថិភាពទឹកតាមបណ្តាខេត្តតំបន់សមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន២ ដើម្បីធានាបានលើសុវត្ថិភាពទឹកក្នុងបណ្តាខេត្តតំបន់មាត់សមុទ្រ។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលចុះពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាល់ការអនុវត្តសកម្មភាពជោគជ័យរបស់ក្រសួងកន្លងមក គឺកើតចេញពីការគិតគូគ្រប់ជ្រុងជ្រោយ និងដោយបានការចូលរួមសហការដ៏ល្អពីសំណាក់ដៃគូពាក់ព័ន្ធ។ ឯកឧត្តមបន្ថែមថា ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមមានការធានា និងដោះស្រាយលើបញ្ហាសន្តិសុខសុវត្ថិភាពទឹកក្នុងបណ្តាខេត្តនៅតាមតំបន់សមុទ្រ ឯកឧត្តមរដ្ឋមន្ដ្រី បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួនពីរ រួមមាន៖ ទី១. ធ្វើការជួសជុលស្តារឡើងវិញ និងសាងសង់ឲ្យបានច្រើនលើប្រព័ន្ធទំនប់ប៉ូលឌែរ នៅក្នុងតំបន់ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ និង ២. ធ្វើការកសាងឲ្យបានច្រើននូវអាងស្តុកទឹកដែលត្រូវប្រមូលចាប់យកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ Costal Corridors ជាដើម។ គួរបញ្ជាក់ដែរថា តាមរយៈសកម្មភាពចុះពិនិត្យការងារធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង ក្រសួង ក៏បានធ្វើការកសាងនូវផែនការការងារមេសម្រាប់ធ្វើការជួលជុលស្តារឡើងវិញលើប្រព័ន្ធទំនប់ការពារព្រៃទាំងអស់ អាងស្ទាក់ទឹកលើព្រែកទាំងប្រាំរបស់ខេត្ត ជួសជុលស្តារឡើងវិញលើអាងទឹកទាំងប្រាំរបស់ខេត្ត ធ្វើការជួសជុលស្តារឡើងវិញនូវស្រះទឹក និងបឹងបួ អូរធម្មជាតិនានារបស់ខេត្ត ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹករបស់ខេត្តនេះផងដែរ៕

អាន​បន្ថែម

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តកំពត តម្លៃជាង២ លានដុល្លារដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ “​ម្លេច​”​ មានតម្លៃប្រមាណ ១០,៦៦០ពាន់លានរៀល ស្មើនឹង ២,៦៦៥ លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងភូមិ​បាក់​នឹម​ ឃុំច្រេស​ ស្រុកជុំគីរី​ ខេត្ត​កំពត​។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ រោងចក្រប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹក​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាត​នៅថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​។ រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាត​បាន​ ២ពាន់ម៉ែត្រគូប​ ក្នុងមួយថ្ងៃ ដែលអាចឲ្យមជ្ឈមណ្ឌលព្យាបាល​ និងស្តារនីតិសម្បទា​ និងកងពលតូចថ្មើរជើងលេខ៣១​ និងប្រជាជនក្នុងតំបន់ជុំវិញ ប្រើប្រាស់ទឹកស្អាតបាននេះបានយ៉ាងងាយស្រួល។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូដំណាក់កាលទី៥ នៅភ្នំពេញចាប់ផ្តើមឆាប់ៗនេះ

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។ គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិចឆៀងខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, ២, ៣, ៤, ៥, ៦, ៨, និងទី៩ នៅក្នុងផែនការមេ ដែលមានសរុប ២៧ តំបន់ជម្រាល។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងប្រភេទនេះ ចំនួន ៤ លើកមកហើយ ដោយអភិវឌ្ឍប្រព័ន្ធប្រឡាយលូយ៉ាងល្អប្រសើរ និងបញ្ចៀសបាននូវការលិចលង់ធ្ងន់ធ្ងរនៅរដូវវស្សា។ ក្នុងនោះ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងបញ្ចាប់ការសាងសង់តាមផែនការ

គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមការគ្រោងទុក។ នេះបើសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងបន្តថា នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងជំហានទី១ ដែលមានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦០% ។ក្នុងនោះគម្រោងនេះ បានបែងចែកការដ្ឋានជាបីផ្នែកធំៗរួមមាន៖ -ផ្នែកទី១ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល អាងកូរយឺត-លឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធ៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។ -ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% និង ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។ -ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖ ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម ប្រវែង ៧គម សម្រេចបាន […]

អាន​បន្ថែម

រដ្ឋបង្ហើបថា គម្រោងសង់កំពង់ផែរណប ៧ តាមដងទន្លេ នឹងចំណាយប្រមាណ ៧០ លានដុល្លារ

ការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ ដែលបានគ្រោងទុក អាចនឹងត្រូវចំណាយថវិកាប្រមាណ៧០ លានដុល្លារ ជារួម ឬប្រមាណ ១០លានដុល្លារសម្រាប់កំពង់ផែមួយ ដែលទុនវិនិយោគគឺប្រែប្រួលអាស្រ័យលើស្ថានភាព និងទីតាំងនៃកំពង់ផែនីមួយៗ។ ឯកឧត្តម ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វ័យតភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ថា កំពង់ផែចំនួន ៤ ក្នុងចំណោមកំពង់ផែរណបដែលបានគ្រោងទុកទាំង ៧ កំពុងស្ថិតក្នុងការសាងសង់ហើយ។ ឯកឧត្តម បញ្ជាក់ថា ការសាងសង់កំពង់រណបនេះ គឺជាការវិនិយោគរបស់វិស័យឯកជនសហការជាមួយកំពង់ផែស្វ័យតភ្នំពេញ ដោយថវិកាសាងសង់បានមកពីវិស័យឯកជន និងដីសម្រាប់សាងសង់ជារបស់កំពង់ផែស្វ័យ ភ្នំពេញ។ ឯកឧត្តម ហ៊ី ប៉ាវី ថ្លែងថា៖ «ទាក់ទងនឹងទុនវិនិយោគសាងសង់ អាចនឹងមានចំនួនខុសគ្នា ប៉ុន្តែក្នុងប្រមាណជា ១០លានដុល្លារ តម្លៃទៅតាមកន្លែងខ្លះ លើសពី១០លានដុល្លារ កន្លែងខ្លះអាចទាបជាង១០លានដុល្លារ ទៅតាមភូមិសាស្រ្តជាក់ស្តែង«។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាកំពង់ផែរណបតាមដងទន្លេមេគង្គ និងទន្លេសាប គឺដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។ គួរបញ្ជាក់ថា គម្រោងចំណតផែរណបទាំង៧ […]

អាន​បន្ថែម

ផែរណបពហុបំណង TS១១ សាងសង់បាន ៨៥% ហើយ គ្រោងដាក់ដំណើរការដើមខែកក្កដា

គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឱ្យដំណើការប្រើប្រាស់អំឡុងដើមខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យវឌ្ឍនភាពការដ្ឋាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយនិរន្តភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។ ឯកឧត្តម បន្ដថាការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនថែមទៀត។ ក្រៅពីនេះ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន ៧ ទីតាំងផងដែរ៕

អាន​បន្ថែម