Water reservoir
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងខេត្តកំពង់ស្ពឺ សាងសង់សម្រេចបាន ១៥% ហើយ
វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងវស្សាប្រមាណ ៤០០០០ហិកតា បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ១៥% ហើយ។ នេះបើយោងតាមដំណើរទស្សនកិច្ចគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច គឺមានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបន្តថា គម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ ឯកឧត្តមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង រួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ […]
អានបន្ថែមទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៦០% ហើយ
គម្រោងគ្រប់គ្រងទឹកជាយុទ្ធសាស្ត្រនៅស្រុកត្រាំកក់ ពុះពារបញ្ចប់តាមផែនការ ដើម្បីធានាប្រព័ន្ធធារាសាស្រ្តសម្រាប់គ្រួសារកសិករក្នុងស្រុក និងបង្កើនទិន្នផលកសិកម្ម ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះបានសាងសង់សម្រេចបានប្រមាណ ៦០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតា ក្រោយបញ្ចប់ការសាងសង់។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង ដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ គម្រោងទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់ផ្តើមអនុវត្តការងារសាងសង់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយផ្តោតលើការងារសំខាន់ៗ រួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៦០% និងគ្រោងបញ្ចប់ការងារនៅចុងខែកុម្ភៈ ខាងមុននេះ។ ក្នុងឱកាសនោះដែរ លោក ថាំង វីយុទ្ធដា ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។ សូមជម្រាបថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់ប្រជាកសិករប្រមាណ […]
អានបន្ថែមទំនប់អាងស្តុកទឹកដ៏ធំបំផុតនៅកម្ពុជាក្នុងខេត្តពោធិ៍សាត់ សង់បាន ៤០% ជាប្រព័ន្ធធារាសាស្រ្តស្រោចស្រព ២៦២ ៥០០ ហិកតា
កម្ពុជាកំពុងជំរុញសាងសង់អាងស្តុកទឹកដ៏ធំបំផុតមួយស្ថិតក្នុងខេត្តពោធិ៍សាត់ គឺគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ សាងសង់ឡើងដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម និងជួយទប់ស្កាត់ទឹកជំនន់នូវរដូវវស្សា។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ ការសាងសង់អាងស្តុកទឹកនេះ បានសម្រេចលទ្ធផលប្រមាណ ៤០% ហើយ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២៥ ដោយមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅពេលបញ្ចប់ការសាងសង់ ដែលគ្រោងក្នុងខែធ្នូ ឆ្នាំ២០២៧ អាងស្តុកទឹកនេះអាចផ្ទុកទឹកបានរហូតដល់ ៨៦០ លានម៉ែត្រគូប ដែលនឹងក្លាយជាអាងស្តុកទឹកដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីវឌ្ឍនភាពនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានសរសេរលម្អិតពីសារៈសំខាន់របស់គម្រោងក្នុងការបង្កើនសន្តិសុខទឹកសម្រាប់ប្រទេស។ ទំនប់អាងស្តុកទឹកលេខ២នេះត្រូវបានសាងសង់ឡើងដើម្បីផ្តល់អត្ថប្រយោជន៍សំខាន់ចំនួន៤ធំៗ៖ ១. សមត្ថភាពស្តុកទឹក ៨៦០ លានម៉ែត្រគូប នឹងត្រូវបានប្រើប្រាស់ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ២៦២ ៥០០ ហិកតា។ ២. គម្រោងទំនប់អាងស្តុកទឹកនេះ នឹងជួយឱ្យវិស័យកសិកម្មមានស្ថិរភាព និងអាចផ្គត់ផ្គង់ទឹកពេញមួយរដូវប្រាំង និងរដូវវស្សា ព្រមទាំគាំទ្រដល់ការពង្រីកវិស័យកសិកម្ម និងរួមចំណែកដល់សន្តិសុខស្បៀង។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីគ្រប់គ្រងលំហូរទឹក និងអាចកាត់បន្ថយទឹកជំនន់នៅរដូវវស្សា ដែលតែងតែជនលិចខ្លាំងនៅផ្នែកខាងក្រោមនៃខេត្តពោធិ៍សាត់ ដែលធ្លាប់រងការខូចខាតជាប្រចាំ។ […]
អានបន្ថែម

English
