water transportation
រយៈពេល១ខែ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺន័រឆ្លងកាត់ជាង ៤ម៉ឺនTEUs កើនជិត ៥០%
របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា ក្នុងខែមករាតែមួយ កំណើនចរាចរណ៍កុងតឺន័រ និងប្រតិបត្តិការជារួមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤៤.៣៧៩TEUs (ម្ភៃហ្វីត) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលជិត ៥០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ បើតាមលទ្ធផលក្នុងរបាយការណ៍ក្នុងខែមករា ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វ័យតភ្នពេញ មានកុងតឺន័រឆ្លងកាត់ចំនួន ៤៤.៣៧៩TEUs កើនឡើង ៤៨,៣៩% ធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនេះបង្ហាញពីតួនាទីដ៏សំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មក្នុងតំបន់។ បើនិយាយពីទំនិញវិញ បរិមាណទំនិញ និងប្រេងឥន្ធនៈសរុបដែលដឹកជញ្ជូនតាមកំពង់ផែស្វយ័តភ្នំពេញបានឈានដល់ ៤៥៦.៤១៩ តោនក្នុងខែមករា ដែលបង្ហាញពីការកើនឡើងដ៏រឹងមាំ ៤៦.៧៣%។ រីឯចំនួនកប៉ាល់ដែលចូលចតនៅកំពង់ផែក៏កើនឡើងដែរ ដោយមានកប៉ាល់សរុបចំនួន ៣០៨ ត្រូវបានកត់ត្រា – កើនឡើង ៣៣,៣៣% ធៀបនឹងខែមករា ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ចំនួនកប៉ាល់ដឹកអ្នកដំណើរបានថយចុះ ១៤% ដោយមានត្រឹមតែ ៤៣គ្រឿងចូលចតនៅកំពង់ផែ ខណៈដែលចរាចរណ៍អ្នកដំណើរសរុបមានការកើនឡើងតិចតួច ៤.៨៥% ស្មើនឹង ៤.៤៥៣នាក់។ គួររំលឹកថា រយៈពេល១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១.៥៨៨.១៧២ដុល្លារអាម៉េរិក កើនជាង ២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤.៥៥៨.៥១១ […]
អានបន្ថែមលទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន
ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]
អានបន្ថែមការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ
ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]
អានបន្ថែមរដ្ឋគ្រោងសាងសង់កំពង់ផែរណបតាមដងទន្លេ ចំនួន៧
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែរណបចំនួន ៧ នៅតាមដងទន្លេមេគង្គ និងទន្លេសាប ដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបែបនេះ នាឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា។ គម្រោងចំណតផែរណបទាំង៧ ទីតាំងនោះរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម។ ឯកឧត្តម ស៊ុន ចាន់ ថ្លែងថា៖ «យើងមានផែនការសាងសង់កំពង់ផែរណប ចំនួន៧ ដើម្បីឱ្យងាយស្រួលក្នុងការប្រមែប្រមូលទំនិញ ទូទាំងប្រទេសយើង ដើម្បីចូលមកកំពង់ផែភ្នំពេញ ហើយយកទៅលក់នៅបរទេស»។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សាងសង់សម្រេចបានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឳ្យដំណើការប្រើប្រាស់អំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខ។
អានបន្ថែម