water treatment
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងបញ្ចាប់ការសាងសង់តាមផែនការ
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមការគ្រោងទុក។ នេះបើសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងបន្តថា នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងជំហានទី១ ដែលមានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦០% ។ក្នុងនោះគម្រោងនេះ បានបែងចែកការដ្ឋានជាបីផ្នែកធំៗរួមមាន៖ -ផ្នែកទី១ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល អាងកូរយឺត-លឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធ៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។ -ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% និង ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។ -ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖ ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម ប្រវែង ៧គម សម្រេចបាន […]
អានបន្ថែមកម្ពុជាស្នើ World Bank ជួយអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅបណ្តារាជធានី ខេត្តសំខាន់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយពីធនាគារពិភពលោក ដើម្បីឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ហេតុនេះ ឯកឧត្តម ក៏បានស្នើសុំការគាំទ្រពីធនាគារពិភពលោកពិចារណាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗនានា។ ជាការឆ្លើយតប លោកជំទាវ Manuela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ថានឹងពិនិត្យទៅលើសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី។ លោកជំទាវ ក៏នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថានសាធារណការ ជាពិសេសខិតខំប្រឹងប្រែងពន្លឿនការគាំទ្រការអនុវត្តគម្រោងនានានៅកម្ពុជាឱ្យបានឆាប់រហ័ស។
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង Seoyoung Engineering Co., Ltd.។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។ ឯកឧត្តម កឹម បូរី បាន ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។
អានបន្ថែម