ស្វែងយល់ពីបច្ចេកវិទ្យាដែលប្រើដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅប្រទេសចិន
វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងនៃសាលាក្រុងប៉េកាំង បានទទួលជោគជ័យក្នុងការផ្លាស់ប្តូរមុខមាត់តំបន់ West Dongba ឱ្យទៅជាទីក្រុងឆ្លាវៃ ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ពីក្រុមហ៊ុន Bentley Systems។ គម្រោងនេះផ្តោតលើ “មជ្ឈមណ្ឌលផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ” យុទ្ធសាស្ត្រនៃភាគឦសាននៃទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាឱនភាពនៃការដឹកជញ្ជូនសាធារណៈ តាមរយៈការបញ្ចូលខ្សែរថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដីថ្មីៗទៅក្នុងបណ្តាញទីក្រុង។ មូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនេះគឺការប្រើប្រាស់ Bentley OpenPaths™ CUBE™ ដែលជាកម្មវិធីសម្រាប់បង្កើតគំរូ និងការពិសោធន៍ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់។ តាមរយៈការបង្កើត “ឌីជីថលភ្លោះ” (Digital Twin) នៃតំបន់ West Dongba អ្នករៀបចំផែនការអាចមើលឃើញរូបភាព និងធ្វើតេស្ដសាកល្បងជម្រើសរចនាជាច្រើននៅក្នុងបរិយាកាសនិម្មិត ដោយផ្អែកលើទម្លាប់នៃការធ្វើដំណើរជាក់ស្តែងរបស់ប្រជាជន។ វិធីសាស្ត្រជួយពន្លឿនពេលវេលាការងារ តាមរយៈការប្រើមុខងារស្វ័យប្រវត្តិកម្ម និងការកាត់បន្ថយវដ្តការងារពី ២ ខែ មកត្រឹមតែ ៣ សប្តាហ៍ ប៉ុណ្ណោះ។ លើសពីនេះ កម្មវិធីនេះក៏ជួយឱ្យអ្នករៀបចំផែនការព្យាករណ៍យ៉ាងត្រឹមត្រូវនូវតម្រូវការមធ្យោបាយធ្វើដំណើរចម្រុះ។ ឧទាហរណ៍កម្មវិធីនេះជួយកំណត់ថា នៅស្ថានីយ៍ Dongfeng មានអ្នកធ្វើដំណើរ ៦៨% នឹងដើរ ខណៈ ២៧% នឹងប្រើប្រាស់កង់។ គំរូនេះក៏បានផ្តល់ទិន្នន័យសម្រាប់ការរៀបចំកាលវិភាគកង់ រថយន្តក្រុងខ្នាតតូច និងសេវាកម្មដឹកជញ្ជូនស្វ័យប្រវត្តិ ដើម្បីតភ្ជាប់ការធ្វើដំណើរទៅកាន់លំនៅដ្ឋាន។ […]
អានបន្ថែម

English
