តើកម្មវិធី Bentley អាចជួយបង្ការ និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃបានដូចម្ដេច?
ក្រសួងធនធានទឹកនៅសហរដ្ឋអាមេរិក បានបង្ហើបថាបញ្ហាភ្លើងឆេះព្រៃជារឿងដែលមិនអាចដឹងមុន និងជាហានិភ័យដ៏ធំមួយសម្រាប់មនុស្សជាតិ ប៉ុន្តែមានចំណុចសំខាន់ ២ ដែលធ្វើឱ្យក្រសួងតែងតែអាចគ្រប់គ្រង និងដោះស្រាយបានទាន់ពេលនោះគឺការធ្វើផែនការដោយប្រុងប្រយ័ត្ន និងការប្រើប្រាស់កម្មវិធីឌីជីថលដែលសមស្រប។ វិស្វករទឹកម្នាក់ដែល រួមចំណែកក្នុងពន្លត់ភ្លើងឆេះនៅជិតផ្ទះរបស់គាត់ផ្ទាល់ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាបានដោយជោគជ័យ មិនមែនដោយសារតែពួកគាត់ជាអ្នកពន្លត់នោះទេ ប៉ុន្តែគឺដោយសារតែអ្វីដែលក្រសួងបានត្រៀមផែនការជាយូរឆ្នាំមកហើយ ពោលគឺប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាព។ លោកថាបច្ចុប្បន្ននេះ កម្មវិធីឌីជីថល ឧទាហរណ៍ដូចជា កម្មវិធីគំរូធារាសាស្ត្រ OpenFlows Water ពី Bentley Systems ត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលទិន្នន័យបែប Real-Time។ នេះមានន័យថា មនុស្សមិនចាំបាច់ចុះទៅពិនិត្យទីតាំងដាច់ស្រយាលផ្ទាល់ទេ គ្រប់យ៉ាងគឺត្រូវបានស្កេន និងថតដោយ Drone និង AI ហើយបំលែងជាទិន្នន័យបញ្ជូនមកស្ថានីយគ្រប់គ្រងបានទាន់ពេល។ ក្នុងករណីថាអាចនឹងមានភ្លើងឆេះព្រៃ នៅតំបន់ណាមួយ អ្នកនៅស្ថានីយនឹងដឹងមុន ហើយដោះស្រាយពីបញ្ហានៅមិនទាន់រីករាលដាល។ លើសពីនេះ កម្មវិធីក៏អាចជួយបង្កើតជាស្ថានភាពឧទាហរណ៍ថា បើមានភ្លើងឆេះព្រៃកម្រិតធ្ងន់ណាមួយ តើត្រូវការប្រព័ន្ធទឹកពន្លត់អគ្គភ័យដូចម្ដេច ហើយត្រូវចូលទៅតំបន់នោះយ៉ាងណា ឬត្រូវរៀបចំបណ្ដាញសម្ពាធទឹកដូចម្ដេច ដើម្បីពន្លត់បាន។ ដូច្នេះ ក្រសួងអាចត្រៀមខ្លួន និងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះបានជាមុន ក្នុងករណីដែលហេតុការណ៍ជាក់ស្ដែងពិតៗកើតឡើង។ កម្មវិធីនេះក៏អាចជួយណែនាំថាម៉ាស៊ីនទឹកប្រភេទណាដែលមានសមត្ថភាពល្អបំផុត សម្រាប់ស្ថានភាព ឬតំបន់ណាជាក់លាក់មួយ ខណៈក៏អាចជួយបង្កើនប្រសិទ្ធភាពអាំងផ្ទុកទឹក និងសមត្ថភាពបំពង់ឱ្យល្អជាងមុន ដើម្បីពន្លត់ភ្លើងដោយមានប្រសិទ្ធភាពផងដែរ។ […]
អានបន្ថែម

English
