ក្រសួងដែនដី ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីនៅកម្ពុជាឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លានទៀត។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងបែបនេះនៅក្នុងពិធីបើកពិព័រណ៍សំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម ការចុះបញ្ជីដីធ្លី តាំងពីឆ្នាំ ១៩៨៩ ហើយឆ្នាំ២០២៩ ខាងមុខនឹងត្រូវខួបទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “នៅពីរបីឆ្នាំខាងមុខនេះ គឺខួបលើកទី៤០នៃការចុះបញ្ជីដីធ្លី។ ក្នុងខួបទី៤០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខរាជរដ្ឋាភិបាល ចំពោះគណបក្ស គឺនឹងចុះបញ្ជីដីឱ្យបានចប់ ប្រហែលជាខែ១២ ឆ្នាំ២០២៨”។ គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋ។ (អានបន្ថែម) […]
ក្រសួងសម្រេចផ្អាកដំណើរការក្រុមហ៊ុនវារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជាបណ្តោះអាសន្ន
ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរការសកម្មភាពជាបណ្តោះអាសន្នរបស់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ហាយដ្រូផៅវ័រ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី ២ ខែកញ្ញា ដាក់ទៅលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រខាងលើ។ តាមលិខិតខាងលើបានឱ្យដឹងថា ការផ្អាកនេះ ក៏ព្រោះតែក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ហាយដ្រូផៅវ័រ របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ជាងនេះទៅទៀត ក្រុមហ៊ុនបានធ្វើសកម្មភាពល្មើសនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និង ធនធានធម្មជាតិម្តងហើយម្តងទៀតខុសពីកិច្ចសន្យាររហូតដល់ទៅបីលើក ក្នុងនោះរួមមាន៖ ទី១. ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងការចែងក្នុងមាត្រា៨៥០ ចំណុច (ង), ទី២. ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី ល្មើសនឹងការចែងក្នុងមាត្រា៨៥១ ចំណុច (ខ) និង ទី៣. ការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ ល្មើសនឹងការចែងក្នុងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។ […]
កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ
ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd. ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។ ជាងនេះទៅទៀត លោកក៏បានបន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។ លោកបន្ត បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ […]
រដ្ឋគ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា សំដៅបើកទំព័រនៃសហសម័យកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជានាពេលខាងមុខ ដើម្បីជាការបើកទំព័រនៃសហសម័យកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពនេះថា ជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភមហោស្រពឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យ និងជាការបើកទំព័រនៃសហសម័យកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកឧត្តម បានរំពឹងទុកថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះពោរពេញដោយភាពស៊ីវិល័យ សុភមង្គល មានជីវភាពល្អប្រសើររស់នៅដោយភាពសុខក្សេមក្សាន្ត។ ក្នុងនោះដែរ ឯកឧត្តម បានចង្អុលបង្ហាញថា រាល់ស្ថាបត្យកម្មអគារនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងភាពរស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទម្លាប់បូកបញ្ចូលគ្នា ដើម្បីឱ្យសមស្របទៅនឹងការវិវត្តនៃសហសម័យកម្ពុជា។ - Video Advertisement -
រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ
ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]
រដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ
រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ២៖ សម្រាប់បណ្ណទស្សនារយៈពេល […]