អភិបាលខេត្តត្បូងឃ្មុំផ្តួចផ្តើមអភិរក្សព្រៃលិចទឹកជាង ៨០០០ ហិកតា ទុកធ្វើកន្លែងអេកូទេសចរណ៍

រដ្ឋបាលខេត្តត្បូងឃ្មុំ មានទិសដៅដាក់តំបន់ព្រៃលិចទឹកចំនួនជាង ៨០០០ ពាន់ ហិកតា ជាតំបន់អភិរក្សព្រៃលិចទឹក សម្រាប់បម្រើវិស័យអេកូទេសចរណ៍។ ​នេះតាមការបញ្ជាក់របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ក្នុងសន្នីសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០។

ឯកឧត្តមអភិបាល បានឱ្យដឹងថា «…បើមានព្រៃលិចទឹក គឺមានត្រីពងកូន។ ក្រៅពីនោះអាចទាក់ទាញសត្វស្លាបផ្សេងៗទៀត អាចរស់នៅក្នុងជម្រកនោះបាន ហើយបងប្អូនក្នុងសហគមន៍របស់យើងរស់នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជារស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលនោះ ក៏អាចទាញអត្ថប្រយោជន៍ពីព្រៃលិចទឹកបាន ដោយសារអី? គឺដោយសារទេសចរណ៍ធម្មជាតិ។

ការអភិរក្សនេះចែកចេញជា ០៣ តំបន់ ដែលក្នុងនោះពីរតំបន់ គឺស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលលាតសន្ធឹងលើផ្ទៃចំនួន ១២ ឃុំ។

ក្រៅពីគម្រោងតំបន់អភិរក្សព្រៃលិចនៅស្រុកក្រូចឆ្មារ ឯកឧត្តមអភិបាល បានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏នឹងរៀបចំអភិរក្សនៅតំបន់កាដេលើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា​ និងតំបន់ព្រៃលិចទឹក នៅវត្តខ្មួងផងដែរ។

ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាននេះ ក្រសួងបរិស្ថាន បានប្រគល់ដីចំនួន ១០ ហិកតា ដែលជាតំបន់ប្រើប្រាស់ពហុបំណង នៅក្នុងស្រុកពញាក្រែក សម្រាប់យកជាកន្លែងចាក់សំរាម របស់ខេត្តត្បូងឃ្មុំ៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៤២ តម្លៃ ៥៦៤លានដុល្លារ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន៤២ ស្ថិតនៅខេត្តព្រះសីហនុ​ដែលមានទុនវិនិយោគសរុបចំនួន ៥៦៤លានដុល្លារ សំដៅធ្វើយ៉ាងណាជំរុញគម្រោងជាប់គាំងនានានៅក្នុងខេត្តតំបន់ឆ្នេរមួយនេះដំណើការជាប្រក្រតីឡើងវិញឱ្យបានឆាប់។ នេះបើតាមកិច្ចប្រជុំលើកទី១៣ ស្តីពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោងចំនួន៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋានអេកូកសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និងគម្រោងអគារពហុមុខងារ ។ ក្រៅពីនេះ រដ្ឋាភិបាល ក៏បានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាលផងដែរ។ សូមរម្លឹកដែរថា គិតត្រឹមខែធ្នូ […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបង្កើនលទ្ធភាពស្រោចស្រពផ្ទៃដីកសិកម្មបានជិត ២លានហិកតា

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា បានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មបានចំនួន ១.៩៦៩.៨៤៣ហិកតា ខណៈរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះបើតាមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងបន្តថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១.៩៦៩.៨៤៣ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១.៣៨៧.០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២.៧៩២ហិកតា។ លើសពីនេះ ឯកឧត្តមថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១.៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ […]

រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងអាករពិសេសសម្រាប់ឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក រយៈពេល២ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវវិធានការដ៏សំខាន់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដោយផ្តល់ការលើកលែងពន្ធពិសេសក្នុងរយៈពេលពីរឆ្នាំ។ សេចក្តីសម្រេចនេះ ត្រូវបានចែងនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើឧស្សាហកម្មមួយនេះ។ ក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ គិចចាប់ពីដើមឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៦។ ទន្ទឹមនឹងសេចក្តីសម្រេចនេះ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំសម្រាប់សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ។ កាតព្វកិច្ចសំខាន់ៗទាំងនោះរួមមាន៖ ១. ការបញ្ជូនលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ តាមរយៈប្រព័ន្ធឯកសារអេឡិចត្រូនិក នៃអគ្គនាយកដ្ឋានពន្ធដារ។ ២. ការរក្សាកំណត់ត្រា និងឯកសារគណនេយ្យដ៏ទូលំទូលាយដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មដោយច្បាប់ពន្ធដារបច្ចុប្បន្ន។ ៣. ប្តេជ្ញាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស។ ៤. បំពេញកាតព្វកិច្ចរដ្ឋផ្សេងៗទៀត រួមទាំងការបង់ពន្ធផ្សេងៗ សួយសារអាករ និងការរួមចំណែកដល់មូលនិធិបរិស្ថាន និងសង្គម។ ៥. រៀបចំរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលម្អិតអំពីការចំណាយ សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម […]

ក្នុងឆ្នាំ២០២៥ កម្ពុជា​សម្រេច​បោះ​មូលបត្រ​ ៥០០ពាន់​លាន​រៀលទៀត ដើម្បី​ពង្រឹង​តុល្យភាព​ថវិកាជាតិ​

សកម្មភាពជាយុទ្ធសាស្ត្រក្នុងការជំរុញថវិកាជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការបោះផ្សាយមូលបត្ររដ្ឋបន្ថែមចំនួន ៥០០ពាន់លានរៀលនៅឆ្នាំ ២០២៥។ សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិនិយោគ និងជាការធានានូវស្ថិរភាពសារពើពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការដេញថ្លៃសម្រាប់មូលបត្រទាំងនេះនៅធនាគារជាតិនៃកម្ពុជា ដោយប័ណ្ណនីមួយៗមានតម្លៃ ១លានរៀល។ វិនិយោគិននឹងត្រូវទទួលបានការទូទាត់នៅរៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃចេញលក់។ ផែនការរបស់រដ្ឋាភិបាលកម្ពុជាលើកនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដើម្បីទាក់ទាញការវិនិយោគក្នុងស្រុក។ គួររំលឹកថា ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាបានចេញប័ណ្ណបំណុលរដ្ឋប្រមាណ ៧០ លានដុល្លារ ដោយជោគជ័យដល់វិនិយោគិនក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយក្នុងការពង្រឹងប្រភពមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។(អានបន្ថែម) ជាងនេះទៅទៀត ដើម្បីគាំទ្រការវិនិយោគបន្ថែមទៀត និងរក្សាលំនឹងថវិកានៅឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានទទួលការអនុញ្ញាតស្របច្បាប់ក្នុងការខ្ចីប្រាក់រហូតដល់ ២ពាន់លាន Special Drawing Rights (SDR)។ ថវិកាទាំងនេះត្រូវបានផ្តល់ជូនសម្រាប់វិស័យសំខាន់ៗ រួមមានការផ្គត់ផ្គង់ទឹក អគ្គិសនី និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ វិធានការដ៏សកម្មរបស់រដ្ឋាភិបាលនេះ កំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបានប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់កម្ពុជា។ វិនិយោគិន និងអ្នកពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យរក្សាការជូនដំណឹងនៅពេលមានការអភិវឌ្ឍន៍។ (អានបន្ថែម) - Video Advertisement -

រដ្ឋសម្រេចលុបគម្រោងផលិតស៊ីម៉ង់ជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីអភិរក្សជាតំបន់អេកូទេចរណ៍

រដ្ឋាភិបាលកម្ពុជា​ បានសម្រេចលុបគម្រោងផលិតស៊ីម៉ង់ នៅតំបន់ភ្នំថ្មកំបោរដែលមានផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត  របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធីរៀល ឯ.ក (BYRICH CONSTRUCTION MATERIAL COMPANY LIMITED ក្រោមអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដើម្បីអភិរក្សជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។​ នេះបើយោងតាមលិខិតលេខ ១៨៧៨ សជណ.ឧរ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានសម្រេចឯកភាពរក្សាទុកអតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានផ្ទៃដីជាង ៤៦០ហិកស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ គួរបញ្ជាក់ថា អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍ដែលមានផ្ទៃដីទំហំ ៤៦៣.៦០ហិកតានេះ ត្រូវបានផ្តុំឡើងពីតំបន់តូចៗចំនួន៥ ដែលជាតំបន់តួភ្នំចំនួន៦ភ្នំ មានសក្តានុពលថ្មកំបោរ។ អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥។ ភ្នំទាំងប្រាំមួយក្នុងដែនអាជ្ញាបណ្ណមានទីតាំងភូមិសាស្ត្រដូចខាងក្រោម៖ ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ភ្នំសស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង […]

កម្ពុជាសម្រេចអនុម័តស្តង់ដារជាតិថ្មីចំនួន ៣៦ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ក្រុមប្រឹក្សាស្តង់ដារជាតិរបស់កម្ពុជាបានអនុម័តស្តង់ដារជាតិថ្មីចំនួន៣៦ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើសំណើចំនួន៤១ ។ នេះបើតាមកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​យក​ស្តង់ដារ​អន្តរជាតិ​ជា​ស្តង់ដារ​ជាតិ។ ឯកឧត្តមបានកត់សម្គាល់ថា វិធានការបែបនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ការកែលម្អសមត្ថភាពឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ ស្តង់ដារទាំងនេះមានគោលបំណងធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់​ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់​ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ គួរបញ្ជាក់ថា ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ […]