រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដោយជោគជ័យ ដើម្បីត្រៀមបើក…

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ ជាផ្លូវការហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមបើកប្រតិបត្តិការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើតាមកិច្ចប្រជុំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងនោះរួមមាន៖ វឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពី PNH ទៅ KTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម។

តាមរយៈកិច្ច​ប្រជុំនេះដែរ ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់នាពេលនេះ គឺជាពេលវេលានៃការបិទបញ្ជប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ ព្រលានយន្តហោះចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទប្រតិបត្តិការទាំងស្រុង ដោយរដ្ឋនឹងរក្សាទីតាំងនេះទុកជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ៕ (អានបន្ថែម)

ដំណើរការបិទបញ្ចប់ដំណាក់កាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបំណងប្រាថ្នារបស់ខ្លួនក្នុងការលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ខណៈដែលការត្រៀមរៀបចំសម្រាប់ការបើកសម្ពោធនេះ អាកាសយានដ្ឋានអន្តរជាតិតេជោបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី

រាជរដ្ឋាភិ​បាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើយោងតាមលិខិត (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ លិខិតដដែល បានឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានបញ្ជាក់ថា រដ្ឋាភិបាល​បានឯកភាពជាគោលការណ៍នូវការកំណត់ទីតាំងដីទំហំ ១.៩០៥ហិកតា នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាទីតាំងសម្រាប់​គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មី ក្នុងខេត្តរតនគិរី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រ ដោយតម្រូវឱ្យធ្វើការសិក្សាបន្ថែម ទៅលើផលប៉ះពាល់សង្គម-បរិស្ថាន សម្រាប់ទីតាំងគម្រោង។ គួរបញ្ជាក់ថា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផលប៉ះពាល់បរិស្ថានខាងលើ ក្រុមការងារអន្តរក្រសួងត្រូវរាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើសុំការសម្រេច លើនិតិវិធីបន្តសម្រាប់ការរៀបចំអភិវឌ្ឍគម្រោងនេះផងខេត្តរតនគីរីនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីទីស្តីការគណៈរដ្ឋមន្រ្តី។ ការអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះគឺជាការត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលជាការកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការវិនិយោគដែលកំពុងបន្តរបស់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។៕ - Video Advertisement -

អាម៉េរិក កំពុងសិក្សាពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសង់ព្រលានតេជោថ្មី ដែលជិតបើកដំណើរការក្នុងកក្កដាខាងមុខនេះ

រដ្ឋាភិបាលអាម៉េរិក បានប្រកាសថាខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥។ ប្រភពដដែលបន្តថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ(DFC) ដែលចំណុះក្រោមក្រសួងការបរទេសអាម៉េរិក ដែលបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១របស់លោក ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជននានា បានបញ្ចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ទោះជាយ៉ាងណា របាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនេះ មិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោនៅឡើយនោះទេ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជុំវិញរឿងនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថា តើជំនួយដែលគ្រោងនឹងផ្តល់នេះ សម្រាប់ចំណាយលើការសាងសង់ក្នុងដំណាក់កាលទី២ និងទី៣ របស់ព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ឯកឧត្តមបន្តថា ការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់អាមេរិកនាពេលនេះ គឺជាហិរញ្ញប្បទានឯកជនជាមួយក្រុមហ៊ុន OCIC ដែលមានភាគហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា ហើយតម្រូវឱ្យក្រុមហ៊ុនខ្មែរដាក់ឯកសារផ្សេងៗដើម្បីត្រួតពិនិត្យឡើងវិញក្នុងការទទួលជំនួយហិរញ្ញប្បទាន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជាមួយវិទ្យុបារាំងអន្តរជាតិ RFI។ គួររំលឹកថា បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ […]

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។ ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ […]

នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅកាត់ថា អាកាសយានដ្ឋានពោធិ៍ចិនតុង នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ។ ការ​ថ្លែង​បែប​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី៨០ នៃ​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងនូវពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះដែលបង្ហាញថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ ដោយសង្កត់ធ្ងន់ថាការអះអាងទាំងនេះគ្មានមូលដ្ឋានទាល់តែសោះ។ សម្តេចបានមានប្រសាសន៍ថា “ការរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងជាសម្បត្តិរដ្ឋមានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងបម្រើប្រជាពលរដ្ឋ និងត្រូវបានអភិរក្សជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិសំខាន់ៗផងដែរ។ ជាការកត់សម្គាល់ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ គ្រោងនឹងបិទប្រតិបត្តិការទាំងស្រុងនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីបិទ ប្រតិបត្តិការអ្នកដំណើរក្នុង និងក្រៅប្រទេសទាំងអស់នឹងត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីជាង ២៦០០ហិកតា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។ ការផ្លាស់ប្តូរនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។​(អានបន្ថែម) - Video Advertisement -

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក នេះបើយោងតាមការលើកឡើងដោយសារព័ត៌មាន CNN។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះត្រូវបានប្រកាសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ ប្រភពដដែលនេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរបានចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។ ប្រភពខាងលើបន្ថែមថា សំណង់ស្ថាបត្យកម្មមួយនេះ នឹងក្លាយជាសំណង់ធំមួយក្នុងចំណោមសំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណង់នេះ នឹងប្រើប្រាស់ថាមពលសូឡាចេញពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋានអន្តរជាតិប្រើប្រាស់ថាមពលបៃតងធំជាងគេក្នុងចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។ លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែលនៅលើដំបូលអគារបំពាក់ដោយសំណង់ឈើ។ បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របាដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។ ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ CNN ក៏បានចាត់ទុកសំណង់ស្ថាបត្យកម្មដ៏លេចធ្លោចំនួន ១០ផ្សេងទៀត ក្នុងការកែប្រែមុខមាត់ពិភពលោក រួមមាន៖ ​ផ្សារត្រី New Sydney នៅទីក្រុង Sydney អូស្រ្តាលី, សាលពិពណ៍ Grand Ring នៅទីក្រុងអូសាកា ប្រទេសជប៉ុន, […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម) - […]