១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%
ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង ៥,៦៦លាននាក់ កើនឡើង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល – SSCA កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ដែលកំពុងដំណើរការគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិសីហនុ ទទួលបានអ្នកដំណើរសរុប ប្រមាណជាង ៥,៦៦លាននាក់។ ដោយឡែក ទិន្នន័យក៏បានបង្ហាញថា អាកាសយានដ្ឋានទាំងបី មានជើងហោះហើរចំនួន ៥២ ៩៥៤ជើង ក្នុងអំឡុងពេលខាងលើ កើនឡើង ១២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក បរិមាណទំនិញតាមផ្លូវអាកាស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ឈានដល់ ៧៤ ៩១២តោន ក្នុងអំឡុង ១០ខែនេះ ជាមួយអត្រាកំណើន ១៤%។ ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន៤ និងក្រុមហ៊ុនអន្តរជាតិចំនួន៣០ កំពុងប្រតិបត្តិការ ទៅនិងមក ពីអាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាជាប្រចាំ។ […]
រដ្ឋសម្រចជោគជ័យក្នុងការសាកល្បងការហោះហើរសាកលើកដំបូងនៅព្រលានយន្តហោះតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ ទទួលភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក បន្ទាប់ពីបានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងនូវប្រភេទយន្ដហោះ Airbus-320 សម្រេចបានដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ។ នេះបើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយភាពជោគជ័យ ទៅតាមផែនការដែលបានកំណត់ ហើយក្នុងនោះ ក៏មានការតេស្ដសាកល្បងចំនួនអ្នកដំណើរ ១០០នាក់ លើការ Check In និងអ្នកដំណើរ ១០០នាក់ទៀត សម្រាប់ Arival ដោយឆ្លងកាត់ការស្កេនវ៉ាលី និងនគរបាលអន្តោប្រវេសន៍ផងដែរ។ លើសពីនេះ ឯកឧត្តមថា ការធ្វើតេស្តសាកល្បង ចំពោះយន្តហោះពាណិជ្ជកម្ម AirBus-320 នេះ គឺតេស្តសាកល្បង ប្រៀបធៀបទៅលើព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារៈចេញចូលសម្រាប់អ្នកដំណើរផងដែរ។ គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២.៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ […]
រៀតណាម ប្រកាសសង់ព្រលានយន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់
អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសពីផែនការ អភិវឌ្ឍសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីទំហំ ៧២០ហិកតា និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់ក្នុងមួយឆ្នាំ នៅពេលបើកប្រតិបតិ្តការ។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់បម្រើដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងតំបន់។ បើតាមផែនការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានទីតាំងស្ថិតនៅតំបន់ Liem Tuyen ward មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និង ៨៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Hai Phong និង Thanh Hoa ។ អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវសាងសង់ជាប្រភេទ 4E ដែលមានសមត្ថភាពផ្ទុកយន្តហោះខ្នាតធំប្រភេទ Boeing787 និង Airbus។ គម្រោងមួយនេះត្រូវបានគេមើលឃើញថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការពង្រីកវិស័យទេសចរណ៍នៅក្នុងតំបន់ដីសណ្តភាគខាងជើងនៃប្រទេសវៀតណាម។ ក្រោយពេលសាងសង់ចប់ ត្រូវបានគេរំពឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងអាចជួយកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានផ្សេងៗទៀតដែលមានស្រាប់ផងដែរ។ យ៉ាងណាក៏ដោយ អាជ្ញាធរ Ninh Binh បាន ដាក់បញ្ចូលគម្រោងសង់ព្រលានយន្តហោះមួយនេះក្នុងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០ រួចរាល់ហើយ។ […]


English

