រដ្ឋសម្រចជោគជ័យក្នុងការសាកល្បងការហោះហើរសាកលើកដំបូងនៅព្រលានយន្តហោះតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ ទទួលភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក បន្ទាប់ពីបានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងនូវប្រភេទយន្ដហោះ Airbus-320​ សម្រេចបានដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ។

នេះបើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមបន្តថា បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយភាពជោគជ័យ ទៅតាមផែនការដែលបានកំណត់ ហើយក្នុងនោះ ក៏មានការតេស្ដសាកល្បងចំនួនអ្នកដំណើរ ១០០នាក់ លើការ Check In និងអ្នកដំណើរ ១០០នាក់ទៀត សម្រាប់ Arival ដោយឆ្លងកាត់ការស្កេនវ៉ាលី និងនគរបាលអន្តោប្រវេសន៍ផងដែរ។

លើសពីនេះ ឯកឧត្តមថា ការធ្វើតេស្តសាកល្បង ចំពោះយន្តហោះពាណិជ្ជកម្ម AirBus-320 នេះ គឺតេស្តសាកល្បង ប្រៀបធៀបទៅលើព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារៈចេញចូលសម្រាប់អ្នកដំណើរផងដែរ។

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២.៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយរៀបចំពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត៕ (អានបន្ថែម)

ខណៈដែលអាកាសយានដ្ឋានរៀបចំខ្លួនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ការហោះហើរសាកល្បងដ៏ជោគជ័យនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់របស់កម្ពុជា និងកំណត់ទីតាំងវាឱ្យក្លាយជាតួអង្គគួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពអាកាសចរណ៍ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង ៥,៦៦លាននាក់ កើនឡើង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល – SSCA កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ដែលកំពុងដំណើរការគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិសីហនុ ទទួលបានអ្នកដំណើរសរុប ប្រមាណជាង ៥,៦៦លាននាក់។ ដោយឡែក ទិន្នន័យក៏បានបង្ហាញថា អាកាសយានដ្ឋានទាំងបី មានជើងហោះហើរចំនួន ៥២ ៩៥៤ជើង ក្នុងអំឡុងពេលខាងលើ កើនឡើង ១២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក បរិមាណទំនិញតាមផ្លូវអាកាស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ឈានដល់ ៧៤ ៩១២តោន ក្នុងអំឡុង ១០ខែនេះ ជាមួយអត្រាកំណើន ១៤%។ ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន៤ និងក្រុមហ៊ុនអន្តរជាតិចំនួន៣០ កំពុងប្រតិបត្តិការ ទៅនិងមក ពីអាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាជាប្រចាំ។ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការជាផ្លូវការហើយ!

ក្រោយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពេលនេះរដ្ឋាភិបាលបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F ជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះហើយ។ បើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេចបវរធិបតី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។ ប្រភពដដែលនេះ បានបន្ថែមថា កម្ពុជា បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិ​ត​អន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ ក្នុងថ្ងៃដាក់ឱ្យប្រតិបត្តិការនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ជាជើងហោះហើរដំបូងគេ ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានកសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ ៤គីឡូម៉ែត្រ ជាមួយសមត្ថភាពទទួលអ្នកដំណើរជាង ១៥លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៣០លាននាក់ នៅឆ្នាំ២០៣០។ ដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។ គម្រោងមហិច្ឆិតានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍របស់ខ្លួន និងការកែលម្អបទពិសោធន៍ក្នុងការធ្វើដំណើររបស់អ្នកដំណើររាប់លាននាក់។ នៅពេលដែលអាកាសយានដ្ឋានចាប់ផ្តើមប្រតិបត្តិការ អ្នកជំនាញក៏បានបង្ហាញសុទិដ្ឋិនិយមអំពីសក្តានុពលសម្រាប់កំណើនទេសចរណ៍ និងកំណើនសេដ្ឋកិច្ច ដែលត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។ - […]

រៀតណាម ប្រកាសសង់​ព្រលាន​យន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់

អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសពីផែនការ អភិវឌ្ឍសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីទំហំ ៧២០ហិកតា និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់ក្នុងមួយឆ្នាំ នៅពេលបើកប្រតិបតិ្តការ។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់បម្រើដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងតំបន់។ បើតាមផែនការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានទីតាំងស្ថិតនៅតំបន់ Liem Tuyen ward មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និង ៨៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Hai Phong និង Thanh Hoa ។ អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវសាងសង់ជាប្រភេទ 4E ដែលមានសមត្ថភាពផ្ទុកយន្តហោះខ្នាតធំប្រភេទ Boeing787 និង Airbus។ គម្រោងមួយនេះត្រូវបានគេមើលឃើញថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការពង្រីកវិស័យទេសចរណ៍នៅក្នុងតំបន់ដីសណ្តភាគខាងជើងនៃប្រទេសវៀតណាម។ ក្រោយពេលសាងសង់ចប់ ត្រូវបានគេរំពឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងអាចជួយកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានផ្សេងៗទៀតដែលមានស្រាប់ផងដែរ។ យ៉ាងណាក៏ដោយ អាជ្ញាធរ Ninh Binh បាន ដាក់បញ្ចូលគម្រោងសង់ព្រលានយន្តហោះមួយនេះក្នុងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០ រួចរាល់ហើយ។ […]