អគារភ្លោះ ១៣៣ ជាន់ ថៃប៊ុនរ៉ុងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូង

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនិងក្រុមការងារនៃគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង បានរៀបចំពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី ១ ។

បើយោងតាម លោក ទួស សាភឿន សហស្ថាបត្យករនៃគម្រោងនេះ ពិធីកាលពីម្សិលមិញនេះគឺជាពិធីបួងសួងនិងបញ្ចុះបឋមសិលាបើកការដ្ឋានសង់ជញ្ជាំងទប់ដី ។

លោក ទួស សាភឿន បានបញ្ជាក់អោយដឹងថា៖ “នេះជាដំណាក់កាលដំបូងទាក់ទង់នឹងការដ្ឋានក្រោមដីដោយមានការសាងសង់ជញ្ជាំងដើម្បីការពារដីបាក់មុនពេលចាប់ផ្តើមការសាងសង់អាគារ”។

“ការសាងសង់ជញ្ជាំងទប់ដីនេះនឹងប្រើរយៈពេលប្រហែលមួយឆ្នាំ បន្ទាប់ពីនោះមកយើងនឹងចាប់ផ្តើមការសាងសង់អគារ ហើយយើងនឹងមានពិធីបញ្ចុះបឋមសិលាជាផ្លូវការម្តងទៀត” លោកបានបន្ត។

មជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះ ថៃ ប៊ុងរ៉ុង នឹងត្រូវសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខណាហ្គាវើល ទំហំប្រមាណ ៥ ហិចតា ក្រោមថវិកាវិនិយោគជិត ៣ ពាន់លានដុល្លារដោយកម្រហ៊ុនក្នុងស្រុក Thai Boon Roongនិងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិនឈ្មោះ Kia Nip Group។

អគារនឹងមានកំពស់ ៥៦០ ម៉ែត្រ ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន គឺខ្ពស់ជាងអគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៤៥២ ម៉ែត្រ មាន ៨៤ជាន់) អគារ Keangnam Hanoi Landmark របស់ប្រទេសវៀតណាម (កម្ពស់ ៣៤៥ម៉ែត្រ មាន ៧៧ ជាន់) អគារ Menara Telekom របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៣១០ ម៉ែត្រមាន ៥៥ ជាន់) និងអគារ Baiyoke II របស់ប្រទេសថៃ ដែលមានកម្ពស់ ៣០៤ ម៉ែត្រ មាន៨៤ជាន់ ទៅទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។ - Video Advertisement -

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ

រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់​កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់ដល់គម្រោងចំនួន ០២រួមមាន៖ -ទី១ ថវិកាចំនួន ២៤៥.៨៧២ដុល្លារ ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និង​ជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មាន​គោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាព​ជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងនោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និង​មណ្ឌល​សុខភាព ក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់​រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមាន​កម្រិត​ខ្ពស់ជាងឲ្យបានត្រឹមត្រូវ។ -ទី២ ថវិកាចំនួន ៤៧៤.៤៣២ដុល្លារ បាន​ផ្តល់​ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់គម្រោង​ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណ​ភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើង​នូវ​បរិយា​កាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះ​ស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ គួរបញ្ជាក់ថា ជំនួយឥតសំណងនេះ […]

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]

ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។ នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group  អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា […]

ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន

ដោយ Paul Colbert Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។ ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។ កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។ USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។ នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។ អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង […]