នយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស

វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។

បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។

ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិសេសការបើកដំណើរការឡើងវិញនូវសកម្មភាពទាំងអស់ក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែអ្នកអភិវឌ្ឍន៍នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តួចផ្តើមគម្រោងថ្មីៗក្នុងអំឡុងវិបត្តិនយោបាយដែលកំពុងបន្ត។

ប្រទេស​ថៃ មានការពឹងផ្អែក​ខ្លាំង​លើ​វិស័យ​អចលន​ទ្រព្យ​របស់​ខ្លួន ដែលបាន​រួមចំណែក​ប្រមាណ ១០​ភាគរយ​ដល់ GDP ក្នុងប្រទេស។ អាស្រ័យហេតុនេះ ការពន្យារពេលទាំងនេះអាចជាកត្តារារាំងដល់ការងើបឡើងវិញក្រោយវិបត្តិកូវិដក្នុងប្រទេសថៃ។ មួយវិញទៀត គួរកត់សម្គាល់ថា ភាគច្រើននៃអ្នកវិនិយោគបរទេសមានការសាទរយ៉ាងខ្លាំង ពិសេសមកពីប្រទេសចិន និងរុស្ស៊ីកំពុងតែគិតគូរពីទស្សនវិស័យរយៈពេលវែង និងពិចារណាលើកត្តាដូចជាអត្រាការប្រាក់ និងការអនុម័តលើកម្ចីទិញផ្ទះ ដើម្បីជួយជំរុញការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាវិស័យឧស្សាហកម្មក៏សង្ឃឹមដែរថា រដ្ឋាភិបាលថ្មីនឹងដាក់ចេញវិធានការជំរុញ និងកែសម្រួលគោលនយោបាយទីផ្សារអចលនទ្រព្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនិងនេះដែរ អ្នកជំនាញមកពី CBRE បានបង្ហាញថា នៅពាក់កណ្តាលឆ្នាំ ២០២៣នេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជួបនឹងផលលំបាកច្រើន ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់រយៈពេលយូរ ការស្ទុះងើបឡើងវិញយឺតយ៉ាវនៅក្នុងប្រទេសចិនដីគោក ជាមួយនឹងការធ្លាក់ចុះ ១៥ភាគរយនៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ប៉ុន្តែក៏មិនភ្លេចដែរថា ការព្យាករណ៍លើទីផ្សារមួយនេះនឹងអាចស្ទុះឡើងវិញនៅក្នុងឆមាសទី១-ឆ្នាំ២០២៤ ពិសេសគឺ វិស័យបដិសណ្ឋារកិច្ច នៅក្នុងទីក្រុងបាងកកតែម្តង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង

ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]

ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD – […]

Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]

ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត  

ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star Vegas និងសណ្ឋាគារដ៏ធំនៅប៉ោយប៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មក្នុងតម្លៃ $៥៥,៦ លានដុល្លារ ដោយក្រុមហ៊ុន On Nut Road ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Argyle Street Management ដ៏ល្បីរបស់ហុងកុង។ ក្នុងការកាន់កាប់ភាគហ៊ុនថ្មីនេះ ម្ចាស់ភាគហ៊ុននឹងទទួលបាន USD ០,០៤៥ ដុល្លារ ជាសាច់ប្រាក់សម្រាប់ ភាគហ៊ុន Donaco នីមួយៗដែលខ្លួនកាន់កាប់ សម្រាប់តម្លៃភាគហ៊ុនជាមធ្យម គឺ ០,០២៩ ដុល្លារ។។ តម្លៃនេះ គឺខ្ពស់ជាងតម្លៃជួញដូរជាមធ្យមនៃភាគហ៊ុន Donaco ៥៤,១០% ក្នុងរយៈពេល ៩០ ថ្ងៃគិតមកដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាម Tradingview ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា សណ្ឋាគារកាស៊ីណូ (The Star Vegas […]

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់​នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែ​ល​ក្រុ​មហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]

ទំហំពាណិជ្ជកម្ម​កម្ពុជា​កើន​ដល់ $៩,៤៤​ពាន់​លាន ​ក្នុងរយៈពេល២ខែដើម​ឆ្នាំ​២០២៥

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គួរបញ្ជាក់ថា សកម្មភាពនាំចេញបានបង្ហាញពីកំណើនវិជ្ជមាន ខណៈមានទំនិញសរុបជាង ៤,៤៦ពាន់លានដុល្លារ ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១១,៩%។ ទន្ទឹមនឹងនេះដែរ ការនាំចូលបានកើនឡើងខ្ពស់រហូតដល់ ៤,៩៨៧ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ២០,៦% ។ ជាការកត់សម្គាល់ ឃើញថាសហរដ្ឋ​អាមេរិក​នៅតែ​ជា​ទីផ្សារដ៏​សំខាន់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១,៦២៦ពាន់​លាន​ដុល្លារ​​។ វៀតណាម​ក៏​តំណាង​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយផងដែរ ដែលបានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​តួលេខ​នាំ​ចេញ។ រីឯប្រទេសចិនជាតួអង្គដ៏សំខាន់ គឺជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទំនិញដែលមានតម្លៃ ២.៤៤៤ ពាន់លានដុល្លារ ត្រូវបានជួញដូរ ឃើញថាមានការកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះផលប័ត្រនាំចេញចម្រុះរបស់កម្ពុជារួមមានសម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង និងវាយនភណ្ឌ ដែលបង្ហាញពីវិស័យផលិតកម្ម និងកសិកម្មដ៏រឹងមាំរបស់ប្រទេស។ ដូចដែលតួលេខទាំងនេះបានបង្ហាញឱ្យឃើញពីទិដ្ឋភាពពាណិជ្ជកម្មរបស់កម្ពុជាកំពុងវិវឌ្ឍ និងជាការបង្ហាញពីការចូលរួមផ្នែកសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសនៅលើឆាកពិភពលោក។ - Video Advertisement -