រដ្ឋមន្ត្រីដឹកកជញ្ជូនថៃកៀរគរទុនពីចិន $២៧ពាន់​លាន​ ​ដើម្បីចាប់ផ្តើមគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ​និងពង្រីកផ្លូវដែកថ្មី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃ លោក Suriya Jungrungreangkit ថ្មីៗនេះបានទៅ ផ្សព្វផ្សាយនិងកៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍគម្រោងសង់ស្ពានអាកាសភ្ជាប់សមុទ្រតម្លៃ ២៧ ពាន់លានដុល្លារជាមួយអ្នកវិនិយោគចិននៅទីក្រុងប៉េកាំង។ កាសែត The Nation បានរាយការណ៍ថាគម្រោងដែលរដ្ឋមន្ត្រីថៃបានស្នើនៅចំពោះមុខវិនិយោគិនចិននោះ គឺជាផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរនៅសងខាងនៃតំបន់មាត់សមុទ្រ Isthmus របស់ថៃដែលតភ្ជាប់ដោយផ្លូវដែកនិងផ្លូវហាយវេប្រវែង ១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ដោយវៀងលែងឆ្លងកាត់ច្រកសមុទ្រ Malacca នេះបើយោងតាម globalconstructionreview.com បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។

នៅក្នុងបទបង្ហាញនៅសណ្ឋាគារ Grand Hyatt Beijing កាលពីថ្ងៃ០៨ ឧសភា ២០២៤ លោក Suriya បានរៀបរាប់លម្អិតអំពីគម្រោងនេះដល់សហគ្រិនចិនពីសក្តានុពលលើវិស័យវិនិយោគអាទិភាពមួយចំនួន ដូចជា វិស័យភស្តុភារ ការដឹកជញ្ជូន ការគ្រប់គ្រងកំពង់ផែ ហិរញ្ញវត្ថុ ឧស្សាហកម្ម ធានារ៉ាប់រង និងសំណង់។ ក្រុមហ៊ុនចិនធំៗ ដែលបានចូលរួមក្នុងឱកាសនោះ រួមមានក្រុមហ៊ុនដឹកជញ្ជូនចិន Cosco Shipping Lines, ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែចិន China Harbor Engineering, ក្រុមហ៊ុនរថភ្លើងចិន China Railway International Development, ក្រុមហ៊ុនសាជីវកម្ម Hutchison Ports និង Xiaomi Corporation ។

លើសពីនេះ លោករដ្ឋមន្ត្រី ស៊ូរីយ៉ា ក៏បានចូលរួមពិភាក្សាជាមួយលោក Wu Hao ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ដើម្បីពន្លឿនវឌ្ឍនភាពលើខ្សែរថភ្លើងល្បឿនលឿនប្រវែង ៨៧៣គីឡូម៉ែត្រ រវាងទីក្រុងបាងកក និងខេត្តណងខៃ ដែលនេះជាគម្រោងអភិវឌ្ឍន៍ដ៏ធំមានតម្លៃរហូតដល់ ៩,៣ពាន់លានដុល្លារ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក ស៊ូរីយ៉ា បានបញ្ជាក់ថា គម្រោងដំបូងដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៨ ត្រូវបានពន្យារពេលដល់ឆ្នាំ ២០៣០ ដោយសារតែការរៀបចំផ្លូវឡើងវិញ និងជម្លោះហិរញ្ញវត្ថុដែលកំពុងបន្តរវាងភាគីពាក់ព័ន្ធថៃ និងចិន។

ទោះបីជាមានការលំបាកទាំងនេះក៏ដោយ ក៏ដំណាក់កាលទី១ នៃគម្រោងនេះ ដែលលាតសន្ធឹងផ្លូវប្រវែង ២៦០គីឡូម៉ែត្រពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមា នៅតែស្ថិតក្រោមផែនការ ដែលត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៨ ខណៈដំណាក់កាលទី២នៃគម្រោង គ្រោងនឹងបញ្ចប់ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមរួចរាល់ នៅឆ្នាំក្រោយ។

គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃតំបន់នៅក្នុងសក្ដានុពលពាណិជ្ជកម្មអាស៊ី ៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចិនប្តេជ្ញាបន្តទាក់ទាញវិនិយោគឱ្យបាន ១០០ក្រុមហ៊ុនបន្ថែមទៀតមកតំបន់សេដ្ឋកិច្ចពិសេសកោះកុង

តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង របស់ចិន គ្រោងបន្តទាក់ទាញវិនិយោគបន្ថែមឱ្យបាន ១០០ក្រុមហ៊ុន ក្នុងឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន២៨ កំពុងបណ្តាក់ទុននៅទីនោះ។ នេះបើតាមជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក ដែលដឹកនាំប្រតិភូចិនចំនួន ១១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ជូ ចាងជីន បានជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នមានក្រុមហ៊ុនកំពុងដំណើរការវិនិយោគចំនួន ២៨ក្រុមហ៊ុន ខណៈលោកប្តេជ្ញានឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងៗទៀតឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុនបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤។ លោកបានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ប្រ​ព័ន្ធដឹកជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹ​ង​​ជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ […]

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោក សម្រេចបោះទុន $៧,៨ ពាន់លាន សង់រោងចក្រទំនើបបំផុតនៅសិង្ហបុរី

ក្រុមហ៊ុន Vanguard International Semiconductor គឺជាសាខារបស់ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោករបស់តៃវ៉ាន់ ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតបន្ទះឈីបអ៊ឺរ៉ុប NXP ក្រោមទុនវិនិយោគជាទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបបំផុតរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដើម្បីបំពេញការកើនឡើងនៃតម្រូវការបន្ទះឈីបក្នុងតំបន់ និងដោយសារតម្រូវការភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ។ ការបណ្តាក់ទុនដ៏សំខាន់នេះ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃផលិតកម្មវិស័យបន្ទះឈីប (semiconductor) ក្នុងទិដ្ឋភាពទីផ្សារបច្ចេកវិទ្យាពិភពលោកបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia.nikkei កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ រោងចក្រផលិតបន្ទះឈីបរួមទុនគ្នានេះ នឹងផ្តោតលើការផលិតបន្ទះសៀគ្វីអាណាឡូកសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងថាមពល និង សម្រាប់ទីផ្សារផ្សេងៗ រួមទាំងទីផ្សារយានយន្ត ឧស្សាហកម្ម វិស័យអ្នកប្រើប្រាស់ និងឧបករណ៍ចល័ត។ ជាងនេះទៅទៀត ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Vanguard នឹងផ្តល់បច្ចេកវិជ្ជាផលិតកម្មចាំបាច់ និងបញ្ជូនអ្នកឯកទេសដើម្បីមកជួយគម្រោងសាងសង់ដ៏សំខាន់មួយនេះ។ គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃរោងចក្រដែលមានមុខងារផលិតត្រឹមផ្នែកសន្ទះស៊ីលីខឹន Wafer តែមួយមុខជាមុនសិននោះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំនេះ ដោយកំពុងរង់ចាំលិខិតផ្នែកច្បាប់អនុញ្ញាត។ ផលិតផលសន្ទះស៊ីលីខឹនដំបូងគេពីរោងចក្រថ្មីនេះ គេរំពឹងថានឹងមានដាក់លក់ជូនដល់អតិថិជនចាប់ពីឆ្នាំ ២០២៧ តទៅ។ កាលពីពេលកន្លងទៅ លោក Leuh Fang ប្រធានក្រុមហ៊ុន […]

World Bank ផ្តល់ឥណទាន ២៧៥លានដុល្លារ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank)ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ (អានបន្ថែម) […]

គម្រោងធំៗ២ បូកនឹងចក្ខុវិស័យដ៏មុតស្រួចរបស់រដ្ឋាភិបាល នឹងពង្រីកសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឱ្យរិតតែធំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការ និងចក្ខុវិស័យដ៏ធំធេងក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយមានការផ្សារភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងន័យនេះរដ្ឋាភិបាលចង់សំដៅដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងក្រោយពេលបញ្ចប់ការសាងសង់គម្រោងធំៗ២ គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងព្រែកជីកហ្វូណនតេជោផងដែរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា….ព្រែកជីកហ្វូណនតេជោ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចធំនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះមានខេត្តតាកែវ និងខេត្តកណ្តាល ចឹងការរីកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញនេះគឺមានសក្ដានុពលធំណាស់ ហើយប្រជាពលរដ្ឋដែលរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខេត្តកែវ និងខេត្តកណ្តាល គឺមានសក្ដានុពលខ្លាំងសម្រាប់ជំនាន់កូនចៅនៅថ្ងៃអនាគត… ដូច្នេះត្រូវទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍនឱ្យបានល្អប្រសើរបំផុត។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០ម៉ឺនគីឡូម៉ែត្រក្រឡា  និងមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអ្នករស់នៅ និងអ្នកមកធ្វើការមានជិត ៣លាននាក់ ក្នុងនោះពួកគេបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូ និងរថយន្ត មានប្រមាណជា ២លានគ្រឿង ឯណោះ។ ហេតុនេះ ដើម្បីឆ្លើយតបនឹងដោះស្រាយលំហូរចរាចរណ៍ក្នុងក្រុងភ្នំពេញ ដែលនឹងមានសភាពកាន់តែមមាញឹក សម្តេចធិបតីបានអះអាងថា ដំបូងទាមទារឱ្យយើងត្រូវគិតគូរពីបញ្ហាកង្វះចំណតរថយន្ត […]

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕ - […]

ប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក

កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក  កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ​០៥ ឆ្នាំ ២០២៤។ ច្រករបៀបពាណិជ្ជកម្មពិភពលោកដែលមានពហុមុខងារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ កំពង់ផែអន្តរជាតិ Dakhla Atlantic ខ្នាតយក្សនេះ នឹងគ្របដណ្ដប់លើគម្រោងធំៗជាច្រើនទៀត ក្នុងនោះមានដូចជាការសាងសង់កំពង់ផែពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេង កំពង់ផែសម្រាប់តែទំនិញនេសាទ និងកន្លែងផលិតកប៉ាល់ ដែលសំណង់ទាំងអស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦៥០ ហិកតា។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវស្ពានតភ្ជាប់កំពង់ផែទៅកាន់ផ្លូវដីគោក និងផ្លូវថ្មីប្រវែង ៧ គីឡូម៉ែត្រដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវជាតិដ៏សំខាន់មួយ ដែលបង្កើតឱ្យមានច្រកចេញចូលរលូនចេញពីតំបន់ Tangier នៅភាគខាងជើង ទៅកាន់ព្រំដែន Mauritania នៅភាគខាងត្បូង។ តួនាទីកំពង់ផែនេះក្នុងការតភ្ជាប់ទ្វីបនិងទ្វីប និងការជំរុញពាណិជ្ជកម្មសកល លោកស្រី​ Nisrine Iouzzi នាយកផ្នែកសំណង់នៃកំពង់ផែ Dakhla Atlantic មានប្រសាសន៍ថា “យើងកំពុងសាងសង់ប្រព័ន្ធអេកូឡូស៊ីថ្មីនិងធំសម្បើមអស្ចារ្យមួយ(សម្រាប់ពិភពលោក)” ។ […]