​ថៃស្នើកម្ពុជា បង្កើតកម្មវិធី​ ​(៦​ប្រទេស​-គោលដៅ​១​) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ាន

រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជូនទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី មកកម្ពុជា ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមទេសចរណ៍ “៦ប្រទេស គោលដៅតែ១” ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន។

នេះបើយោងតាមជំនួបរវាង លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដែលបានមកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។

ជំនួបខាងលើនេះបានផ្តោតសំខាន់ទៅលើ ការបង្កើតបទពិសោធន៍ថ្មីក្នុងការ ធ្វើដំណើរដ៏រីករាយក្នុងប្រទេសចំនួនប្រាំមួយក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា ប្រទេសទាំង៦ ដែលភាគីថៃបានបញ្ជូលទៅក្នុងគំនិត​ផ្ដួចផ្ដើម​ (៦ប្រទេស គោលដៅតែ១)​ នេះ រួមមាន៖ ​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ។

យ៉ាងណាក៏ដោយ ភាគីថៃបានបង្ហាញពីបំណងចង់សាកល្បងកម្មវិធីនេះដំបូងជាមួយកម្ពុជា មុននឹងពង្រីកវាទៅប្រទេសចំនួនប្រាំផ្សេងទៀត។

លើសពីនេះ តំណាងថៃបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សេងៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដូចជាការដាក់ចេញនូវការលើកលែងទិដ្ឋាការទៅវិញទៅមក និងជម្រើសសម្រាប់អ្នកដំណើរក្នុងការទទួលបានទិដ្ឋាការពេលមកដល់ប្រទេសទាំងពីរ។ វិធានការទាំងនេះមានគោលបំណង ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍ និងអភិវឌ្ឍអត្តសញ្ញាណទេសចរណ៍ដ៏ស្អិតរមួត។នេះបើយោងតាមការចុះផ្សាយរបស់ pattayamail នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ឆ្លើយតបទៅនិងសំណើខាងលើ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា នៅមិនទាន់បង្ហាញពីការគំាទ្រនៅឡើយទេ ដោយគ្រាន់តែធ្វើការស្នើសុំត្រឡប់ទៅភាគីថៃវិញ ឱ្យជួយផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនិងគំនិតផ្តួចផ្តើមនេះមកកម្ពុជាតាមផ្លូវការទូត ដើម្បីពិនិត្យ និងពិចារណាជាមុនសិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបង្ហាញផែនការបង្កើតសួនឌីជីថល ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងវិស័យឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម​ ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម​ ហាក់ សុខហេង បាន​ឱ្យដឹងថា សួនឌី​ជីថលនេះ ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ។ ឯកឧត្តម បានបន្តថា សួនឌីជី​ថល​នេះ នឹងដើរតួនាទីជាមជ្ឈ​មណ្ឌលអប់រំ ដោយចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យា​ល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បី​ជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់​ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាស​ការងារ​ដោយផ្ទាល់ ក៏ដូចជាការ​ធ្វើការងារពីចម្ងាយ ព្រម​ទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញ​ឌី​ជីថ​ល​ក្នុង​ការ​បន្ត​កា​រ​សិក្សា​នៅសា​​​ក​លវិទ្យាល័យ។ បច្ចុប្បន្ន ក្រសួងកំពុងស្វែងរកទីតាំងដែលសមស្របមួយសម្រាប់បង្កើតសួនឌីជីថល និងរៀបចំសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។ ការបង្កើតឧទ្យាននេះត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញឌីជីថល គាំទ្រដល់អាជីវកម្មឌីជីថលដែលកំពុងរីកចម្រើន […]

កម្ពុជាកំពុងសម្រួលនិតីវិធីវិនិយោគ ដើម្បីទាក់ទាញក្រុមហ៊ុនធំៗ ដែលចង់ផ្លាសពីបណ្តាប្រទេសកំពុងជួបសង្រ្គាមពាណិជ្ជកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងពិនិត្យមើលការងារកែទម្រង់គោលនយោបាយដែលបានដាក់ចេញ និងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគ​ ស្របពេលដែលនិន្នាការនៃការផ្លាស់ទីរបស់ក្រុមហ៊ុន រោងចក្រធំៗចេញពីបណ្តាប្រទេសដែលកំពុងជួបសង្រ្គាមពាណិជ្ជកម្មដូចជា អាមេរិក និងចិន។​ នេះបើតាមការលើឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ការកែទម្រង់នីតិវិធីដើម្បីផ្តល់ភាពងាយដល់វិនិយោគិននេះ គឺដើម្បីទាក់ទាញការវិនិយោគចូលមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមមានប្រសាសន៍ថា៖ “យើងកំពុងពិភាក្សាថា ​តើយើងនឹងអាចលើកទឹកចិត្តអ្វីបន្ថែមទៀត ក្នុងពេលដែលរោងចក្រមួយចំនួនកំពុងពិចារណក្នុងការបំលាស់ទី។ តើមាននីតិវិធីបែបណា ដែលយើងអាចកាត់បន្ថយបាន កុំអោយវាមានភាពស្មុគស្មាញខ្លាំងពេក។​ ដូច្នេះរាជរដ្ឋាភិបាលកំពុងពិនិត្យ និងពិចារណ រួមគ្នា​ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាទាក់ទាញវិនិយោគឱ្យបានច្រើនមកកម្ពុជា”។ CDC កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានដាក់ចេញជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ (អានបន្ថែម) cdcIPM គឺជាប្រព័ន្ធផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការងារវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ គួរបញ្ជាក់ថា ក្នុងរយៈតែមួយខែ (ខែមករា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្រោមទុនវិនិយោគសរុបជាង ៧៤៨លានដុល្លារអាមេរិក […]

រដ្ឋអនុម័តស្តង់ដារអន្តរជាតិចំនួន ២១បន្ថែមទៀត ដើម្បីបង្កើន​បរិយាកាសវិនិយោគនៅកម្ពុជា

កម្ពុជាកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងទាក់ទាញការវិនិយោគពីបរទេស ដោយប្រកាន់យកស្តង់ដារអន្តរជាតិថ្មីចំនួន ២១ ជាស្តង់ដារជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣០ របស់ក្រុមប្រឹក្សាស្តង់ដារជាតិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលផ្តោតលើការពិនិត្យឡើងវិញ និងអនុម័តស្តង់ដារសំខាន់ៗនៅទូទាំងវិស័យផ្សេងៗ។ ការអនុម័តស្តង់ដារទាំងនេះ ស្របតាមគំនិតផ្តួចផ្តើមរបស់អាស៊ាន និងស្តង់ដារក្នុងតំបន់ ដើម្បីគាំទ្រដល់មហិច្ឆតារបស់កម្ពុជាក្នុងការក្លាយជាសមាជិកពេញលេញនៃអង្គការស្តង់ដារអន្តរជាតិ (ISO)។ ស្តង់ដារថ្មីនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ក្នុងឧស្សាហកម្មជាច្រើន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបង្កើនសមត្ថភាពនាំចេញ។ ស្ដង់ដារដែលទើបអនុម័តថ្មីគ្របដណ្តប់លើវិស័យចម្រុះ រួមមានៈ ស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់ ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន ស្ដង់ដារ UNECE ចំនួនប្រាំ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត ស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។ ក្រុមប្រឹក្សាស្តង់ដារជាតិកាលពីពេលថ្មីៗកន្លងទៅនេះ បានពិនិត្យឡើងវិញនូវសំណើចំនួន៤១ និងបានអនុម័តដោយជោគជ័យនូវស្តង់ដារជាតិថ្មីចំនួន៣៦ ដែលនេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះគុណភាព និងសុវត្ថិភាពនៅទូទាំងក្រុមប្រឹក្សា។រ។ […]

ធនាគាពិភពលោក ប្តេជ្ញាជួយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលមានភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធនាគារពិភពលោកបានប្រកាសការគាំទ្ររបស់ខ្លួនចំពោះមហិច្ឆតារបស់ប្រទេសនេះក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។ ការប្រកាសនេះធ្វើឡើងដោយលោកស្រី Tania Meyer នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ក្នុងអំឡុងសន្និសីទជាវីដេអូមួយផ្តោតលើវិធីសាស្រ្ត និងដំណើរការសម្រាប់ការប្រមូលទិន្នន័យទាក់ទងនឹងសន្ទស្សន៍ការអនុវត្តភ័ស្តុភារ(LPI) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភស្តុភារជាតិបានកោតសរសើរដល់អ្នកជំនាញរបស់ធនាគារពិភពលោកសម្រាប់ការយល់ដឹងយ៉ាងទូលំទូលាយអំពី LPI ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ និងបានអំពាវនាវឱ្យមានការគាំទ្រជាបន្តបន្ទាប់ពីធនាគារពិភពលោកក្នុងការលើកកម្ពស់វិស័យភ័ស្តុភាររបស់កម្ពុជា។ លោកស្រី Meyer បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសង្កត់ធ្ងន់លើគោលដៅរួមក្នុងការលើកកម្ពស់ប្រទេសជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលមានសក្តានុពលខ្លាំង និងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះស្របតាមការផ្តោតជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលត្រូវបានកំណត់ថាជាវិស័យអាទិភាពកំពូលសម្រាប់ការអនុវត្តគម្រោងភាពជាដៃគូសាធារណៈ និងឯកជន ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៥។ រដ្ឋាភិបាលបានកំណត់វិស័យនេះ រួមជាមួយនឹងវិស័យថាមពល និងសេវាសាធារណៈ ដែលជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញកម្រិតខ្ពស់។ (អានបន្ថែម) នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងធនាគារពិភពលោកត្រូវបានគេរំពឹងថានឹងជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រួសត្រាយផ្លូវសម្រាប់ការកើនឡើងនូវឱកាសសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់។ - Video Advertisement -

រដ្ឋប្រកាសបើកដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ!

អាជ្ញាធររាជធានីភ្នំពេញ នឹងបើកសាកល្បងគម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ រយៈពេល ០២ថ្ងៃក្នុង ១សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​តទៅ​។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយ ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំនេះ គម្រោងសាកល្បងផ្លូវនេះ នឹងដំណើរការតាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ​ (​ចាប់ពី​មុខ​ប្រៃស​ណីយ៍​ក​ម្ពុជា​ ពីផ្លូវ​លេខ៩៤​ ដល់​ផ្លូវ​លេខ២៤០)​ ដោយ​ដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។ គួរបញ្ជាក់ថា កន្លងទៅ អាជ្ញាធររាជធានីភ្នំពេញ បានកំណត់បែងចែកជា ០៣តំបន់រួចហើយ ដើម្បីរៀបចំផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មានពីមុនមក រួមមាន៖ ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ) ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ […]

គ្រឹះស្ថានអង្គរ​ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mo​bile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញ​សំបុ​ត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវ​ឌ្ឍ​​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែ​ល​ត្រូ​វ​បានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ […]