ក្រុមហ៊ុនថៃទទួលបានទុនបន្ថែមជាង ២៨លានដុល្លារ សម្រាប់គម្រោងថាមពលសូឡានៅកម្ពុជា

ក្រុមហ៊ុន B.Grimm Power Plc ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យថាមពលរបស់ប្រទេសថៃ ទទួលបានកម្ចីប្រមាណ ២៨,១ លានដុល្លារ ពីធនាគារធំៗក្នុងប្រទេសថៃ សម្រាប់យកមកវិនិយោគបន្ថែមលើគម្រោងថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

កម្ចីនេះ មានរយៈពេល១៥ឆ្នាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ រវាងធនាគារ Kasikornbank ធនាគារ Exim Thailand ធនាគារ Bangkok និងក្រុមហ៊ុន Ray Power Supply ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន B.Grimm Power Plc។

ក្រុមហ៊ុន Ray Power Supply វិនិយោគលើរោងចក្រថាមពលសូឡា អានុភាព ៣៩មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបញ្ចប់ការសាងសង់ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចហើយ កាលពីខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនមិនបានបញ្ជាក់ថា ទុនជាង ២៨លានដុល្លារនេះនឹងត្រូវយកមកធ្វើអ្វីបន្ថែមទៅគម្រោងនោះទេ ប៉ុន្តែទុននេះមានទិសដៅបង្កើនថាមពលបៃតងនៅកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន B.Grimm Power Plc ប្រតិបត្តិការលើរោងចក្រថាមពល ចំនួន ៥០រោងចក្រ។ ក្រុមហ៊ុនមានបំណងបង្កើនសមត្ថភាពដំឡើងថាមពល ដល់ ៧២០០មេហ្គាវ៉ាត ត្រឹមឆ្នាំ២០២៥ និង ១០ ០០០មេហ្គាវ៉ាត ត្រឹមឆ្នាំ២០៣០ ដែលមានចំណូលប្រចាំឆ្នាំ ច្រើនជាង ៣ប៊ីលានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនហិរញ្ញវត្តុលំដាប់ពិភពលោក Evercore ចាប់អារម្មណ៍ចង់វិនិយោគវិស័យថាមពលស្អាតនៅកម្ពុជា

Evercore Asia ជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើង វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ Evercore និងបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជាប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២% ហើយមានបំណងបង្កើនតួលេខនេះឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ នាយករដ្ឋមន្ត្រីក៏បានលើកឡើងពីគោលនយោបាយសំដៅដល់ការពង្រឹង និងពង្រីកសេវាសុខាភិបាលទូទាំងប្រទេស។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និងធនាគារ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុន Evercore ស្វែងយល់ពីវិស័យទាំងនេះបន្ថែមទៀតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា។ - […]

ក្រុមប្រទេសមហាអំណាចបោះទុន $១៥ពាន់លាន ជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតឈានមុខគេនៅអាស៊ីអាគ្នេយ៍

មហាអំណាចធំៗ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រុកជួយវៀតណាម ឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេលើវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងថវិកាជំនួយចំនួន ១៥,៥ ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើធ្យូងថ្ម និងគាំទ្រដល់គោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមសារៈព័ត៌មាន Tuoitrenews.vnចេញផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។ លោកស្រី Kitty Bu អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (GEAPP) បានសង្កត់ធ្ងន់លើសក្តានុពលថាមពលកកើតឡើងវិញដ៏ធំរបស់ប្រទេសវៀតណាម ជាពិសេសថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS)។ គួររំលឹកថា គិតត្រឹមឆ្នាំ ២០២៣ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងរបស់វៀតណាម មានរហូតដល់ទៅប្រមាណ ១៧GW  ដែលតួលេខនេះ គឺលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអាស៊ានទាំងអស់បូកបញ្ចូលគ្នា រួចទៅហើយ។ លោកស្រី Bu បានចង្អុលបង្ហាញគោលដៅមហិច្ឆតារបស់វៀតណាមក្នុងការបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចបៃតងចំពោះផលិតផលក្នុងស្រុកសរុប ឱ្យបានពី ៦,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ វៀតណាមត្រូវការវិនិយោគយ៉ាងច្រើន ដែលគេបានប៉ាន់ស្មានថា […]

រដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការសំអាតផ្លូវជាតិសំខាន់ៗ ដើម្បីលើកកម្ពស់សោភណភាពក្រុង

ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២​០​​២៥ តទៅ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេ​ស។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ យុទ្ធនាការនេះ នឹងធ្វើការសំអាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ បន្ថែមពីនេះ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន […]

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី-Ripple ចង់មកផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអាមេរិក

ក្រុមហ៊ុន Ripple Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនខាងលើ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Chris Larsen នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ខណៈសម្ដេចថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន គឺស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេច បានចាត់ទុក ការវិនយោគនេះ  គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ទន្ទឹមគ្នានេះ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីដំណើរការគម្រោងជោគជ័យ។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល និតិកាលទី៧នេះ បានដាក់ចេញគោលនយោបាយក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ […]

ទីលានចាក់សំរាមទំហំជិត ១៩ហិកតា នៅក្រុងកំពង់ចាម សម្ពោធដាក់ឱ្យប្រើជាផ្លូវការហើយ

ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្ថិតលើផ្ទៃដីទំហំ ១៨,៦៧ហិកតា ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀ​ម​ ខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានចាក់សំរាមនេះ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤  ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិបត្តិការសាងសង់ដោយក្រុមហ៊ុន BM Construction & Electric Co., Ltd។ គម្រោងនេះចំណាយពេល ១១ខែ ដើម្បីបញ្ចប់ និងមានគោលបំណងបម្រើដល់តម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍។ នៅក្នុងដំណាក់កាលដំបូង ទីលានចាក់សំរាមនេះត្រូវបានរៀបចំឡើងសម្រាប់ទុកដាក់សំរាមក្នុងតំបន់សម្រាប់រយៈពេល៧ឆ្នាំខាងមុខ ដោយគិចចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។ គួរបញ្ជាក់ថា ប្រជាជនក្នុងតំបន់ប្រមាណជា ៨៥% ស្មើនឹងប្រមាណ ៩០៨.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដ៏សំខាន់មួយនេះ។ តំបន់ទាំងនោះរួម​មាន​សហគមន៍​នៅ​សង្កាត់​បឹង​កក់ សង្កាត់​កំពង់ចាម សង្កាត់​សំបួរមាស សង្កាត់​វាលវង់ ព្រម​ទាំង​ឃុំ​អំពិល និង​ឃុំ​ឃ្វាល ក្នុង​ស្រុក​កំពង់សៀម។ យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ទីលានចាក់សំរាមក្រុងកំពង់ចាមនេះ គឺជាយុទ្ធសាស្រ្តត្រួសត្រាយផ្លូវសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្អាត និងសុវត្ថិភាពជាងមុន ដែលនេះជាសញ្ញាបង្ហាញពីការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គកាន់តែប្រសើរឡើង។   - Video Advertisement -

គម្រោងថាមពលពន្លឺព្រះអាទិត្យធំៗ ធ្វើឱ្យអាស៊ីអាគ្នេយ៍ នាំមុខគេក្នុងលោកលើវិស័យ ថាមពលកកើតឡើងវិញ

តំបន់អាស៊ីអាគ្នេយ៍ បន្តនាំមុខគេលើវិស័យថាមពលកកើតឡើងវិញជាមួយនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យសំខាន់ៗនៅទូទាំងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់នេះ ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយនឹងគោលដៅបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបាន ៣៥% នៅត្រឹមឆ្នាំ ២០២៥ ដែលរដ្ឋសមាជិកអាស៊ានកំណត់ បច្ចុប្បន្នតំបន់នេះមានថាមពល ២៨GW បានមកពីប្រភពថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៩% នៃសមត្ថភាពផលិតអគ្គិសនីសរុបនៅទូទាំងតំបន់ទាំងមូល នេះបើយោងតាម Saurenergy ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រភពថាមពលស្អាតដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងជីវម៉ាស ត្រូវបានគេរំពឹងថានឹងឆ្លើយតបលើសពីមួយភាគបីនៃតម្រូវការថាមពលរបស់អាស៊ាននៅឆ្នាំ ២០៣៥។ រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅ Tay Ninh ប្រទេសវៀតណាម គឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិត ៥០០MW ។ ស្ថានីយថាមពលនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលជាច្រើន និងបានដំណើរការនៅឆ្នាំ ២០១៩ និងផ្គត់ផ្គង់ថាមពលទៅឱ្យក្រុមហ៊ុន Vietnam Electricity ក្រោមកិច្ចព្រមព្រៀងទិញរយៈពេល ២០ឆ្នាំក្នុងតម្លៃ USD ០,០៩៣/kWh ។ បន្ទាប់មក គឺសួន Trung Nam […]