PropertyGuru Asia Property Awards អបអរសាទរ និងផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអចលនទ្រព្យឆ្នើម ពីតំបន់អាស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 16

ពានរង្វាន់អ្នកឆ្នើមប្រចាំអាស៊ីដែលត្រូវបានផ្ដល់កិត្តិយសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលប្រារព្ធតាមអនឡាញរបស់កម្មវិធីពានរង្វាន់ PROPERTYGURU ASIA PROPERTY AWARDS 2021

• ក្រុមហ៊ុន មេគង្គលែន មកពីប្រទេសកម្ពុជាឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អជាងគេប្រចាំតំបន់អាស៊ី Best Breakthrough Developer (Asia) ពីកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards លើកទី១៦
• ម្ចាស់ជ័យលាភីប្រចាំប្រទេសមកពីប្រទេសវៀតណាម ចិនដីគោក ហុងកុង សិង្ហបុរី ហ្វ៊ីលីពីន ថៃ កម្ពុជា និង Greater Niseko (ជប៉ុន) ទទួលពានរង្វាន់កិត្តិយសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ឱឡារិកតាមប្រព័ន្ធអនឡាញ
• លោក Liam Wee Sin នាយកប្រតិបត្តិនៃក្រុមហ៊ុន UOL Group Limited ទទួលបានពានរង្វាន់ PropertyGuru Icon Award 2021

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសនូវម្ចាស់ជ័យលាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំលើកទី 16 ដែលបង្ហាញជូនដោយក្រុមហ៊ុន Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខពីជុំវិញពិភពលោក។

ពានរង្វាន់ PropertyGuru Asia Property Awards 2021 វគ្គផ្តាច់ព្រ័ត្រដែលត្រូវបានប្រារព្ធធ្វើតាមប្រព័ន្ធអនឡាញ បានធ្វើការប្រគល់ពានរង្វាន់ដល់បណ្ដាអ្នកអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ និងការរចនាជាគំរូដែលល្បីល្បាញជាងគេនៃតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន 31 ប្រភេទផ្សេងៗគ្នា។ កម្មវិធីដែលត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និងប្រកបដោយភាពច្នៃប្រឌិតនេះ ត្រូវបានថតវីដេអូទុកដោយអនុលោមតាមពិធីការសុខុមាលភាព និងសុវត្ថិភាព ព្រមទាំងបានធ្វើការចាក់ផ្សាយជាសកលលើវេទិកាឌីជីថលផ្សេងៗ ដូចជាតាមវិបសាយផ្លូវការនៃកម្មវិធីពានរង្វាន់ AsiaPropertyAwards.com ក៏ដូចជាតាម YouTube Facebook និង LinkedIn ផងដែរ។ ផ្នែកសំខាន់ៗនៃកម្មវិធីមានផ្សាយនៅលើប៉ុស្តិ៍ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់។

ក្រុមហ៊ុន មេគង្គលែន មកពីប្រទេសកម្ពុជាទទួលឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អជាងគេប្រចាំតំបន់អាស៊ី Best Breakthrough Developer (Asia) នៅក្នុងចំណោមពានរង្វាន់អ្នកអភិវឌ្ឍន៍ទាំង៩ប្រភេទដែលមានដូចជា ពានរង្វាន់ការអភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំតំបន់អាស៊ី Best Mixed Use Development (Asia) ពានរង្វាន់គម្រោងខុនដូល្អជាងគេប្រចាំតំបន់អាស៊ី Best Condo Development (Asia) ពានរង្វាន់អភិវឌ្ឍន៍លំនៅឋានល្អជាងគេប្រចាំតំបន់អាស៊ី Best Housing Development (Asia) ពានរង្វាន់ការរចនាស្ថាបត្យកម្មផ្សារទំនើបល្អជាងគេប្រចាំតំបន់អាស៊ី Best Retail Architectural Design (Asia) ពានរង្វាន់ខុនដូដែលមានការរចនាស្ថាបត្យកម្មល្អជាងគេប្រចាំតំបន់អាស៊ី Best Condo Architectural Design (Asia) ពានរង្វាន់ផ្ទះដែលការរចនាស្ថាបត្យកម្មល្អជាងគេប្រចាំតំបន់អាស៊ី Best Housing Architectural Design (Asia) ពានរង្វាន់ផ្ទះដែលមានការចនាផ្នែកខាងក្នុងល្អជាងគេប្រចាំតំបន់អាស៊ី Best Housing Interior Design (Asia) ពានរង្វាន់ការរចនាស្ថាបត្យកម្មដែលមានទេសភាពស្អាតជាងគេប្រចាំតំបន់អាស៊ី Best Landscape Architectural Design (Asia) ។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះដែលក្រុមហ៊ុន Sinar Mas Land ទទួលជ័យលាភីពានរង្វាន់អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Developer ) ដែលយកឈ្នះលើម្ចាស់ជ័យលាភីប្រចាំប្រទេសចំនួនប្រាំបួននៅក្នុងតំបន់។ វាជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់អ្នកឆ្នើមនៅអាស៊ី (Best of Asia) ទាំងប្រាំពីរដែលបានប្រគល់ជូនបណ្ដាក្រុមហ៊ុនដែលតំណាងឱ្យប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ។ ពានរង្វាន់ដែលក្រុមហ៊ុនតំណាងឲ្យប្រទេសឥណ្ឌូណេស៊ីបានឈ្នះរួមមាន ពានរង្វាន់ការអភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Mixed Use Developer) សម្រាប់ក្រុមហ៊ុន PT Metropolitan Kentjana Tbk ដែលបានឈ្នះផងដែរនូវពានរង្វាន់ការអភិវឌ្ឍន៍ផ្សារទំនើបល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Retail Development) ទៅលើគម្រោង Pondok Indah Mall 3 ពានរង្វាន់អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Commercial Developer) សម្រាប់ក្រុមហ៊ុន Agung Sedayu Group និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិកឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Boutique Developer) សម្រាប់ក្រុមហ៊ុន Farpoint ។ គម្រោង Paramount Petals ដោយក្រុមហ៊ុន Paramount Land បានឈ្នះពានរង្វាន់ការរចនាប្លង់មេទីប្រជុំជនល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Township Masterplan Design) ខណៈដែលគម្រោង SMI Tower ដោយក្រុមហ៊ុន Simbiotik Multitalenta Indonesia ឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មការិយាល័យល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Office Architectural Design)។

ប្រទេសវៀតណាមទទួលបានជ័យលាភីប្រចាំតំបន់ចំនួនប្រាំមួយ ដែលរួមមាន ពានរង្វាន់អ្នកអភិវឌ្ឍន៍ការរស់នៅឆ្នើមប្រចាំតំបន់អាស៊ី (Best Lifestyle Developer) សម្រាប់ក្រុមហ៊ុន Gamuda Land (HCMC) JSC និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នើមប្រចាំតំបន់អាស៊ី (Best Sustainable Developer) សម្រាប់ក្រុមហ៊ុន CapitaLand Development (Vietnam)។

បណ្ដាគម្រោងមកពីហុងកុងទទួលបានជ័យលាភីប្រចាំតំបន់ចំនួនពីរ៖ ពានរង្វាន់អភិវឌ្ឍន៍លំនៅឋានល្អជាងគេប្រចាំតំបន់អាស៊ី (Best Housing Development) សម្រាប់គម្រោង Mt. La Vie ដោយក្រុមហ៊ុន Sino-Ocean Group និងពានរង្វាន់ការរចនាស្ថាបត្យកម្មអាគារប្រើប្រាស់ចម្រុះល្អជាងគេ ពានរង្វាន់អភិវឌ្ឍន៍លំនៅឋានល្អជាងគេ (Best Mixed Use Architectural Design) សម្រាប់គម្រោង Commercial Development នៅ Kiu Tau Wai, Yuen Long ដោយក្រុមហ៊ុន Atelier Global ។

ប្រទេសសិង្ហបុរីទទួលបានជ័យលាភីប្រចាំតំបន់ចំនួនបួន រួមមានពានរង្វាន់អ្នកអភិវឌ្ឍន៍បដិសណ្ឋារកិច្ចឆ្នើមថ្មីស្រឡាងប្រចាំតំបន់អាស៊ី (Best Hospitality Developer) សម្រាប់ក្រុមហ៊ុន UOL Group Limited។

ប្រទេសហ្វ៊ីលីពីន និងប្រទេសថៃ ដណ្តើមបានជ័យលាភីប្រចាំតំបន់បានម្នាក់ពីរ។ ពានរង្វាន់អ្នកអភិវឌ្ឍន៍ឧស្សាហកម្មឆ្នើមប្រចាំតំបន់អាស៊ី (Best Industrial Developer) ត្រូវបានប្រគល់ជូនក្រុមហ៊ុន Aboitiz InfraCapital, Inc. (មជ្ឈមណ្ឌលសេដ្ឋកិច្ចចម្រុះ) ខណៈដែលពានរង្វាន់ការអភិវឌ្ឍន៍ទីប្រជុំជនល្អជាងគេប្រចាំតំបន់អាស៊ី (Best Township Development) បានទៅលើគម្រោង Davao Global Township (DGT) ដោយក្រុមហ៊ុន Cebu Landmasters, Inc.។ សណ្ឋាគារ Kimpton Kitalay Samui ដោយក្រុមហ៊ុន Choengmon Real Estate Company Limited បានជាប់ឈ្មោះនៅក្នុងផ្នែកអភិវឌ្ឍន៍សណ្ឋាគារល្អជាងគេប្រចាំតំបន់អាស៊ី (Best Hotel Development) ខណៈដែលគម្រោង Maison Blanche – Sukhumvit 67 ដោយក្រុមហ៊ុន Baan Sasidara Co., Ltd. ទទួលបានពានរង្វាន់ការរចនាផ្នែកខាងក្នុងលំនៅឋានល្អជាងគេប្រចាំតំបន់អាស៊ី (Best Housing Interior Design) ។

ក្រុមហ៊ុន SC Global Developments Pte Ltd មកពីតំបន់ Greater Niseko នៅជប៉ុន បានឈ្នះពានរង្វាន់ការរចនាផ្នែកខាងក្នុងខុនដូល្អជាងគេប្រចាំតំបន់អាស៊ី (Best Condo Interior Design) សម្រាប់គម្រោង Setsu Niseko។

ពានរង្វាន់ PropertyGuru Icon Award ឆ្នាំ 2021 ដែលជាពានរង្វាន់ត្រូវបានសម្រេចដោយអ្នកនិពន្ធនាយកនៃទស្សនាវដ្ដី PropertyGuru Property Report Magazine ត្រូវបានប្រគល់ជូនលោក Liam Wee Sin នាយកប្រតិបត្តិនៃក្រុមហ៊ុន UOL Group Limited។

លោក Liam Wee Sin បានមានប្រសាសន៍ថា៖ «ពានរង្វាន់នេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការខិតខំប្រឹងប្រែង និងភាពធន់ទ្រាំនៃបុគ្គលិករបស់ខ្ញុំនៅក្រុមហ៊ុន UOL Group Limited និង Pan Pacific Hotels Group នៅក្នុងកាលៈទេសៈអាជីវកម្មដដ៏លំបាក»។

ក្រុមហ៊ុនប្រមាណជា 135 បានប្រកួតប្រជែងយកពានរង្វាន់កិត្តិយសប្រចាំតំបន់សម្រាប់ឆ្នាំនេះ។ បញ្ជីជម្រើសដំបូងត្រូវបានជ្រើសរើសចេញពីបណ្ដាក្រុមហ៊ុន និងគម្រោងដែលឈ្នះពានរង្វាន់ ដែលត្រូវបានបែងចែកនៅក្នុងពិធីប្រគល់រង្វាន់តាមបែបកូនកាត់និងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021។

លោក Hari V. Krishnan នាយកប្រតិបត្តិនៃក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា៖ «ពានរង្វាន់ The PropertyGuru Asia Property Awards បានក្លាយជាស្ដង់ដារមាសក្នុងវិស័យអចលនទ្រព្យនៅលើទីផ្សារចំនួន 16 ក្នុងរយៈពេល 16 ឆ្នាំចុងក្រោយនេះ។ អ្នកទទួលពានរង្វាន់នៅឆ្នាំនេះបង្ហាញឲ្យឃើញថា ឧបសគ្គនាពេលថ្មីៗនេះមិនរារាំង ឬបន្ថយគុណតម្លៃជាមូលដ្ឋាននៃការអបអរសាទរភាពជោគជ័យរបស់យើងបាននោះទេ។ នៅឆ្នាំ 2021 ពានរង្វាន់ PropertyGuru Asia Property Awards បានលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ អ្នករចនា និងវិនិយោគិនខ្នាតធំឲ្យដុសខាត់សមត្ថភាពកាន់តែប្រសើរ ដោយសាងមនុស្សជំនាន់ក្រោយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជួយអ្នកពាក់ព័ន្ធក្នុងវិស័យឱ្យធ្វើការសម្រេចចិត្តប្រកបដោយគុណភាពខ្ពស់ជាងពេលណាៗទាំងអស់។ សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់របស់យើង!»

លោក Jules Kay នាយកគ្រប់គ្រងកម្មវិធីពានរង្វាន់ និងព្រឹត្តិការណ៍ PropertyGuru Asia Property Awards មានប្រសាសន៍ថា៖ «មិនមានអ្វីគួរឱ្យមន្ទិលសង្ស័យទេដែល PropertyGuru Asia Property Awards បានក្លាយជាកម្មវិធីពានរង្វាន់អចលនទ្រព្យដែលគេគោរពនិងចង់បានបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ។ នៅពេលដែលយើងប្តូរទៅវេទិកាតាមអនឡាញកាលពីឆ្នាំមុននៅក្នុងប្រទេសជាច្រើន មានមនុស្សជាងកន្លះលាននាក់នៅទូទាំង 11 ទីផ្សារក្នុងតំបន់បានមើលពិធីប្រគល់រង្វាន់បែបឌីជីថល និងបែបកូនកាត់របស់យើង។ នៅឆ្នាំនេះ យើងបានប្រគល់ពានរង្វាន់ជាង 360ពាន។ ហើយតាមរយៈការទទួលស្គាល់នូវសមិទ្ធិផលផ្សេងៗរបស់អ្នកអភិវឌ្ឍន៍ យើងសង្ឃឹមថានឹងយើងនឹងជួយជំរុញអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះឲ្យពួកគេបន្តបំបែកព្រំដែននៃការអភិវឌ្ឍន៍និងការរចនា និងរក្សាការតាំងចិត្តនៅក្នុងបេសកកម្មរបស់ពួកគេដើម្បីរក្សាស្តង់ដារមាសនៅក្នុងវិស័យអចលនទ្រព្យ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ”។

គណៈវិនិច្ឆ័យឯករាជ្យសម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំនេះ មានបណ្ដាអ្នកវាយតម្លៃនាំមុខនៃទីផ្សារដែលចូលរួមនៅក្នុងកម្មវិធីពានរង្វាន់នេះដូចជា៖ លោក Thien Duong ប្រធានពានរង្វាន់វគ្គផ្ដាច់ព្រ័ត្រ និងជានាយកគ្រប់គ្រងក្រុមហ៊ុន Transform Architecture (វៀតណាម), លោក Amit Khanna នាយកគ្រប់គ្រងក្រុមហ៊ុន Phoenix Advisers (ឥណ្ឌា), លោក Bill Barnett ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន C9 Hotelworks (Greater Niseko) លោក Christophe Vicic ប្រធានក្រុមហ៊ុន Jones Lang LaSalle Philippines, Inc. (ប្រចាំប្រទេសហ្វ៊ីលីពីន) លោក Doddy A. Tjahjadi នាយកគ្រប់គ្រងក្រុមហ៊ុន PTI Architects (ឥណ្ឌូណេស៊ី) លោក Ken Ip ជំនួយការអ្នកគ្រប់គ្រងទូទៅ និងជាប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន B.S.C. Group (ចិនដីគោក) លោកស្រី Kristin Thorsteins ប្រធានដៃគូ ក្រុមហ៊ុន SEA, IWG PLC (សិង្ហបុរី) លោក Lui Violanti អ្នកគ្រប់គ្រងប្រចាំតំបន់អូស្ត្រាលីភាគខាងលិច ក្រុមហ៊ុន Inhabit Group (អូស្ត្រាលី) បណ្ឌិត Nirmal De Silva នាយកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Paramount Realty (ស្រីលង្កា) លោក Paul Tse ប្រធានក្រុមប្រឹក្សាភិបាល Macao Association of Building Contractors and Developers (ហុងកុង និងម៉ាកាវ) លោក Prem Kumar នាយករងគ្រប់គ្រងក្រុមហ៊ុន Jones Lang Wootton (ម៉ាឡេស៊ី) លោក Sorn Seap អនុប្រធានប្រតិបត្តិ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (Executive Vice President Cambodian Valuers and Estate Agents Association) (កម្ពុជា) និងលោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុន JLL Thailand (ថៃ)។

HLB ដែលជាក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ បានរក្សានូវភាពយុត្តិធម៌ តម្លាភាព និងភាពជឿជាក់នៃដំណើរការវិនិច្ឆ័យ។ ទាំងនេះអាចដំណើរការទៅបានដោយសារការដឹកនាំរបស់លោក Paul Ashburn ដែលជាដៃគូសហគ្រប់គ្រងនៃក្រុមហ៊ុន HLB Thailand និងជាអ្នកដឹកនាំ ASPAC នៅក្រុមហ៊ុន HLB Real Estate Group ។ ចាប់តាំងពីបានបង្កើតឡើងនៅប្រទេសថៃនៅឆ្នាំ 2005 មក កម្មវិធី PropertyGuru Asia Property Awards បានពង្រីកខ្លួនក្លាយជាស្ដង់ដារមាសក្នុងវិស័យអចលនទ្រព្យនៅលើទីផ្សារចំនួន 16 រួមមាន អូស្ត្រាលី Greater Niseko (ជប៉ុន) ឥណ្ឌា ចិនដីគោក ហុងកុង ម៉ាកាវ និងស្រីលង្កា។

កម្មវិធី PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រលើកទី 16 រៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group ដែលមានអ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុន Kohler ដែលជាអ្នកឧបត្ថម្ភលំដាប់ platinum ក្រុមហ៊ុន Leading Real Estate Companies of the World® លំដាប់ gold ដៃគូផ្សព្វផ្សាយផ្លូវការ Batdongsan.com.vn DDProperty.com PropertyGuru.com.my PropertyGuru.com.sg និង Rumah.com ដៃគូទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការមាន Dreamhub Consultancy, FleishmanHillard, Infinity Communications, Klareco Communications, MMG Group, PR Wire Consultancy, T&H Communications និង Two Way PR ដៃគូសប្បុរសធម៌ផ្លូវការ Right To Play ដៃគូ ESG ផ្លូវការ Baan Dek Foundation សមាគមគាំទ្រមាន Asia MarTech Society សភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសថៃ (British Chamber of Commerce Thailand), Ceylon Institute of Builders, Design Epoch, Global Design Awards Lab, Green Building Consulting & Engineering និង Singapore Estate Agents Association និងអ្នកត្រួតពិនិត្យផ្លូវការ HLB។

––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––

ទំនាក់ទំនង PROPERTYGURU៖
សំណួរទូទៅ៖
Richard Allan Aquino
ប្រធានផ្នែកម៉ាកយីហោ និងសេវាទីផ្សារ
M: +66 92 954 4154
E: allan@propertyguru.com

អំពី PROPERTYGURU ASIA PROPERTY AWARDS៖
កម្មវិធីពានរង្វាន់ Asia Property Awards របស់ PropertyGuru ដែលបានបង្កើតឡើងនៅឆ្នាំ 2005 គឺជាកម្មវិធីពានរង្វាន់ផ្នែកអចលទ្រព្យដ៏វិសេសវិសាល និងមានកិត្យានុភាពបំផុតនៅក្នុងតំបន់។ Asia Property Awards ត្រូវបានទទួលស្គាល់ថាជាសញ្ញាសម្គាល់ឧត្តមភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងវិស័យអចលនទ្រព្យនៅអាស៊ី។ ដោយមានគណៈកម្មការឯករាជ្យនៃអ្នកជំនាញក្នុងវិស័យ និងអ្នកត្រួតពិនិត្យដែលគួរឱ្យទុកចិត្ត ពានរង្វាន់នេះគឺជាកិត្តិយសមិនអាចប្រៀបផ្ទឹមបានលើផ្នែកទំនុកចិត្ត សីលធម៌ ភាពយុត្តិធម៌ និងតម្លាភាព។

នៅឆ្នាំ 2021 ស៊េរីពានរង្វាន់នេះត្រូវបានបើកទូលាយដល់ទីផ្សារអចលនទ្រព្យសំខាន់ៗចំនួន 16 នៅក្នុងតំបន់។ ព្រឹត្តិការណ៍សមោសរដ៏គួរឱ្យរំភើបរីករាយត្រូវបានប្រារព្ធឡើងដោយបញ្ចូលគ្នានូវទម្រង់តាមអនឡាញនិងដោយផ្ទាល់ ដល់លំដាប់អ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យ ភ្នាក់ងារ អ្នកប្រើប្រាស់ និងប្រព័ន្ធផ្សព្វផ្សាយកំពូល។ ដោយទទួលស្គាល់ពីឧត្ដមភាពនៅលើទីផ្សារអាស៊ីនីមួយៗ រួមមានការអភិវឌ្ឍន៍បៃតងនិងដោយចីរភាព កម្មវិធីពានរង្វាន់តាមតំបន់នីមួយៗនឹងបញ្ចប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ PropertyGuru Asia Property Awards Grand Final ដែលនឹងប្រារព្ធឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល PropertyGuru Asia Real Estate Summit ក្នុងកម្មវិធី ‘PropertyGuru Week’ នៅខែធ្នូ ឆ្នាំ 2021។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ AsiaPropertyAwards.com

អំពី PROPERTYGURU GROUP៖
PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកស្វែងរកអចលនទ្រព្យចំនួន 37 លាននាក់ដើម្បីស្វែងរកគេហដ្ឋានក្នុងក្ដីស្រមៃរបស់ពួកគេជារៀងរាល់ខែ។ PropertyGuru និងក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនជំរុញគាំទ្រដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងបញ្ជីអចលនទ្រព្យជាង 2.8 លាន ការយល់ដឹងស៊ីជម្រៅ និងដំណោះស្រាយដែលធ្វើឱ្យពួកគេសម្រេចចិត្តប្រកបដោយភាពជឿជាក់លើអចលទ្រព្យនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងវៀតណាម។

PropertyGuru.com.sg ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ 2007 ហើយបានជួយជំរុញទីផ្សារអចលនទ្រព្យសិង្ហបុរីតាមអនឡាញ និងបានធ្វើឱ្យការស្វែងរកអចលនទ្រព្យមានតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ ក្នុងរយៈពេលមួយទសវត្សរ៍នេះ ក្រុមហ៊ុនបានរីកចម្រើនទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកំណើនខ្ពស់ដោយមានផលប័ត្រដ៏រឹងមាំនៃច្រកអចលនទ្រព្យឈានមុខគេនៅទូទាំងទីផ្សារស្នូលរបស់ខ្លួន ជាកម្មវិធីទូរសព្ទដែលឈ្នះរង្វាន់ ជាវេទិកាជំរុញការលក់នៃអ្នកអភិវឌ្ឍន៍គុណភាពខ្ពស់ FastKey ជាទីផ្សារបញ្ចាំ PropertyGuru Finance និងជាអ្នករៀបចំកម្មវិធីផ្ដល់ជូនផ្នែកអចលនទ្រព្យមានដូចជា ពានរង្វាន់ ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយទូទាំងអាស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.PropertyGuruGroup.com; https://www.linkedin.com/company/propertyguru

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន

គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទួលបានជ័យលាភី ក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិលើគម្រោង​សាង​សង់របស់ជប៉ុនលើកទី៧ (The 7th Construction International Awards Ceremony) នៅប្រទេសជប៉ុន។ កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម ក្រោម​អធិបតីភាពឯកឧត្តម សៃតូ តេស៊ូអូ (SAITO Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍​ជប៉ុន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន គម្រោងដែលកម្ពុជាបានទទួលជ័យលាភីនោះ គឺ៖ ទី១-គម្រោងស្តារ​ឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលសាងសង់ និងអនុវត្តគម្រោងដោយ ក្រុមហ៊ុនជប៉ុន OBAYASHI Corporation និងក្រុមហ៊ុន Central Consultant Inc.។ (អានបន្ថែម) ទី២-គម្រោងធ្វើឱ្យប្រសើរឡើងលើដំណើរការអភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធតាមរយៈប្រព័ន្ធបច្ចេកវិទ្យា DX និងឧបករណ៍ដ្រូន ដែលអនុវត្តគម្រោងដោយ ក្រុមហ៊ុនជប៉ុន […]

ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤ (Best Countdown City of The Year) តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះថៃ្ងទី០៥ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of The Year) ដែលត្រូវបានប្រកាសផ្សព្វ​ផ្សាយ​ជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈ​​ពេ​ល​២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowricity.​cambodia​clean​city.​com ចាប់​ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១-ខេត្តព្រះសីហនុ, ទី២-ខេត្តបាត់ដំបង និងទី៣-ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងប្រារព្ធពិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ។ - Video […]

អ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា

នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]

ត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត

កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ។ ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើន សម្រាប់សាធារណៈជន ដើម្បីអាចចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ជាពិសេស កម្មវិធី Halloween Town ក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា​ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមរីករាយសប្បាយជាមួយនឹងការតុបតែងខ្លួនជាខ្មោចប្លែកៗ ហើយក៏មានជាស្តង់លក់ទំនិញ អាហារ និងភេសជ្ជៈសម្រាប់បងប្អូនទាំងអស់គ្នាអាចទិញញ៉ាំបាន ក្នុងអំឡុងដំណើរកំសាន្តក្នុងព្រឹត្តិការណ៍ Halloween Town នេះផងដែរ។ លើសពីនេះក៏នឹងមានកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន ដូចជានឹងមានក្រុមតន្រ្តី ដែលមានការតុបតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ និងទីតាំងកំសាន្តសម្រាប់ក្មេងៗ ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ។ FB Link : […]

ពិព័រណ៍គ្រឿងចក្រសម្រាប់ឧស្សាហកម្មសំណង់ និងរ៉ែ សម្រេចបានជោគជ័យបំផុតក្នុងពេល៣ថ្ងៃនៅបាងកក

ពិព័រណ៍ CBA Expo 2023 ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកដំបូង ដែលទទួលបានជោគជ័យយ៉ាងល្ពបំផុត ក្រោយបានប្រព្រឹត្តិឡើងអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាល BITEC នៃទីក្រុងបាងកក ប្រទេសថៃ។ ពិព័រណ៍ដ៏ធំមួយនេះផ្តោតសំខាន់លើការតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ បច្ចេកវិទ្យាទំនើបៗសម្រាប់ឧស្សាហកម្មសំណង់ និងឧស្សាហកម្មរុករករ៉ែ។ ក្នុងពិធីសម្ពោធនោះ លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) បានមានប្រសាសន៍ថា បច្ចេកវិទ្យាទំនើបៗ និងនវានុវត្តន៍ទាំងនេះនឹងក្លាយជាគន្លឹះក្នុងការពង្រឹងសមត្ថភាពអាជីវកម្មរបស់ប្រតិបត្តិករឧស្សាហកម្មសំណង់ថៃគ្រប់កម្រិតឱ្យស្របតាមស្តង់ដារអន្តរជាតិ នឹងអាច​ជំនះបាននូវរាល់​ឧបសគ្គ​ និង​បញ្ហាជាច្រើន​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ដូច​ជា​ការ​កើន​ឡើង​នៃ​តម្លៃ​សម្ភារៈសំណង់​ជាដើម។ ការដាក់ចេញនូវគ្រឿងចក្រទំនើបៗ បច្ចេកវិទ្យា និងការច្នៃប្រឌិតទាំងនេះ នឹងក្លាយជាវិធីសាស្រ្តមួយក្នុងការជួយគាំពារសង្គម និងបរិស្ថាន រួមទាំងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងបញ្ហាផ្សេងៗទៀតផងដែរ។ ម្យ៉ាងទៀត គន្លឺះសំខាន់ៗទាំងនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពសហគ្រិន និងសក្តានុពលឧស្សាហកម្មរបស់ប្រទេសថៃ។លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) លោក Sirapop Tantitham នាយកគ្រប់គ្រង O.C.R. លីមីតធីត ដែលជាអ្នកចែកចាយគ្រឿងចក្រធុនធ្ងន់សម្រាប់ការសាងសង់រួមបញ្ចូលគ្នា កសិកម្ម និងការជីកយករ៉ែក្រោមម៉ាកយីហោ XCMG បាននិយាយថា ឧស្សាហកម្មសំណង់ក្នុងស្រុកកំពុងស្ថិតក្នុងស្ថានភាពរីកលូតលាស់ខ្លាំង […]

PropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ

ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង ៣០ជើងឯក នៅក្នុងពិធី បង្ហាញពានរង្វាន់ឆ្នើមនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ បេក្ខភាពដែលត្រូវបានជ្រើសរើសសំខាន់ៗផ្សេងទៀត រួមមាន៖ OCIC Group ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍ខុនដូ Diamond Bay Garden ។ Siha Property Co., Ltd ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍លំនៅដ្ឋាន Siha Residence; និង Sir Stamford Raffles (Cambodia) Co., Ltd., […]