ក្រុមហ៊ុនផលិតសំបកដបដ៏ធំជាងគេទី៥លើពិភពលោក បោះទុនបន្ថែមពង្រីកទីផ្សារនៅកម្ពុជា

ក្រុមហ៊ុន Swire ជាក្រុមហ៊ុនផលិតសំបកដបភេសជ្ជៈយីហោលី្បៗនៅអាមេរិក និង ជាអ្នកផលិតសំបកដបកូកា-កូឡាធំជាងគេលំដាប់ទី៥នៅលើពិភពលោក។
ថ្មីៗនេះ Swire ដែលនៅហុងកុងបានប្រកាសបោះទុន ១,០១ពាន់លានដុល្លារអាមេរិក
ដើម្បីពង្រីកទីផ្សារផលិតសំបកដបកូកាកូឡានៅកម្ពុជា និង វៀតណាម។ នេះបើយោងតាម Nikkei Asia ចុះផ្សាយថ្ងៃទី១៨ កក្កដា ២០២២។
លោក Patrick Healy ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមហ៊ុន Coca-Cola បានបញ្ជាក់ថា “ការពង្រីកទីផ្សារនេះ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីពង្រីកទំហំបរិមាណ និងប្រាក់ចំណូលជាសកលនៃអាជីវកម្មផលិតដបរបស់យើង” ។
យោង​តាម​របាយការណ៍របស់ Swire នៅ​ហុងកុង បានង្ហាញថាប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​នៃ​ប្រតិបត្តិការ​ផលិតសបកដបកូកា-កូឡា​នៅ​វៀតណាម​មាន​ចំនួន ៣២លាន​ដុល្លារ ខណៈនៅ​កម្ពុជា​មាន​ចំនួន ៣,៨ លាន​ដុល្លារ។
Swire បានមើលឃើញថា កម្ពុជា និង វៀតណាមគឺជាប្រទេសដែលមានចំណង់ចំណូលចិត្តប្រភេទភេសជ្ជៈនេះធំជាងគេក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]

ក្រុមហ៊ុនល្បីៗចំនួន១៦មកពីអាមេរិក បង្ហាញចេតនាចង់វិនិយោគលើវិស័យសំខាន់ៗ៣ នៅកម្ពុជា

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ថ្មីៗនេះមានគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគមកពីសហរដ្ឋអាមេរិកចំនួន១៦ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូបានសម្តែងនូវការសាទរចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីតភ្ជាប់ទំនាក់ទំនង ជំរុញភាពជាដៃគូ និងស្វែងយល់ពីគោលនយោបាយលើកទឹកចិត្តនានាសម្រាប់អ្នកវិនិយោគរបស់កម្ពុជា។ លោក គឹម ឆាហួត តំណាងឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជា​សក្ខីភាព​មួយបង្ហាញ​ពី​ភាព​ទាក់ទាញ​និង​សក្ដានុពល​របស់​កម្ពុជា​ដែល​កំពុង​រីកចម្រើន ​និងជា​ទិសដៅ​វិនិយោគ​ដ៏សំខាន់​ក្នុង​តំបន់។ ការស្វះស្វែងរបស់ក្រុមហ៊ុនទាំង១៦ក្នុងការរុករកទីផ្សារកម្ពុជានេះ បានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីបេសកកម្មទាក់ទាញការវិនិយោគប្រកបដោយជោគជ័យដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការផ្តោតសំខាន់លើបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ នេះគឺស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលកិច្ចពិភាក្សានេះដំណើរការទៅមុខ គេរំពឹងថាកិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគជាក់ស្តែងដែលជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងរួមចំណែកដល់ការរីកចំរើនជារួមរបស់ប្រទេសជាតិក្នុងវិស័យផ្សេងៗបានថែមទៀតផង។ - Video Advertisement -

Hong Leong Group ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ

ក្រុមហ៊ុន Hong Leong Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ មានបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានប្រតិបត្តិការលើអាជីវកម្មលើជំនាញអចលនទ្រព្យ ហិរញ្ញវត្ថុ កម្មន្តសាល និងបច្ចេកវិទ្យា។ លោកថា ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួន​ រួមមាន៖​ ប្រទេសចិន ហុងកុង អង់គ្លេស អឺរ៉ុប​ ប្រទេសក្នុងតំបន់អាស៊ាន ដែលក្នុងនោះក៏មានកម្ពុជាផងដែរ​​ ។ ប្រធានក្រុមហ៊ុនខាងលើ បន្តថា បច្ចុប្បន្ននៅកម្ពុជា​ ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ ហើយតាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើននៅកម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅទីនេះបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចថា ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាក្នុងតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតី […]

រយៈពេល១១ខែ ឆ្នាំ២០២៤ វៀតណាមបោះទុនវិនិយោគជាង ៥០០លានដុល្លារ នៅកម្ពុជា

វិនិយោគិនវៀតណាមបានបោះទុន ៥៥៧លានដុល្លារ លើគម្រោងវិនិយោគនៅកម្ពុជា​ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់ទី៣ នៃតារាងវិនិយោគពីបរទេសរបស់កម្ពុជា។​ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីតួលេខនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរបស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២៤។ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ជូនអង្គពិធីពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល រួមមានធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេសតម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការក៏បានរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ទោះបីជាមិនបានបង្ហាញពីតួលេខនៃទំហំវិនិយោគសរុបក៏ដោយ។​ - Video Advertisement -

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ពុជា​ជាមួយតំណាងមកពីសមាគមអ្នកសិក្សាគម្រោងវិស្វកម្ម និង​រចនា​​ឧស្សាហកម្មនៃខេត្តហឺណាន់ ប្រទេសចិន កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ2024 នៅអគារការិយាល័យកណ្តាលកាណាឌីយ៉ា ទីក្រុងភ្នំពេញ។ ក្នុងកិច្ចជំនួបនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងសមាគមទាំងពីរ និង​ជំរុញឱកាស​វិនិយោគ​ក្នុង​វិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចេញដំណើរដល់របត់ថ្មី ប្រទេសកម្ពុជាបានដាក់ចេញជាទិសដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស។ ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រមួយនៃតំបន់អាស៊ីអាគ្នេយ៍ គួបផ្សំនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជាបានក្លាយជាទីតាំង​ទាក់ទាញ​ចំណាប់អារម្មណ៍សម្រាប់មនុស្សជាច្រើន ដែលក្នុងនោះ ប្រតិភូធុរកិច្ចមកពីខេត្តហឺណាន់ ក៏ជាចំណែកមួយផងដែរ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាវេទិកាសម្រាប់សមាគមទាំងពីរដើម្បីស្វែងរកកិច្ចសហការដែលមានសក្តានុពល និងចែករំលែកការយល់ដឹង​អំពី​ការអនុវត្តល្អបំផុតក្នុងការសាងសង់ និងការរចនា។ ក្នុងជំនួបនេះ លោកឧកញ៉ា ឆាល វ៉ាន់ តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​អ្នកសាងសង់​កម្ពុជា​បាន​បង្ហាញ​ពី​ការអភិវឌ្ឍន៍​ចុង​ក្រោយរបស់ប្រទេសទាក់ទងនឹងគោលនយោបាយវិនិយោគរបស់កម្ពុជាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការ វិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគអំណោយផល ដែលរួមមាន​ដំណើរការ​សម្រួល និងការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគបរទេស។ លោក Zhang Shouli ប្រធានសមាគម អ្នកសិក្សាគម្រោងវិស្វកម្ម និង​រចនា​​ឧស្សាហកម្មនៃខេត្តហឺណាន់​បានសម្តែង​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង ការដឹកជញ្ជូន និងការអនុវត្ត​ការសាងសង់​ប្រកប​ដោយនិរន្តរភាព។ លោក Zhang បានសង្កត់ធ្ងន់​លើបទពិសោធន៍​យ៉ាងទូលំទូលាយ​របស់ខ្លួន ក្នុងការ​គ្រប់គ្រង​គម្រោង​ធំៗ និងការ​ចង់​បង្ហាញបច្ចេកវិទ្យា និងជំនាញ ដើម្បីគាំទ្រដល់ផែនការកំណើនប្រកបដោយមហិច្ឆិតារបស់កម្ពុជា។ លើសពីនេះ លោក […]

រដ្ឋាភិបាលកម្ពុជា ប្រកាសសង់ផ្សារបឹងឈូកក្នុងខេត្តបាត់ដំបងឡើងវិញ ក្រោយឆេះអស់ ១៥០តូប

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីជួយដល់អាជីវករក្នុងក្រុងបាត់ដំបង រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងសាងសង់ផ្សារបឹងឈូកឡើងវិញ បន្ទាប់ពីមានអគ្គិភ័យដ៏សន្ធោសន្ធៅកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបំផ្លាញតូបជិត១៥០តូប។ គំនិតផ្តួចផ្តើមកសាងឡើងវិញនេះនឹងផ្តល់ឱ្យពាណិជ្ជករនូវឱកាសពិសេសមួយសម្រាប់ពួកគេពេញមួយជីវិតគឺអាចកាន់កាប់តូបក្នុងផ្សារនេះដោយឥតគិតថ្លៃ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីផែនការនេះក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅតំបន់អភិវឌ្ឍន៍ ឈ្នះ-ឈ្នះ បឹងឈូក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា អាជីវករដែលរងផលប៉ះពាល់ទាំងអស់ រួមមាន តូបនៅជាន់ផ្ទាល់ដី ជាន់ទី១ និងតូបនៅខាងក្រោយផ្សារ នឹងមានសិទ្ធិធ្វើអាជីវកម្មនៅផ្សារថ្មីនេះដោយមិនគិតថ្លៃអស់មួយជីវិត។ សម្តេច​បាន​ធានា​ថា ការ​សាងសង់​ឡើង​វិញ​នេះនឹងត្រូវ​រក្សា​រចនាសម្ព័ន្ធ​ដើម និង​ចំនួន​តូប ដោយ​ប្រកាន់​ខ្ជាប់​នូវ​ប្លង់​ដែល​មាន​ស្រាប់ ខណៈ​អ្នក​ជំនាញ​ពីក្រសួង​ដែនដីនឹងចុះទៅធ្វើការ​វាយ​តម្លៃ។ ការ​សាងសង់​ឡើងវិញ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​ពេល​ប្រហែល​បួន​ខែ​នៅ​ពេល​ដែល​អាជីវករ​ដែល​តូប​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​នឹង​ត្រូវ​ផ្តល់​ទីតាំង​លក់​បណ្តោះអាសន្ន។ អ្នកដែលកាន់កាប់តូបដែលមិនមានផលប៉ះពាល់នៅជាន់ផ្ទាល់ដី និងនៅខាងក្រោយផ្សារអាចបន្តដំណើរការអាជីវកម្មបានដូចធម្មតា។ គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់អាជីវកម្មក្នុងស្រុក និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបង មានភាពរស់រវើកឡើងវិញ ដោយជំរុញឱ្យមានភាពធន់នឹងការប្រឈមមុខនឹងភាពលំបាក។ នៅពេលដែលសហគមន៍ទន្ទឹងរង់ចាំដំណើរការសាងសង់ឡើងវិញ រដ្ឋាភិបាលនៅតែខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានបរិយាកាសពាណិជ្ជកម្មមានស្ថេរភាព និងគាំទ្រសម្រាប់អ្នកលក់ដែលរងផលប៉ះពាល់ទាំងអស់។ - Video Advertisement -