Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne
ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne។ ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការងារទាំងនេះបើគិតជាទឹកប្រាក់គឺមានដល់ប្រមាណជាង ១០៥ លានដុល្លារអូស្ត្រាលី។ ជាក់ស្ដែង គម្រោងនេះប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងការរចនា និងការសាងសង់ក្នុងពេលដំណាលគ្នានៅចំកណ្តាលចរាចរណ៍ដ៏មមាញឹក។ ដូច្នេះ ក្រុមហ៊ុន ACCIONA បានងាកមកប្រើប្រាស់ Bentley Infrastructure Cloud និង ProjectWise ដើម្បីបង្កើតមជ្ឈដ្ឋានទិន្នន័យរួម (Connected Data Environment – CDE)។ ប្រព័ន្ធនេះគឺធានាថាភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើ “ប្រភពទិន្នន័យតែមួយ ” ដោយរាល់ការធ្វើបច្ចុប្បន្នភាពលើការរចនាត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិទៅក្នុងគំរូ iTwin ផ្ទាល់។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះបានជួយឱ្យក្រុមការងារបោះជំហានហួសពីការបង្កើតគំរូ 3D ធម្មតា ទៅជាបែប 4D ដែលមានលក្ខណៈរស់រវើក និងផ្អែកលើពេលវេលាជាក់ស្តែង។ ក្រុមហ៊ុន ACCIONA ក៏បានប្រើប្រាស់ […]
Bentley ប្រើវិធីសាស្ដ្រប្ដូរពីបញ្ហាអតិថិជនទៅជាតម្លៃអាជីវកម្ម ដើម្បីអភិវឌ្ឍកម្មវិធី
នៅក្នុងកម្មវិធី Bentley Tech Summit នាពេលថ្មីៗនេះ លោក Matt Sheridan នាយកជាន់ខ្ពស់ផ្នែកវិស្វកម្មដំណោះស្រាយ បានលើកឡើងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគាំទ្រដល់វិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជាជាងការលក់ឧបករណ៍បច្ចេកទេសដាច់ដោយឡែកពីគ្នា ក្រុមហ៊ុន Bentley កំពុងឈានទៅរកគំរូភាពជាដៃគូ “ដែលដឹកនាំដោយលំហូរការងារ” (Process-driven) ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្រព័ន្ធអាជីវកម្មទាំងមូល តាមរយៈប្រព័ន្ធ Bentley Infrastructure Cloud។ នៅក្នុងវគ្គពិសេសមួយនៃកម្មវិធី Bentley Talks លោក Sheridan បានពន្យល់ថា ក្រុមហ៊ុនវិស្វកម្មជាច្រើនបានជួបប្រទះនូវ “បញ្ហាលំបាក” ដូចជាឧបសគ្គក្នុងការអនុលោមតាមបទដ្ឋាន និងសម្ពាធលើប្រាក់ចំណេញ ដែលពួកគេប្រហែលជាមិនបានដឹងថាបញ្ហាទាំងនេះបានជះឥទ្ធិពលដល់ផ្នែកជាច្រើនក្នុងក្រុមហ៊ុនរបស់ពួកគេឡើយ។ តាមរយៈការប្រើប្រាស់វេទិកាដូចជា ProjectWise និង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley កំពុងជួយដល់ស្ថាប័ននានាក្នុងការតភ្ជាប់លំហូរការងារដែលនៅដាច់ពីគ្នា។ សមាហរណកម្មកម្រិតខ្ពស់នេះ អនុញ្ញាតឱ្យទិន្នន័យហូរចូលគ្នាដោយរលូនរវាងក្រុមការងារនីមួយៗ ដោយធានាថាដំណោះស្រាយសម្រាប់ផ្នែកមួយ នឹងផ្តល់តម្លៃដល់អាជីវកម្មទាំងមូល។ ការផ្លាស់ប្តូរការជជែកពិភាក្សា៖ ប្ដូរពីការនិយាយថា “តើផលិតផលធ្វើអ្វីបានខ្លះ” មកជា “តើលំហូរការងារជួយឱ្យសម្រេចគោលដៅអាជីវកម្មយ៉ាងដូចម្តេច” ដូចជាការបង្កើនសមត្ថភាពគម្រោង ឬការសម្រេចបាននូវសូចនាករវាស់វែងសមិទ្ធផលការងារ (KPIs)។ លើសពីការដោះស្រាយបញ្ហាលើផលិតផលតែមួយ៖ ចំណុចនេះគឺជាការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា […]
ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…
ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation Limited បានបង្ហាញនូវគម្រោងផ្លូវហាយវេអេកូឡូស៊ីប្រវែង ១៣,៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ទឹកធ្លាក់ Detian ទៅកាន់កំពង់ផែអន្តរជាតិ Shuolong។ ដោយត្រូវការសាងសង់កាត់តាមតំបន់ភ្នំ និងតំបន់ឧទ្យានជាតិការពារជាច្រើន គម្រោងនេះបានក្លាយជាគំរូសកលមួយដែលបង្ហាញពីរបៀបដែលបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) អាចជួយឱ្យការដ្ឋានសំណង់ខ្នាតយក្សនេះធ្វើឡើងដោយមិនប៉ះពាល់ដល់បរិស្ថានសោះ ហើយថែមទាំងជួយអភិរក្សបរិស្ថានទៅទៀត។ គម្រោងនេះបានជួបប្រទះនឹងឧបសគ្គធំៗជាច្រើន រួមមានតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល និងតម្រូវការក្នុងការការពារតំបន់ឧទ្យានជាតិ Huashan។ វិធីសាស្ត្ររចនាបែប 2D ធម្មតាន មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងនេះឡើង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន PowerChina បានប្រើកម្មវិធីរបស់ Bentley Systems ដូចជា៖ ការរចនាបែបសហការ (Collaborative Design): តាមរយៈការបង្កើតបរិយាកាសទិន្នន័យរួមតាមរយៈ ProjectWise ក្រុមការងារបានបង្កើនប្រសិទ្ធភាពកិច្ចសហការបាន ៦០% និងបានដោះស្រាយជម្លោះនៃការរចនា (Design Conflicts) មុនពេលចាប់ផ្តើមការសាងសង់។ វិស្វកម្មស្វ័យប្រវត្តិ (Automated Engineering): ដោយប្រើប្រាស់ OpenRoads Designer ក្រុមការងារបានបង្កើត “ប្រព័ន្ធរចនា […]
តើអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីដើម្បីថែទាំផ្លូវវថភ្លើងក្រោមដីអាយុ ១៣៧ឆ្នាំ ឱ្យនៅដំណើរការបាន?
ក្រុមហ៊ុន Network Rail ថ្មីៗនេះ បានបង្ហាញពីភាគជោគជ័យរបស់ខ្លួនក្នុងការថែទាំ និងគ្រប់គ្រងផ្លូវរថភ្លើងក្រោមដីអាយុ ១៣៧ ឆ្នាំ ឱ្យនៅតែដំណើរការបានដោយរលូន និងមានប្រសិទ្ធភាពបានរហូតដល់សព្វថ្ងៃ តាមរយៈការប្រើឧបករណ៍ឌីជីថល។ ផ្លូវរូងក្រោមដី Severn គឺជាស្ពានក្រោមដីប្រវត្តិសាស្ត្រសម្រាប់រថភ្លើងដ៏សំខាន់ប្រវែង 7 គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងវែលចាប់តាំងពីឆ្នាំ 1886។ បច្ចុប្បន្ន មានរថភ្លើងជាង 32,000 គ្រឿងឆ្លងកាត់វាជារៀងរាល់ឆ្នាំ ប៉ុន្តែរូងក្រោមដីនេះនៅតែអាចដំណើរបាន។ ជាក់ស្ដែង ផ្លូវរូងក្រោមដី Severn មានបញ្ហាប្រឈមជាច្រើនដូចជាការលេចធ្លាយទឹកឥតឈប់ឈរ ទីតាំងដែលពិបាកក្នុងការចុះទៅពិនិត្យស្វែងរកកំហូច និងពេលវេលាដែលមានកម្រិតសម្រាប់ជួសជុល។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះ វិស្វករ Network Rail បានងាកមកប្រើប្រាស់កម្មវិធីឌីជីថល Bentley ដូចជា MicroStation, OpenRail Designer, ProjectWise, Bentley iTwin platform និង iTwin Experience ជាដើម។ កម្មវិធីទាំងនេះ ជួយដំណោះស្រាយបញ្ហាលើចំណុចផ្សេងៗ គ្នា ដូចជាប្រើកាមេរ៉ា Drone និងឧបករណ៍ចាប់សញ្ញា […]
មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា
ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបានបើកសម្ពោធគម្រោងសាងសង់ស្ពានអាកាស (Skywalk) ប្រវែង ២៤២ ម៉ែត្រ នៅស្ថានីយ៍រថភ្លើង New Delhi ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងទីក្រុង។ ក្នុងកម្មវិធីបើកសម្ពោធគម្រោង ក្រុមហ៊ុនបានបង្ហើបថាគម្រោងត្រូវបានធ្វើឡើងប្រកបដោយគុណភាព ខណៈសន្សំសំចៃថវិកាគឺដោយសារតែការប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ។ បញ្ហាប្រឈមរបស់គម្រោងនេះ គឺត្រង់ថាគម្រោងតម្រូវឱ្យសាងសង់នៅក្នុងទីក្រុងដែលមានការកកស្ទះខ្លាំង ដូច្នេះក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីបង្ការបញ្ហា។ ដូច្នេះក្រុមហ៊ុន DMRC បានប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley នៅក្នុងគ្រប់ដំណាក់កាលដើម្បីវិភាគ និងរកដំណោះស្រាយ។ ឧបករណ៍ឌីជីថលទាំងនេះ ជួយឱ្យគ្រប់ដំណាក់កាលការងារធ្វើឡើងមានប្រសិទ្ធភាព និងលឿនជាងមុន ពោលគឺគ្រប់យ៉ាងគឺអាចវិភាគបានដូចមានការដ្ឋានពិតៗនៅក្នុងកុំព្យូទ័រ។ កម្មវិធីទាំងនោះរួមមាន៖ STAAD.Pro: កម្មវិធីនេះមានសារៈសំខាន់សម្រាប់ការវិភាគ និងរចនារចនាសម្ព័ន្ធបែបទូលំទូលាយ។ វិស្វករបានប្រើប្រាស់សមត្ថភាពគំរូកម្រិតខ្ពស់របស់វា ដើម្បីបង្កើតគំរូ 3D មួយ ដើម្បីតេស្ដេសេណារីយ៉ូនានា ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ។ ការប្រើកម្មវិធីជួយសន្សំការប្រើដែកថែប ២៥០ តោន និងបេតុង ១,០០០ ម៉ែត្រគូប។ RAM Connection: ឧបករណ៍នេះបានប្រើរួមបញ្ចូលជាមួយ STAAD.Pro ហើយមានសារៈសំខាន់សម្រាប់ការរចនា […]
តើបច្ចេកវិទ្យា AI និង Digital Twins ជួយដោះស្រាយបញ្ហាសំណង់ស្ពានចាស់បានដូចម្ដេច?
បន្ទាប់ពីមានករណីបាក់ស្ពាន Fern Hollow នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ 2022 រដ្ឋាភិបាលអាមេរិកបានងាកមកពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធចាស់ៗរបស់ខ្លួន ហើយរកឃើញថាស្ពានចាស់ៗជាច្រើនកំពុងស្ថិតក្រោយហានិភ័យ។ បញ្ហានេះបង្កឡើងដោយកង្វះថវិកា និងកង្វះវិស្វករដើម្បីត្រួតពិនិត្យដោយផ្ទាល់។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបានប្រើកម្មវិធីសំណង់ឌីជីថលដើម្បីដោះស្រាយបញ្ហានេះ។ ខាងក្រោមគឺជាឧទាហរណ៍ ២ សំខាន់ៗ ដែលបង្ហាញថាកម្មវិធីគ្រប់គ្រងសំណង់ឌីជីថលគឺគន្លឺះមួយដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាស់ៗ។ តើកម្ពុជាអាចប្រើប្រាស់ឧទាហរណ៍នេះ ដើម្បីមកអនុវត្តលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងឬយ៉ាង? 1. ការត្រួតពិនិត្យស្ពានចាស់ៗនៅរដ្ឋ Kentucky គណៈរដ្ឋមន្ត្រីដឹកជញ្ជូនរដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏ធំមួយ គឺការវាយតម្លៃស្ពានជាង 1,000 បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីខែកក្កដា ឆ្នាំ 2022 ដែលជាដំណើរការដែលដំបូងឡើយត្រូវបានប៉ាន់ប្រមាណថាត្រូវចំណាយពេល១០ ឆ្នាំ និងមានតម្លៃជាង $7 លានដុល្លារ។ ប៉ុន្តែ ក្រុមហ៊ុនវិស្វកម្ម QK4, Inc. ដែលដឹកនាំការងារនេះ បានប្រើប្រាស់ឈុតកម្មវិធីរបស់ Bentley រួមមាន OpenRoads, ProjectWise, និង Bentley LumenRT ដើម្បីពន្លឿនវិធីសាស្រ្តឌីជីថលរបស់ពួកគេ។ ក្រុមហ៊ុនបានបញ្ចូលទិន្នន័យពីដ្រូន ការស្កេនឡាស៊ែរ ទិន្នន័យភូមិសាស្រ្ត ទៅក្នុងគំរូភ្លោះ 3D (Digital Twin) ដែលក្រុមហ៊ុនបានបង្កើត។ […]


English

