ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន១០,៥០% លឿនជាងផែនការ ១,០៣%

គិតត្រឹមថ្ងៃទី២៨ ឧសភានេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ១០,៥០ភាគរយហើយ លឿនជាងផែនការ ១,០៣ភាគរយ។

នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ឧសភា ២០២៤។

គួរបញ្ជាក់ថា ការងារសាងសង់ដែលសម្រចបានក្នុងពេលបច្ចុប្បន្នរួមមាន៖ សសរគ្រឹះចំនួន២៤ដើម ត្រូវបានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។។

គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

ស្ពានឆ្លងកាត់ទន្លេបាសាក់សង់បាន ១៩% ក្រោយបើកការដ្ឋានបាន១១ខែ

គិតមកទល់ពេលនេះ មានរយៈពេល១១ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ១៩% ខណៈមិនមានការយឺតយ៉ាវជាងផែនការដែលគ្រោងទុកនោះទេ។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារដែលសម្រេចបានរួមមាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម ២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២៥ នេះ ក្រុមការងារសាងសង់ក៏កំពុងតែមមាញឹកក្នុងការរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេផងដែរ។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ […]

ក្រុមហ៊ុនមកពីអង់គ្លេស បង្ហាញឆន្ទះចង់ចាប់ឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់ទិដ្ឋភាពវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Bridgemount Ltd. ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញពីចេតនារបស់ខ្លួនជាផ្លូវការក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហការដ៏មានសក្តានុពល។ ក្នុងជំនួបនោះ លោក Kalyan Ghosh នាយកគ្រប់គ្រងនៃក្រុមហ៊ុន Bridgemount Ltd. បានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការចាប់យកទីផ្សារដ៏រស់រវើករបស់កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការពិភាក្សានេះ ផ្តោតលើការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍនានានៅកម្ពុជា ជាពិសេសពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក សំដៅអនុវត្តគម្រោងវិនិយោគនៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ឧស្សហកម្ម, សុខាភិបាល, ពាណិជ្ជកម្ម, កសិកម្ម, ថាមពលសូឡា និងការគ្រប់គ្រងសំណល់ជាដើម។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Bridgemount និងបានបង្ហាញពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងពីការលើកទឹកចិត្តផ្សេងៗដែលមាននៅក្រោមច្បាប់វិនិយោគ ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគពីបរទេស។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Bridgemount បន្តពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីវាយតម្លៃឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃគម្រោងវិនិយោគរបស់ពួកគេ។ ភាពជាដៃគូដ៏មានសក្តានុពលនេះកើតឡើងចំពេលដែលកម្ពុជាកំពុងធ្វើកំណែទម្រង់គោលនយោបាយវិនិយោដើម្បីបង្កើនភាពទាក់ទាញដល់វិនិយោគិនបរទេស ខណៈក្រុមហ៊ុនធំៗមួយចំនួននៅទូទាំងពិភពលោកកំពុងធ្វើការវាយតម្លៃប្រតិបត្តិការរបស់ពួកគេឡើងវិញ ដោយសារភាពតានតឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច។ (អានបន្ថែម) នៅពេលដែល Bridgemount Ltd. […]

កម្ពុជាកំពុងពន្លឿនការចុះបញ្ជីដីនៃប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទស ដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍន៍

នៅក្នុងចលនាដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធារាសាស្ត្រ និងអាងស្តុកទឹកនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមដែលដឹកនាំដោយក្រសួងធនធានទឹក និងឧតុនិយមនេះ មានគោលបំណងចាត់ថ្នាក់ធនធានសំខាន់ៗទាំងនេះជាសម្បត្តិសាធារណៈ ដើម្បីបង្កើនការគ្រប់គ្រង និងធានាការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ការពន្លឿននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលម្អិតអំពីនីតិវិធី និងដំណោះស្រាយ ដើម្បីជំរុញការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទស កាលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥។ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក បានបញ្ជាក់ថា ការជំរុញចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេសនេះ​ គឺដើម្បីកំណត់ព្រំដីអាងឱ្យបានច្បាស់លាស់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្លឿនការងារចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ ដោយផ្អែកលើការសិក្សាតាមលក្ខណៈបច្ចេកទេស ដែលមានកម្រិតកម្ពស់ខ្សែដីឱ្យត្រឹមត្រូវ ហើយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីធ្វើការកំណត់ដីព្រំប្រទល់អាងឱ្យបានច្បាស់លាស់។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសមានអាងស្តុកទឹក និងអាងទឹកសរុបចំនួន ១.៥៦២ ដែលចាំបាច់ធ្វើ​ការចុះបញ្ជី​ ក្នុងនោះមានចំនួន ២៤០​ បានចុះបញ្ជីរួច ចំនួន ៤៣២​ បាននិងកំពុងរៀបចំនីតិវិធីដំណើរការចុះបញ្ជី និងចំនួន ៨៩០​ មិនទាន់បានចុះបញ្ជី។នេះបើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) […]

ចិន-អាស៊ាន ផ្តួចផ្តើមគំនិតសេដ្ឋកិច្ចខៀវ ដើម្បីធ្វើទំនើបកម្មពាណិជ្ជកម្មដែនសមុទ្ររួម

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រៀមធ្វើបដិវត្តពាណិជ្ជកម្មដែនសមុទ្ររវាងចិន និងអាស៊ាន តាមរយៈការជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រ បច្ចុប្បន្នមានចំនួន ៩៤%នៃ ពាណិជ្ជកម្មបរទេសរបស់ចិន និងជាង ៦០% នៃពាណិជ្ជកម្មបរទេសរបស់អាស៊ាន ដែលតំណាងឱ្យ ៦៥%នៃពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ទាំងពីរក្នុងឆ្នាំ ២០២៣។ ការវិវឌ្ឍចរន្ត សេដ្ឋកិច្ចថ្មី ដ៏សំខាន់នេះ លេចចេញជាផ្នែកនៃគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែនសមុទ្រប្រកបដោយនិរន្តរភាព នេះបើយោងតាមបទវិភាគដោយអ្នកជំនាញ សេដ្ឋកិច្ចតំបន់អាស៊ី ក្នុងរបាយការណ៍របស់លោក Chi Fulin ចុះផ្សាយដោយសារៈព័ត៌មានចិន China Daily នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។ សក្តានុពលផ្លាស់ប្តូរនៃភាពជាដៃគូដែនសមុទ្រនេះ ទទួលបានសន្ទុះគាំទ្រកាន់តែច្រើនឡើង ពីបណ្តា ប្រទេសជាសមាជិក កាលពីកំឡុងខែមីនា ឆ្នាំ ២០២៣ នៅពេលដែលវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍ (China Institute for Reform and Development) ដែលធ្វើការរួមគ្នាជាមួយ ក្រុមអ្នករៀបចំយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅអាស៊ាន បានបង្ហាញ “គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចខៀវចិន-អាស៊ាន […]

ក្រសួងបង្ហាញផែនការបង្កើតសួនឌីជីថល ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងវិស័យឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម​ ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម​ ហាក់ សុខហេង បាន​ឱ្យដឹងថា សួនឌី​ជីថលនេះ ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ។ ឯកឧត្តម បានបន្តថា សួនឌីជី​ថល​នេះ នឹងដើរតួនាទីជាមជ្ឈ​មណ្ឌលអប់រំ ដោយចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យា​ល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បី​ជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់​ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាស​ការងារ​ដោយផ្ទាល់ ក៏ដូចជាការ​ធ្វើការងារពីចម្ងាយ ព្រម​ទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញ​ឌី​ជីថ​ល​ក្នុង​ការ​បន្ត​កា​រ​សិក្សា​នៅសា​​​ក​លវិទ្យាល័យ។ បច្ចុប្បន្ន ក្រសួងកំពុងស្វែងរកទីតាំងដែលសមស្របមួយសម្រាប់បង្កើតសួនឌីជីថល និងរៀបចំសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។ ការបង្កើតឧទ្យាននេះត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញឌីជីថល គាំទ្រដល់អាជីវកម្មឌីជីថលដែលកំពុងរីកចម្រើន […]