ក្រុមហ៊ុនហ្វីលីពីន EAG ចង់វិនិយោគបង្កើតសួនឧស្សាហកម្មនៅកម្ពុជា
ក្រុមហ៊ុន Excellent Associates Group Limited (EAG) មានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញពីចេតនាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតសួនឧស្សាហកម្ម។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោកប្រធាន Dai បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍នេះថាមិនត្រឹមតែបង្កើតសួនឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ពង្រីកគម្រោងកសិឧស្សាហកម្មនៅកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកប្រធាន Dai ចង់បញ្ជាក់ថា ការវិនិយោគនេះ នឹងផ្តោតបន្ថែមលើការកែច្នៃ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ រួមមានហុងកុង ចិន និងទីផ្សារដទៃទៀតនាពេលអនាគត។ គួរបញ្ជាក់ថា ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងចំពេលដែលកេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់ល្អក្នុងការវាយតម្លៃគុណភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ឆ្លើយតបជាវិជ្ជមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះចេតនាវិនិយោគរបស់ក្រុមហ៊ុន EAG ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ដែលរៀបចំឡើងដើម្បីសម្រួលដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញការវិនិយោគពីបរទេស។ ពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន EAG និងអ្នកវិនិយោគសក្តានុពលផ្សេងទៀត ឱ្យពិចារណាចូលរួមចំណែកក្នុងវិស័យកសិឧស្សាហកម្ម […]
ក្រុមហ៊ុនចំនួន២ បង្ហាញចេតនាចង់វិនិយោគលើវិស័យកសិឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់រម្មណ៍មួយក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Mountain Hazelnuts និង Kamya បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មស្វាយចន្ទីដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya កាលថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២៥។ តំណាងក្រុមហ៊ុនទាំង២ អះអាងថា ជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងមានគំនិតផ្ដួចផ្ដើម ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ដែរថា […]
ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាប្រមូលពន្ធគយបានជាង ២ពាន់លានដុល្លារ កើនជាង ១៣%
ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦.៤៧២,៨លានដុល្លារ […]
មកទល់ពេលនេះស្ពានដែកឆ្លងទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សង់បាន ៥,៤០%
មកទល់ពេលនេះសកម្មភាពដ៏ស្វាហាប់របស់ក្រុមហ៊ុនសាងសង់ (CRBC) កំពុងសម្រុកយ៉ាងសកម្មបន្តសាងសង់ស្ពានដែកបណ្ដោះអាសន្នឆ្លងទន្លេមេគង្គ ត្រង់ចំណុច (ដីឥដ្ឋ-ថ្មគរ) ដោយសម្រេចការងារបាន ៥,៤០% ហើយ។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង៥១%(ប្រវែងសរុប ៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈ គ្រឿងចក្រ។ ឯកឧត្តម រំលឹកថាការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺសង់ជំនួសឱ្យការប្រើប្រាស់សាឡង់ សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានបេតុង (ដីឥដ្ឋ-ថ្មគរ) ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ គួរបញ្ជាក់ថា ស្ពានបតុង (ដីឥដ្ឋ-ថ្មគរ) នេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី […]
សេដ្ឋកិច្ចចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យនិងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន
ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]
ក្រុមហ៊ុនកូរ៉េ ប្រកាសផ្តល់ម៉ូតូអគ្គិសនី ៨ពាន់គ្រឿងដល់រាជការកម្ពុជា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
VeryWords ជាក្រុមហ៊ុនកូរ៉េ ដែលមានរោងចក្រផលិតទោចក្រយានយន្តអគ្គិសនីនៅក្នុងខេត្តកណ្តាល បានប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយ ថា នឹងបរិច្ចាគទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដល់មន្ត្រីរាជការកម្ពុជា សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន VeryWords, វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និង ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោក Sungwoo Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន VeryWords បានលើកឡើងថា តាមរយៈក្របខ័ណ្ឌហិរញ្ញសប្បទានកាបូនមាត្រា៦ យើងបានសម្រេចចិត្តផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ដល់មន្រ្ដីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនេះក៏ជាការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉ផងដែរ។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើង ចំពេលដែលសកម្មភាពនៃកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាត់បន្ថយការបំពុលខ្យល់ តាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាននៅកម្ពុជាឡើយ។ បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើគោលបំណងសំខាន់នៃ MoUនេះថា វានឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹងជញ្ជូន និងធ្វើដំណើរ ដែលនេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន […]