គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានជាង ៩៤% ហើយ
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០%ហើយ បើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សៀងហៃ(SCG) បានដំឡើងធ្នឹមស្ពានចុងក្រោយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលនេះ ត្រូវបានចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ រីឯផ្លូវមេដែលតភ្ជាប់ស្ពាននេះ មានប្រវែងសរុប ១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គ.ម និងត្រើយខាងលិចប្រវែង ៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០ គ.ម សម្រេចលទ្ធផលបាន ៦៩,៩១% ហើយ។ ស្ពាន និងផ្លូវ ដែលកំពុងសាងសង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប […]
ផ្លូវសំខាន់៣ខ្សែប្រវែងជាង ២០១គ.ម តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងប្រទេសកម្ពុជា ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ មានប្រវែងសរុបជាង ២០១,៣៨៥គីឡូម៉ែត្រ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តផ្សេងៗជាប់សមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ផ្លូវជាតិចំនួន៣ខ្សែនេះរួមមាន ផ្លូវជាតិលេខ៣១ ៣៣ និង៤១ មានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួនសរុប ១៨៨លានដុល្លារ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិន និងធនាគារអន្តរជាតិចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងផ្លូវជាតិលេខ៣៣ មានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច […]
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ការសាងសង់ស្ពាន់ខ្ពស់ជាងគេនៅកម្ពុជា
បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ១០ កំពុងសម្រុកអ៊ុតកៅស៊ូលើស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយរដ្ឋាភិបាលទើបបិទបញ្ចប់ការបើកឱ្យពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងជាស្ពានមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាល់កាលដ៏មមាញឹក ដោយក្រុមហ៊ុនសាងសង់កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនទៀតដូចជា៖ ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ បើតាមផែនការរដ្ឋនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ (អានបន្ថែម និងបន្ថែម) - Video Advertisement -
រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវផ្លូវជាតិលេខ៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាក់ថា៖ «ផ្លូវនេះនឹងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។ សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។ “អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។ យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។ - Video Advertisement -
រដ្ឋប្រកាសបើកឱ្យប្រើជាបណ្តោះអាសន្ននូវស្ពានខ្ពស់បំផុតនៅកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនៅសប្ដាហ៍ក្រោយនេះ
រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។ នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ (អានបន្ថែម) គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប […]
ជាង១ឆ្នាំមកនេះ គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត៣១%
គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា ១៣ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ៣០,៩៥%ហើយ រំពឹងថានឹងសម្រេចបានមុនផែនការគ្រោងទុក។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។ លោក អ៊ូ លាងវ៉ិ អគ្គនាយករងក្រុមហ៊ុនសំណង់សៀងហៃប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈប្រភពខាងលើថា តាមផែនការគម្រោងសាងសង់ស្ពាននេះមានរយៈពេល ៤២ខែ ហើយនៅពេលនេះនៅសល់តែ ២៩ខែទៀតប៉ុណ្ណោះ នឹងសម្រេចបានជាស្ថាពរហើយ, ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន៣០,៩៥% រំពឹងថានឹងសម្រេចបានមុនផែនការកំណត់។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) ក្រោយបញ្ចប់ការសាងសង់ ស្ពាននេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់យ៉ាងសំខាន់នូវការតភ្ជាប់ និងការអភិវឌ្ឍន៍ក្នុងតំបន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការកែលម្អលទ្ធភាពប្រើប្រាស់សម្រាប់សហគមន៍មូលដ្ឋាន។ - Video Advertisement -