ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ
បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ * ចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៩% ឬ * FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ * ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ *គោលការណ៍បង់ប្រាក់ងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ […]
ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ
ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បានសហការគ្នាក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ាស៊ីនត្រជាក់ឆ្លាតវៃ ងាយស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីសម្ពោធ និងដាក់តាំងបង្ហាញនូវផលិតផលម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេញផងដែរ ដោយមានការចូលរួមពីអ្នកតំណាងលក់ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅក្នុងទីផ្សារកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ […]
ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល
ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]
គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា
គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]
ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥
ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ […]
បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!!
គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។ ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។ ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត […]