រដ្ឋប្រកាសរៀបចំ កម្មវិធីកម្សាន្តនៅខេត្តទិសឦសានដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តភូមិភាគភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈកម្មវិធីនេះ នឹងចាប់ផ្តើមពីខែកញ្ញា ខាងមុខនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ រៀងរាល់ចុងសប្តាហ៍ ដោយចាប់ផ្តើមអនុវត្តន៍ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន និងការអភិវឌ្ឍព្រំដែនរបស់កម្ពុជា។

សម្តេចធិបតី អះអាងទៀតថា ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះដែរ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ»នេះឱ្យបានរលូន។

លើសពីនេះ សម្តេច ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ផងដែរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួង​សម្រេចផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជា​បណ្តោះ​អាសន្ន

​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ស្ទឹងមេទឹក​ហាយដ្រូ​ផៅវ័រខាងលើ។​ តាមលិខិតខាងលើបានឱ្យដឹងថា ការផ្អាកនេះ ក៏ព្រោះតែក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ ​របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ​ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន​ និង​ ធនធានធម្មជាតិម្តងហើយម្តងទៀត​ខុស​ពី​កិច្ច​សន្យាររហូតដល់ទៅបីលើក ក្នុងនោះរួមមាន៖ ទី១. ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងការចែងក្នុងមាត្រា៨៥០ ចំណុច (ង), ទី២. ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី ល្មើសនឹងការចែងក្នុងមាត្រា៨៥១ ចំណុច (ខ) និង ទី៣. ការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ ល្មើសនឹងការចែងក្នុងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។ ​ […]

កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ

​ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd.  ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។ ជាងនេះទៅទៀត លោកក៏បាន​បន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។ លោកបន្ត​ បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ  […]

រដ្ឋគ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា សំដៅបើក​ទំព័រនៃសហសម័យកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀប​ចំ​មហោស្រពស្ថាបត្យកម្មកម្ពុជានាពេលខាងមុខ ដើម្បីជាការបើក​ទំព័រនៃសហសម័យកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤​។ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ​ក្រុម​ហ៊ុនដែលមានបំណងជួយឧបត្ថម្ភការ​រៀបចំមហោស្រពស្ថាបត្យ​កម្មកម្ពុជា ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បានចាត់ទុកក្រុមហ៊ុនដែលមានបំណង​ជួយឧបត្ថម្ភការរៀប​ចំពិធីមហោស្រពនេះថា ជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិន​គ្រាន់តែជាការឧបត្ថម្ភ​​មហោស្រពឱ្យ​ដំណើរ​ការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យ​ស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូច​ជាជួយ​ជំរុញឱ្យដំណើររបស់កម្ពុជា​ទទួល​បានជោគជ័យ និងជាការបើក​ទំព័រនៃសហសម័យកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកឧត្តម​ បានរំពឹងទុកថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និង​ជីវិត​រស់នៅក្នុងអគារទាំងនោះពោរពេញ​ដោយភាពស៊ីវិល័យ សុភមង្គល មានជី​វភាព​ល្អប្រសើរ​រស់នៅដោយភាពសុខក្សេមក្សាន្ត។ ក្នុងនោះដែរ ឯកឧត្តម បានចង្អុលបង្ហាញថា រាល់ស្ថាបត្យកម្មអគារនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងភាពរស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទម្លាប់​បូកបញ្ចូលគ្នា ដើម្បី​ឱ្យសម​ស្រប​ទៅនឹងការវិវត្តនៃសហសម័យកម្ពុជា។ - Video Advertisement -

រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ

​ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត  ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]

រដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ

រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។  ២៖ សម្រាប់បណ្ណទស្សនារយៈពេល […]

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណេត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។ អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងនិងជុំវិញអាកាសយានដ្ឋាន។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារ និងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងមកបំពេញបេសកកម្មនៅកម្ពុជា។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួមផ្តល់យោបល់ លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ។ រៀបចំកម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី លើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល។ ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗទៀត […]