រដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។

ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖

  • ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។
  • ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។
  • ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តកំពង់ឆ្នាំង។
  • ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តស្វាយរៀង។
  • ក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងមេទឹក អានុភាព ១៥០មេហ្កា​វ៉ាត់ ខេត្តកោះកុង។

គួរបញ្ជាក់ថា គម្រោងអគ្គិសនីទាំង៥ ខាងលើ ត្រូវបានអនុម័តរបៀបវារៈក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៧ មេសា ២០២៣ កន្លងទៅនេះ​។ (អានបន្ថែម)

  • ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។ (អានបន្ថែម)
- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសម្រេចលើកលែងការផាកពិន័យចំពោះគម្រោងអភិវឌ្ឍលំនៅឋានរយៈពេល ១ឆ្នាំ

និយ័តករអចលនវត្ថុ និងបញ្ចាំ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ជូនចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ និងអាចមានបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចលើកលែងនេះ ធ្វើឡើងក្រោយពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការណែនាំពីសម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បើទោះបីជាមានការលើកលែងបែបនេះក៏ដោយ គម្រោងអភិវឌ្ឍទាំងនោះ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចឱ្យស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ - Video Advertisement -

សម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន រួមទាំងថាមពលអគ្គិសនីផងដែរ ដែលតម្រូវឱ្យមានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធគ្រងគ្រង និងបទដ្ឋានបច្ចេកទេស។ សម្តេចបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ទិញធុងហ្គាសមកដាក់ប្រើប្រាស់ក្នុងផ្ទះ ដែលអាចបង្ក​ហានិភ័យផ្ទុះ ដែលត្រូវមានក្រុមហ៊ុនមួយ សម្រាប់គ្រប់គ្រងការបំពាក់តម្លើងប្រព័ន្ធហ្គាសតាមតំបន់។​ សម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀប​ចំប្រព័ន្ធស្តង់ដារ រួមមាន៖ប្រព័​​​ន្ធភ្លើង ប្រព័​​​ន្ធទឹក និងប្រព័​​​ន្ធហ្គាស ដោយច្របាច់បញ្ចូលគ្នាទៅក្នុងការរៀបចំផែនការគោលនយោបាយសុវត្ថិភាពសំ​ណ​​ង់​អគារ។ - Video Advertisement -

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែ​​ងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែ​​ង​ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះប​ញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]

សម្តេចប្រកាសមិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងកែបទៀតទេ លើកលែងតែនៅបូកគោ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងក្រុងកែបទៀតទេ។ ការប្រកាសបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចបានលើកឡើងថា “……ចាប់ពីពេលនេះតទៅ នឹងមិនចេញអាជ្ញាបណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតទៀតទេ។ បើចង់វិនិយោគ ត្រូវទៅធ្វើនៅច្រកព្រំដែន ហើយនៅក្នុងខេត្ត មានតែនៅភ្នំបូកគោមួយបានហើយ ដែលបន្តផ្តល់អាជ្ញាបណ្ណបាន”។ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា  ចំពោះខេត្តកែប ក៏មិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូជូនអ្នកវិនិយោគដូចគ្នាដែរ។ សម្តេចក៏បានណែនាំបន្ថែម ឱ្យអ្នកវិនិយោគទៅបង្កើតកាស៊ីណូតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដែលស្ថិតនៅមិនឆ្ងាយពីខេត្តកំពត និងខេត្តកែបនោះទេ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើមនៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ - Video Advertisement -

រដ្ឋចេញច្បាប់លើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះការពង្រីកគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានដាក់ចេញនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ)​។ នេះបើតាមប្រកាសលេខ ៣១៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ប្រកាសនេះ បានកំណត់ឱ្យដឹងថា គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល សំដៅដល់ការពង្រីកនៃ គ.ល.គ ដូចខាងក្រោម៖ ក. ការពង្រីកផលិតកម្មដែលមានស្រាប់។ ខ. ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា។ គ. ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន។ ឃ. ករណីការពង្រីកសកម្មភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ចំពោះ គ.ព.គ.ល.គ. ត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលទៅតាមសកម្មភាពវិនិយោគ នៃគម្រោងដើម ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បន្ទាប់ពីទទួលបានការអនុញ្ញាតពង្រីកសកម្មភាព គ.ល.គ. ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីអនុគណៈកម្មាធិការវិនិយោ​គរាជធានីខេត្ត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតបញ្ជាក់ស្តីពីការលើកលែងពន្ធលើប្រាក់ចំណូលចំពោះ គ.ព.គ.ល.គ.។ ប៉ុន្តែ គ.ព.គ.ល.គ. នឹងមិនទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលឡើយ ប្រសិនបើគម្រោងនោះជា៖ ១.សហគ្រាសមិនបានប្រើប្រាស់ទុនពង្រីក គ.ល.គ. សម្រាប់វិនិយោគលើសម្ភារៈសាងសង់ និងសម្ភារៈ បរិក្ខារផលិ​ត​កម្មថ្មី ដែលបានស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន។ ២.សហគ្រាសមិនបានដាក់ទុនពង្រីក គ.ល.គ. […]

និយ័តករកម្ពុជា ព្រមានចាត់វិធានការក្រុមហ៊ុនអចលនវត្ថុចំនួន២ ដែលគេចមិនបង់ពិន័យ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.)  ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនអចលនវត្ថុចំនួន២ បើនៅតែបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។ យោងតាមសេចក្តីជូនដំណឹង ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ន.អ.ប.  បានកោះអញ្ជើញក្រុមហ៊ុនចំនួន២ គឺ៖១.ក្រុមហ៊ុនឈូ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានឈ្មោះគម្រោងJovan City ទីតាំងគម្រោងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ ផាកពិន័យ១០០.០០០.០០០ រៀល និងទី២.ក្រុមហ៊ុនអាណាតា រេស៊ីដេន ឯ.ក មានឈ្មោះគម្រោង ANATA Residence ទីតាំងគម្រោងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ផាកពិន័យ១៥០.០០០.០០០ រៀល។ ន.អ.ប. បានឱ្យដឹងថា ក្រុមហ៊ុនទាំង២ខាងលើបានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុនបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ កន្លងមក ន.អ.ប. បានចេញលិខិតផាកពិន័យ […]