ជាការសាទរឆ្នាំថ្មី, រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចុះតម្លៃ eVisa ចាប់ពីថ្ងៃទី១ មករា ២០២៥នេះតទៅ!
ជាការស្វាគមន៍ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការប្រកាសដ៏អស្ចារ្យមួយសម្រាប់អ្នកដំណើរអន្តរជាតិ ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា អាចទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្លៃសេវា eVisa របស់ពួកគេ ទាំងនេះគឺជាការផ្តល់ជូននូវភាពងាយស្រួលសម្រាប់ដំណើរកម្សាន្តដ៏សម្បូរបែបនៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសថា តម្លៃសម្រាប់ eVisa-ប្រភេទទេសចរ(T) ត្រូវបានកាត់បន្ថយពី ៣៦ដុល្លារ មកនៅត្រឹមតែ ៣០ដុល្លារ ខណៈ eVisa-ប្រភេទធម្មតា(E) ត្រូវបានកាត់បន្ថយពី ៤២ដុល្លារ មកនៅត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ ការកាត់បន្ថយតម្លៃសេវាទិដ្ឋាការអេឡិចត្រូនិកសម្រាប់ឆ្នាំ២០២៥នេះ មិនត្រឹមតែជួយសម្រួលដល់ដំណើរការស្នើសុំទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជំរុញទេសចរណ៍ផងដែរ ដោយផ្តល់ជូននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោកថែមទៀតផង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវបទពិសោធន៍ធ្វើដំណើរ ដោយសម្រួលនិតិវិធីនៃការស្នើសុំទិដ្ឋាការរបស់អ្នកដំណើរទាំងអស់ ដោយជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធ e-visa និង e-arrival ដោយបញ្ចូលវាទៅក្នុងប្រព័ន្ធ Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។ មិនថាអ្នកកំពុងរៀបចំផែនការធ្វើដំណើរផ្សងព្រេងវប្បធម៌នៅប្រាសាទអង្គរវត្ត ឬដំណើរកម្សាន្តតាមតំបន់ឆ្នេរដូចជាក្រុងព្រះសីហនុ នោះទេ ការអភិវឌ្ឍន៍ថ្មីទាំងនេះនឹងធ្វើឱ្យឆ្នាំ២០២៥ ជាពេលវេលាដ៏ល្អសម្រាប់ទទួលយកបទពិសោធន៍គ្រប់យ៉ាងដែលប្រទេសកម្ពុជាមាន។ - Video Advertisement -
វីរៈប៊ុនថាំក្លាយជាក្រុមហ៊ុនដំបូងបំផុត បើកសេវាកម្មកប៉ាល់ដឹកអ្នកដំណើរពីកំពតឆ្ពោះត្រង់ទៅកោះត្រល់
ក្រុមហ៊ុន វីរៈប៊ុនថាំ របស់អ្នកញ៉ា សួរ វីរៈ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេដែលបើកដំណើរការសេវាកម្មកប៉ាល់ដឹកអ្នកដំណើរទំនើបចេញពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះត្រង់ទៅកាន់កោះត្រល់ (កោះ Phu Quoc) ប្រទេសវៀតណាម។ សេវាកម្មនេះត្រូវបានប្រកាសឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ ប្រភពដដែលនេះ បានបន្ថែមទៀតថា ការធ្វើដំណើរត្រង់ចេញពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឆ្ពោះទៅកោះត្រល់ (កោះភូកុក) ប្រទេសវៀតណាម នេះនឹងត្រូវប្រើរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ ការអភិវឌ្ឍន៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ និងការជំរុញទេសចរណ៍រវាងកម្ពុជា និងវៀតណាម។ គួររំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតមួយនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី JYOTSANA VARMA នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។ កំពង់ផែទេសចរណ៍នេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ និងបានបញ្ចប់នៅឆ្នាំ ២០២២ កំពង់ផែនេះគឺជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍” របស់ធនាគារ ADB ក្រោមហិរញ្ញប្បទានប្រមាណជិត ១០ […]
សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!
សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែលគេស្គាល់ថា ជាសណ្ឋាគារមានយីហោ (Brand) […]
ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%
រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន ៤១.៩០៨.៨៣៣ដុល្លារ មានការកើនឡើង ២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៨៩៨.៣៣៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤១.៩០៨.៨៣៣ដុល្លារ កើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែវិច្ឆិកាតែមួយ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩២០.៨៧២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៤.១៣៦នាក់ ដែលចំណូលនេះកើនឡើង ២៦,៩៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែលក៏បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១១ខែនេះ បានចំនួន ២៧៨.៧១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧០០.០០៤ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) […]
រយៈពេល ១១ខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរជាង ១,៣លាននាក់
ក្នុងរយៈពេល ១១ខែ ឆ្ន២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចំនួន ១,៣លាននាក់ និងរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការឱ្យដឹងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Lu Wei បានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ ទន្ទឹមនឹងនេះ លោកបានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ និង ២លាននាក់នៅក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុមហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែមដើម្បីអភិវឌ្ឍអាកាសយានដ្ឋាន និងតំបន់ជុំវិញ។ ជាការឆ្លើយតប ឯកឧត្តម […]
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ
រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។ តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។ ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី […]