ក្រុមហ៊ុនចិនARK ប្រកាសបោះទុន $១.៣ពាន់លាន សង់សួនឧស្សាហកម្មលើដី១ពាន់ហិកតា នៅកំពង់ស្ពឺ
ក្រុមហ៊ុន ARK Electronics Group របស់ប្រទេសចិន គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លាអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី ១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុនដាក់ស្នាក់ការកណ្តាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។ លោកស្រី បានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន។ ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសុរបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រមាណជា ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង […]
រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា កំណើននៃការវិនិយោគក្នុងអំឡុងពេល១០ខែនេះ មានការកើនឡើង ប្រមាណ ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលនេះជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេស និងការទាក់ទាញវិនិយោគិនបរទេស។ ដោយឡែកនៅក្នុងខែតុលាតែមួយ មានគម្រោងថ្មីចំនួន ៣០ ត្រូវបានអនុម័ត រួមជាមួយនឹងការពង្រីកផលិតកម្មមានចំនួន ១ ក្រោមទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ គម្រោងទាំងនេះត្រូវបានគេព្យាករថានឹងអាចបង្កើតការងារបានប្រមាណ ១៦.០០០កន្លែង។ ក្នុងចំណោមការបណ្តាក់ទុនដែលបានអនុម័តនេះ មានគម្រោងចំនួន ២១ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (SEZs) និង ១០គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់តបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញពីវិធីសាស្រ្តប្រកបដោយតុល្យភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងចំណោមគម្រោងទាំងអស់ ដែលបានអនុម័តរួច […]
សួនឧស្សាហកម្មវាយនភណ្ឌបៃតងដ៏ធំ លើផ្ទៃដី ៥០០ហិកតា នៅកំពង់ស្ពឺ បើកការដ្ឋានសាងសង់ហើយ
គម្រោងអភិវឌ្ឍសួនឧស្សាហកម្មវាយនភណ្ឌបៃតងដ៏ធំមួយនៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅលើផ្ទៃដី ៥០០ហិកតា ក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា សួនឧស្សាហកម្មដ៏ធំនេះ មានផ្ទៃដីជាង ៥០០ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលតំណាងឱ្យគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។ លើសពីនេះ គម្រោងដ៏ធំខាងលើត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីចន្លោះពី៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង សម្រាប់ប្រជាជនពលរដ្ឋកម្ពុជាក្នុងស្រុក ដែលស្របទៅតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍជំនាញ និងឱកាសការងារសមរម្យ។ កិច្ចខិតខំប្រឹងប្រែងនេះមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពគ្រួសារក្នុងតំបន់។ នាឱកាសនោះដែរ […]
រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ
ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្ថែមថា ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលទាំងអស់នេះនឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ (អានបន្ថែម) គួរបញ្ជាក់ថា […]
វិថីតេជោសន្តិភាពឆ្នេរអង្កោលក្នុងខេត្តកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្គោល ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានតម្លៃ ១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធនេះ បានឱ្យដឹងថា គម្រោងនេះ ជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ បន្ថែមពីនេះ ផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២២ខែ គិតចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ រហូតដល់អំឡុងខែមករា ឆ្នាំ២០២៤ និងបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ជាកម្ចីឥណទានសម្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រា យផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ជាលទ្ធផល គម្រោងនេះត្រូវបានអនុវត្តការងារបច្ចេកទេសសាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានក ម្រា ស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមា ន ២គន្លង […]
ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ […]