សារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ

ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា​ NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។

លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។

លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។

ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក Bernard យល់ថា វាជាការល្អក្នុងការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ សុវត្ថិភាពអគ្គិភ័យឲ្យបានកាន់តែលឿនកាន់តែល្អ។

លោក Bernard បានមានប្រសាសន៍បន្តថា “ឧបករណ៍សុវត្ថិភាពអគ្គិភ័យ អាចចាត់ថ្នាក់ជាច្រើនប្រភេទផ្សេងគ្នា ហើយឧបករណ៍នីមួយៗត្រូវដំឡើងឲ្យបានត្រឹមត្រូវ។”

លោកថ្លែងថា៖ «នៅពេលប្រពន្ធ័ត្រឹមត្រូវ ត្រូវបានដំឡើង ប្រពន្ធ័នោះក៏តម្រូវឲ្យមានការថែទាំ ដើម្បីធ្វើយ៉ាងណា ធានាថាវាពិតជាដំណើរការបាន ទោះស្ថិតក្នុងកាលៈទេសអគ្គិភ័យបែបណាក៏ដោយ»។

បើតាមលោក Bernard អគារថ្មីៗ និងអគារមានស្រាប់ជាច្រើន អាចមានប្រពន្ធ័ការពារដំឡើង រួចស្រេចហើយ ប៉ុន្តែមានអគារខ្លះ អាចមិនមានការថែទាំឲ្យបានត្រឹមត្រូវ និងមិនដំណើរការ ដែលការណ៍នេះ គឺធ្វើឲ្យមនុស្ស គ្រប់គ្នាមានហានិភ័យ។

លោក Bernard ណែនាំឲ្យអ្នករចនាអគារ ម្ចាស់អគារ ឬអ្នកម៉ៅការ គួរតែជ្រើសរើសក្រុមហ៊ុន ដែលមានគុណភាព ដែលអាចផ្តល់ការរចនាស្តង់ដារ ដែលបំពេញតាមការកំណត់របស់បទបញ្ញត្តិសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា ហើយត្រូវប្រើប្រាស់សម្ភារៈដែលមានការបញ្ជាក់ពី NICE ឬការបញ្ជាក់ពីអន្តរជាតិដែលទទួលស្គាល់ដោយ NICE៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្វើកម្មវិធី Pre-Sale គម្រោងថ្មីមួយដែលមានឈ្មោះថា ភូមិនិមិ្មត ដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ ដែលជាតំបន់ដ៏មានសក្ដានុពលសេដកិច្ចខ្លាំងក្លាមួយ។ ក្នុងកម្មវិធីនេះមានអតិថិជនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីសាកសួរព័ត៌មាន ហើយក៏បានកក់ផ្ទះភ្លាមៗ ដើម្បីជ្រើសរើសយកទីតាំងពិសេសៗមុនគេ និងអាចបន្ថែមទំហំដីទៅតាមតម្រូវការ ដែលជាឱកាសតែម្ដងគត់នៅក្នុងការលក់គម្រោងថ្មីនេះ។ លើសពីនេះអតិថិជនក៏ទទួលបានប្រូម៉ូសិនចំណេញដ៏ច្រើនដូចជា៖ បញ្ចុះតម្លៃរបស់រហូតដល់ ១០% ទទួលបានការបញ្ចុះតម្លៃ Extra បន្ថែមពីលើនេះ រហូតដល់ ២ម៉ឺនដុល្លារ ភ្លាមៗ និងឱកាសកោសកាតដើម្បីទទួលបានការបញ្ចុះតម្លៃបន្ថែមមួយតង់ទៀត។ ឱកាសដ៏ពិសេសជាមួយគម្រោងថ្មី ភូមិនិម្មិត នេះនៅសល់រយៈពេល 2 ថ្ងៃទៀត សម្រាប់អតិថិជនដែលមិនទាន់បានចូលរួម។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកឱកាសចំណេញជាមួយបុរី ប៉េង ហួត សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ សូមបញ្ជាក់ផងដែរថា គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ​ បានមុនគេ។ គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។ ទីតាំងកម្មវិធី […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន​ អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ​បានមានប្រសាសន៍ថា៖ […]

ពិតជាអស្ចា្យមែន! បុរី ប៉េង ហួត បុកគ្រឹះសង់គម្រោងថ្មី១បន្ថែមទៀត ខណៈទើបបើកបុកគ្រឹះគម្រោងថ្មី២ កាលពីម្សិលមិញ

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះបុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីថែម ១ទៀតក្នុងតំបន់ ៦០ម៉ែត្រ គឺគម្រោង ភូមិមរកត២ បន្ទាប់ពីបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីចំនួន២ នៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញដែលឈ្មោះថា គម្រោង ភូមិនិម្មិត និង ភូមិព្រែកអម្រឹត។ បុរី ប៉េង ហួត បានសម្រេចចិត្តអភិវឌ្ឍ គម្រោង ភូមិមរកត២ នេះ បន្ថែមបន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងក្នុងការលក់ផ្ទះក្នុងគម្រោង ភូមិមរកត១ ស្ទើរតែអស់ ១០០% ទៅហើយត្រឹមតែរយៈពេលជិត ១ ឆ្នាំប៉ុណ្ណោះ។ ដោយសារមើលឃើញពីតម្រូវការ និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុន ដូចនេះទើបបុរី ប៉េង ហួត សម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីនេះបន្តទៀតក្នុងដើមឆ្នាំ២០២៦ នេះ។ គម្រោង ភូមិមរកត២ នេះនឹងធ្វើឱ្យតំបន់ ៦០ម៉ែត្រ មានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងឡើងមួយកម្រិតទៀត បន្ទាប់ឃើញថាតំបន់នេះមានសន្ទុះការអភិវឌ្ឍយ៉ាងឆាប់រហ័សចាប់តាំងពីព្រលានយន្តហោះថ្មីបានចាប់ផ្ដើមបើកដំណើរការមក។ ដូចនេះសម្រាប់អតិថិជនរបស់បុរី ប៉េង ហួត ដែលកំពុងរង់ចាំឱកាសវិនិយោគ ឬកំពុងតែចង់រស់នៅជាមួយម៉ូតផ្ទះថ្មីៗ ចុងក្រោយ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំ ចំនួនពីរ ក្នុងពេលតែមួយ ស្របពេលនៃការប្រារព្ធខួប ២០ឆ្នាំនៃការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្នុងខណ្ឌច្បារអំពៅ ដោយក្រុមហ៊ុនបានរៀបចំពិធីបុកគ្រឹះបញ្ចុះបឋមសិលាជាផ្លូវការ សម្រាប់គម្រោង “ភូមិនិម្មិត” និងគម្រោង “ភូមិព្រែកអម្រឹត”។ បើមើលភូមសាស្រ្តទីតាំងក្នុងតំបន់យុទ្ធសាស្ត្រពីរផ្សេងគ្នា គម្រោងថ្មីទាំងនេះបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់ច្បារអំពៅ។ គម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត បានរក្សាវប្បធម៌ប្រពៃណីក្នុងការប្រើប្រាស់ឈ្មោះជាភាសាខ្មែរ ដែលបង្កប់នូវអត្ថន័យប្រកបដោយភាពចំរុងចម្រើន និងត្រជាក់ត្រជុំ ជាមួយទីតាំងប្រកបដោយសក្ដានុពល នៃផ្លូវ ៦០ ម៉ែត្រ ដែលជាសង្កាត់ពាណិជ្ជកម្មកម្រិតខ្ពស់ថ្មី និងតំបន់បឹងស្នោ ដែលមានហេដ្ឋារចនាតសម្ព័ន្ធតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ បុរី ប៉េង ហួត បានកំណត់បទដ្ឋានថ្មីសម្រាប់សំណង់ដែលមានគុណភាពខ្ពស់ និងការរស់នៅក្នុងសហគមន៍ប្រកបដោយសុខសុវត្ថិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។ ការបើកការដ្ឋានសាងសង់គម្រោងទាំងពីរដំណាលគ្នានេះ ក៏ជាសញ្ញាណដ៏រឹងមាំនៃទំនុកចិត្តលើការលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។ តាមរយៈការប្រែក្លាយផ្ទៃដីដ៏ធំល្វឹងល្វើយឱ្យទៅជាសហគមន៍លំនៅឋានដែលមានផែនការមេត្រឹមត្រូវ បុរី ប៉េង ហួត មិនត្រឹមតែសាងសង់សហគមន៍លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃអត្តសញ្ញាណទីក្រុងភ្នំពេញ។ ជាមួយនឹងការចាប់ផ្ដើមនៃគម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត នឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្តានុពលបន្ថែមទៀត ជាមួយល្បឿននៃការអភិវឌ្ឍឥតឈប់ឈរ […]

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ភ្នំពេញ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអេឡិចត្រូនិកនៅកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារម៉ាក KHIND» ដែលជាផលិតផល់របស់ប្រទេសម៉ាឡេស៊ី មកកាន់ទីផ្សារកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ Raffles Hotel Le Royal នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីនេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី នូរ ហឺហ្សាហ្ស៊ីឡា ហ្គាហ្សាលី (Nur Herzazzila Ghazali) ភារធារីនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group និង លោក អាឌីល ជីមមី មីស្ទ្រី (Adil Jimmy Mistry) នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIND ម៉ាឡេស៊ី […]