ក្រសួងសាធារណការប្រុងអភិវឌ្ឍផ្លូវមេចំនួន ៣៨ នៅសៀមរាប ដូចគម្រោងផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ខ្សែនេះ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប  ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង។

បច្ចុប្បន្នគម្រោងកែលម្អផ្លូវប្រទាក់ក្រឡាគ្នានេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាសិក្សាគម្រោងនេះ ថា៖

“ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។”

ឯកឧត្តម ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។

គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងប្រវែង រួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម ប្រើប្រាស់ថវិកាឥណទាន ADB។ និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង ៤៥គ.ម ដែលគម្រោងផ្លូវមួយខ្សែនេះ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាព សម្រាប់អនុវត្តគម្រោង ដោយរាប់បញ្ចូលទាំងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងសៀមរាបផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]

ក្រុមហ៊ុន EY មកពីជប៉ុន កំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់កម្ពុជា ក្រុមហ៊ុនជប៉ុន EY Strategy and Consulting Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យមួយនេះ។ នេះបើតាមកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ រវាងឯកឧត្តម លោក កុយ វន្នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Ushida Masaya តំណាងមកពី EY Strategy and Consulting Co., Ltd ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។ ក្នុងជំនួបនោះ លោក Ushida បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា និងបានបង្ហាញពីផែនការរបស់ EY ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅក្នុងតំបន់ដ៏សំខាន់នេះផងដែរ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាពដែលមានសម្រាប់ប្រជាជនកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ EY និងបានស្នើឱ្យមានការសិក្សាបន្ថែមលើការវិនិយោគលើបច្ចេកវិទ្យា និងប្រព័ន្ធចម្រោះទឹកសម្រាប់មណ្ឌលសុខភាពដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ លោកបានកត់សម្គាល់ថា ការវិនិយោគបែបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោនរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃដដែលនេះ មានក្រុមហ៊ុន Philippine World Citi Group បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]

វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​លោកជំទាវ ចម នីម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Azucena L. Yao ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Arvin International ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

រដ្ឋបាលខេត្តហ៊ឺណាន, ប្រទេសចិន ប្រកាសចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា

តាមរយៈគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6), រដ្ឋបាលខេត្តហ៊ឺណាន បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងធ្វើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ CDC បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មដែលគ្រោងបង្កើតនេះ ត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួររំលឹកថា ក្រុមហ៊ុន […]

ប្រតិភូធុរកិច្ចអូស្រ្តាលី ចង់វិនិយោគលើវិស័យសំខាន់ៗ ៤ នៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញផែនការវិនិយោគក្នុងវិស័យសំខាន់ៗចំនួនបួននៅក្នុងប្រទេសកម្ពុជា៖ ពាណិជ្ជកម្ម ការជីកយករ៉ែ កំពង់ផែ និងបច្ចេកវិទ្យាកសិកម្ម។ គំនិតផ្តួចផ្តើមសកម្មនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបកម្រិតខ្ពស់ជាមួយលោកជំទាវ ចំនីមុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅទីក្រុងស៊ីដនី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះដែរ សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales បានបង្ហាញការសាទរនិងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ជាមួយវិស័យឯកជននៅកម្ពុជា ខណៈសមាគមក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា ពាណិជ្ជកម្ម រ៉ែ កំពង់ផែ បច្ចេកវិទ្យាកសិកម្ម​នាពេលខាងមុខផងដែរ។ បើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សមាគមធុរកិច្ចខាងលើ គឺមានមូលដ្ឋានប្រចាំរដ្ឋ New South Wales ប្រទេសអូស្រ្តាលី។ សមាគមធុរកិច្ច គឺមានវ័យចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០.០០០នាក់។ គួររំលឹកថា ក្នុងខែមករាតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៧៤៨លានដុង។ ខណៈពេលដែលការវិនិយោគភាគច្រើនមានប្រភពមកពីប្រទេសចិន ស្មើនឹង ៧៣,៣៥% វាក៏មានការរួមចំណែកគួរឱ្យកត់សម្គាល់ពីប្រភពក្នុងស្រុក និងការវិនិយោគពីប្រទេសមួយចំនួនទៀត រួមមាន៖ ប្រទេសវៀតណាម ចក្រភពអង់គ្លេស សិង្ហបុរី សហរដ្ឋអាមេរិក […]