សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ

គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ នឹងចាប់ដំណើរការសាងសង់ ក្នុងឆ្នាំ ២០២០ នេះ និងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ ខាងមុខ។

គម្រោងជាតិជាប្រវត្តិសាស្ត្រដ៏ពិសេសនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដី​ពី​កិច្ចសហការ និង សិក្សា​ផលបះពាល់ ក្នុងការអនុវត្ត​គម្រោងនេះ ដោយសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាព ឯកឧត្ត​ម កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី និងជាអគ្គនាយក​អគ្គិសនី​កម្ពុជា ឯកឧត្ត​ម ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត និងមន្ត្រី អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​សរុប ២៨ នាក់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ​ ឯកឧត្ត​ម កែវ រតនៈ បានលើកឡើងអំពីគោលបំណងនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២៖ គឺទី១ ផ្ដល់ការចំណេះដឹងដល់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ តាមរយៈ ការបង្កើតឱ្យមានជាសមូហកម្មវ៉ារីអគ្គិសនី នៅមួយកន្លែងតែម្តង។  ពេលទេសចរទាំងនោះ មកកម្សាន្តនៅតំបន់ឧទ្យានជាតិ បូកគោ នឹងអាចយល់ដឹងពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ។

ចំពោះចំណុចនេះ លោកបានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹង បទពិសោធន៍នៅនឹងកន្លែង ដើម្បីជាការស្រាវជ្រាវ រៀនសូត្រ ស្វែងយល់ជាសាធារណជនទូទៅ ដូចស្រុកគេ នៅពុំទាន់មាននៅឡើយទេ។

ទី ២ ការបង្កើតឧទ្យានជាតិនេះ គឺដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់នេះកាន់តែច្រើន នៅខេត្តកំពតនេះ​ ដែលជាខេត្តមួយពោរពេញដោយសក្តានុពល ដោយសារមានសមិទ្ធផលធំៗថ្មីៗកាន់តែច្រើន។

សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ ឲ្យដឹងពីទំហំទឹកប្រាក់វិនិយោគលើគម្រោងនេះនៅឡើយទេ។

ចំណែកឯឈ្មោះសមិទ្ធផលវិញ ឯកឧត្តមកែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះ “គម្រោងសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត” ថាជាឈ្មោះ ដែលត្រូវបានប្រសិទ្ធនាម ក្នុងកិច្ចប្រជុំនេះ ជាបណ្ដោះអាសន្នសិនប៉ុណ្ណោះ។ បើថ្ងៃក្រោយ យើងមានថាមពលខ្យល់ ឬព្រះអាទិត្យបន្ថែមទៀត ឈ្មោះអាចនឹងត្រូវបានប្រសិទ្ធនាមជាថ្មីឡើងវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]

គម្រោងសង់់ និងស្ដារប្រព័ន្ធរំដោះទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត ៣ទៀត សម្រេចបានជិត ១០០%

រដ្ឋាភិបាលកម្ពុជា​ បានបង្ហាញឱ្យដឹងនូវវឌ្ឍនភាពការងារអនុវត្តគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល​ កំពង់ស្ពឺ និងខេត្តតាកែវ ដែលសាងសង់បានជិត ១០០% ហើយ។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គម្រោងរំដោះ និងពង្វាងទឹកនេះ សម្រេចវឌ្ឍនភាពបាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លាគូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យ ធំ តូច សម្រេចបាន ៩៧% ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យ​ធំ តូច សម្រេចបាន ៨៧% ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ, មានប្រវែងសរុបជាង ២ម៉ឺនគ.ម

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ មានប្រវែងសរុប ២០.៣០៧,៦(គ.ម) (កើនឡើង ២៩១,៦គ.ម) បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ២០.០១៦(គ.ម)។ នេះបើតាមរបាយការណ៍សន្និបាតឆ្នាំ២០២៤ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ របាយការណ៍នេះ បានឱ្យដឹងថា ផ្លូវជាតិកម្រិត១ មានចំនួន ៩ខ្សែ មានប្រវែង ២.២៥៤(គ.ម) បានក្រាលកៅស៊ូ និងបេតុងបាន ១០០% ហើយ។ ចំណែក ផ្លូវជាតិកម្រិត២ មានចំនួន ៧១ខ្សែ (ថយ១ខ្សែ) មានប្រវែង ៥.១២០,៨៧គ.ម ថយចុះ ១៥,០១(គ.ម) បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រវែង ៥.១៣៥,៨៨(គ.ម) ក្នុងនោះបានក្រាលកៅស៊ូ និងបេតុងចំនួន ៤.០១០,៦៨គ.ម ស្មើនឹង ៧៨,៣២%។ ជាមួយគ្នានេះ ការថយចុះខ្សែផ្លូវចំនួន ១ខ្សែខាងលើនេះ គឺដោយសារកែសម្រួលផ្លូវជាតិ លេខ ៤៨-៤ ទៅជាផ្លូវខេត្តវិញ)។ ដោយឡែក ផ្លូវខេត្ត មានចំនួន ៧៧៤ខ្សែ (កើន៥ខ្សែ) […]

ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ

ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត! អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video Advertisement -

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

រដ្ឋសម្រេចផ្តល់ដីជូនពលរដ្ឋក្រីក្រ១ពាន់គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង, ខណៈ១គ្រួសារបាន ៣ហិកតា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) សម្រេចនឹងផ្តល់ដីជូនពលរដ្ឋក្រីក្រ ១០០០គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារនឹងទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់នេះមានដីបម្រុងទុកជិត ១០.០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បន្ទា​ប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដឹកសិ​ក​ម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក  សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ […]