ហូឡង់បង្កើតផ្ទះចល័តដែលបង្កើតថាមពលបានខ្លួនឯង មិនបាច់ប្រើសាំង ឬសាកអគ្គិសនីឡើយ

សាកលវិទ្យាល័យ Eindhoven University of Technology នៃ ប្រទេសហូឡង់បានបង្ហាញនូវការច្នៃប្រឌិតថ្មីមួយ បង្កើតផ្ទះចល័ត ឬផ្ទះក្នុងឡាន ដើរដោយថាមពលពន្លឺព្រះអាទិត្យដំបូងគេដែលមានឈ្មោះថា Stella Vita។ នេះបើយោងតាមសារព័ត៌មានGCR។

បច្ចេកវិទ្យាបន្ទះថាមពលពន្លឺសូឡាដែលបានបំពាក់នៅលើដំបូងផ្ទះចល័តនេះ គឺមានសមត្ថភាពស្រូបថាមពលបានខ្ពស់ ដែលគ្រប់គ្រាន់សម្រាប់ម្ចាស់ផ្ទះងូតទឹក មើលទូរទស្សន៍ សាកកុំព្យូទ័រ និងឆុងកាហ្វេ បានដោយងាយស្រួល។

នៅពេលមេឃបើកថ្ងៃ ផ្ទះ Stella Vita នឹងអាចស្រូបថាមពលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ ដើម្បីធ្វើដំណើររហូតដល់ ៧៣០ គីឡូម៉ែត្រឯណោះ។

ក្រៅពីនេះ ផ្ទះនេះក៏មានដំបូលដែលអាចរលាស់ឡើងលើបាន ដែលនឹងធ្វើឱ្យទីធ្លាផ្ទះធំទូលាយជាងមុន ដើម្បីឱ្យម្ចាស់ផ្ទះអាចឈរចម្អិនអាហារ បានដោយងាយស្រួល។ ជាមួយនឹងដំបូលបត់ឡើងបាននេះ ផ្ទៃក្រឡាផ្ទះទាំងមូលមានដល់ ១៧,៥ ម៉ែត្រការ៉េ។

គម្រោងធ្វើដំណើរសាកល្បង នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យអ៊ីនដូហូន នឹងធ្វើដំណើរពីទីក្រុងអ៊ីនដូហូន ទៅដល់ចុងខាងត្បូងបំផុតនៃប្រទេសអេស្ប៉ាញ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និង​មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]

រឿង​ដ៏អស្ចារ្យ​​ទាំង៥ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍

អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធ​ប្រឆាំង​នឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅ​ក៏ជាពេលវេលាដ៏ល្អ​សម្រាប់​អ្នកចូលចិត្ត​ហែលទឹក​ដែរ ហើយ​ឌីជីថលភ្លោះ​អាចជួយ​អ្នកហែលទឹក​កែលម្អ​ពីរបៀបហែល​ដើម្បី​ប្រកួតប្រជែង។ ដើម្បីស្វែងយល់ពី​ភាព​អស្ចារ្យ​​ទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះ​ដូចតទៅ។ ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុង​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និង​ផ្សែងហុយ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែល​គំរូសកល​បច្ចុប្បន្ន​ដែល​ពិពណ៌នា​អំពី​ការរីករាលដាល​នៃភ្លើង​ឆេះព្រៃ និង​ផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹង​ផលិត​ម៉ូដែល​ជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើង​នៃពីររបៀប​ដោយ​ឡែក​ពីគ្នាក្នុងការពង្រីក​ទំហំ។” តាមការលើកឡើងរបស់ណាសា។ ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA […]

អ្នកជំនាញប្រាប់ពីយុទ្ធសាស្ត្រទាញប្រយោជន៍ និងកាត់បន្ថយហានិភ័យសម្រាប់អ្នក អចលនទ្រព្យក្នុងសម័យ AI

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) កំពុងផ្លាស់ប្តូរវិស័យអចលនទ្រព្យយ៉ាងឆាប់រហ័ស ដោយនាំមកនូវទាំងឱកាសដែលមិនធ្លាប់មានពីមុនមក ទាំងហានិភ័យមិនធ្លាប់ជួបប្រទះ។ រាប់ចាប់តាំងពីការកែប្រែយុទ្ធសាស្រ្តទីផ្សារ ដល់ការសម្រួលដំណើរការវាយតម្លៃអចលនទ្រព្យ បច្ចេកវិទ្យា AI កំពុងធ្វើបដិវត្តគ្រប់ទិដ្ឋភាពនៃវិស័យអចលនទ្រព្យសំខាន់ៗដូចជាពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុនអ្នកជំនាញការផ្នែកផលប៉ះពាល់នៃបច្ចេកវិទ្យា AI មកលើវិស័យអចលទ្រព្យ រួមមានលោក Peter D. Ballance, Jared Wachtler, និង James Gatto បានចេញផ្សាយបទវិភាគរបស់ខ្លួនតាមរយៈ Sheppardmullin នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ ដែលមានសេចក្តីពិស្តារដូចខាងក្រោម៖ កែប្រែទិដ្ឋភាពទីផ្សារ និងរបៀបវិនិយោគ៖ ឥទ្ធិពលរបស់ AI លើវិស័យអចលនទ្រព្យ គឺភាពទូលំទូលាយ និងស៊ីជម្រៅយ៉ាងខ្លាំង។ បើនិយាយពីវិស័យរកស៊ីរបស់ឈ្មួញកណ្តាលវិញ វេទិកាដែលដំណើរការដោយ AI កំពុងធ្វើបដិវត្តន៍ពីរបៀបធ្វើទីផ្សារអចលនទ្រព្យ និងកំណត់អត្តសញ្ញាណអតិថិជន ដោយផ្តល់ឱ្យឈ្មួញកណ្តាលនូវឧបករណ៍ទំនើបដើម្បីផ្គូផ្គងឱកាសវិនិយោគទៅនឹងផែនការអាជីវកម្ម និងការបង្កើនសមត្ថភាពធន់នឹងហានិភ័យ។ មិនថាបញ្ហានោះ មានភាពស្មុគស្មាញប៉ុណ្ណានោះទេ គឺទោះជាការដោះស្រាយជាមួយមូលនិធិសោធននិវត្តន៍បែបអភិរក្ស  (Conservative pension funds) ឬបញ្ហាពាក់ព័ន្ធនឹងអ្នកបណ្តាក់ទុនដែលធន់នឹងហានិភ័យនោះទេ […]

អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]

ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]

ឥណ្ឌូណេស៊ី​ប្រើ​បច្ចេកទេស​បណ្ដុះ​ពពក ​ដើម្បីទប់​ភ្លៀងដែល​រារាំងដល់​ការ​សាងសង់​ទីក្រុង​ថ្មី

ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes  នៅថ្ងៃ២១ មិថុនា ២០២៤។ ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។ លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។ លោក Seto បន្តថា​៖ «​ពួកគេ​បាន​ដាក់​សំណើ​ដល់អាជ្ញាធរដើម្បី​អនុវត្ត​ប្រតិបត្តិការ​កែប្រែ​អាកាសធាតុ ដើម្បី​បញ្ចៀស​ភ្លៀង​ដែល​បាន​កើតឡើងជារៀង​រាល់​ថ្ងៃនោះ ​ដោយ​ត្រូវ​បាន​បង្វែរ​ទឹកភ្លៀងទៅ​កន្លែង​មួយ​ផ្សេង​ទៀត ឬប្តូរ​ចេញពី​តំបន់​ដែលកំពុងអភិវឌ្ឍ ឬ​យ៉ាង​ហោច​ណាស់ក៏​ត្រូវ​បាន​កាត់​បន្ថយខ្លះដែរ​»។ គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។ ទោះជាយ៉ាងណា​អ្នកវិទ្យាសាស្ត្របាន​និយាយថា បច្ចេកទេសមួយ​នេះ​មិនអាច​បង្តើត ឬកែប្រែអាកាសធាតុ​បានច្រើននោះទេ ហើយ​វា​ក៏​មិន​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​តាម​មាត្រដ្ឋាន​ដែល​គេ​សង្កេតឃើញ​​ដូចនៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​ដែរ។ - Video Advertisement -