ទីលានចាក់សំរាមទំហំជិត ១៩ហិកតា នៅក្រុងកំពង់ចាម សម្ពោធដាក់ឱ្យប្រើជាផ្លូវការហើយ
ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្ថិតលើផ្ទៃដីទំហំ ១៨,៦៧ហិកតា ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានចាក់សំរាមនេះ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិបត្តិការសាងសង់ដោយក្រុមហ៊ុន BM Construction & Electric Co., Ltd។ គម្រោងនេះចំណាយពេល ១១ខែ ដើម្បីបញ្ចប់ និងមានគោលបំណងបម្រើដល់តម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍។ នៅក្នុងដំណាក់កាលដំបូង ទីលានចាក់សំរាមនេះត្រូវបានរៀបចំឡើងសម្រាប់ទុកដាក់សំរាមក្នុងតំបន់សម្រាប់រយៈពេល៧ឆ្នាំខាងមុខ ដោយគិចចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។ គួរបញ្ជាក់ថា ប្រជាជនក្នុងតំបន់ប្រមាណជា ៨៥% ស្មើនឹងប្រមាណ ៩០៨.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដ៏សំខាន់មួយនេះ។ តំបន់ទាំងនោះរួមមានសហគមន៍នៅសង្កាត់បឹងកក់ សង្កាត់កំពង់ចាម សង្កាត់សំបួរមាស សង្កាត់វាលវង់ ព្រមទាំងឃុំអំពិល និងឃុំឃ្វាល ក្នុងស្រុកកំពង់សៀម។ យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ទីលានចាក់សំរាមក្រុងកំពង់ចាមនេះ គឺជាយុទ្ធសាស្រ្តត្រួសត្រាយផ្លូវសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្អាត និងសុវត្ថិភាពជាងមុន ដែលនេះជាសញ្ញាបង្ហាញពីការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គកាន់តែប្រសើរឡើង។ - Video Advertisement -
ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ថវិកា $៤០៣លាន ដើម្បីអនុវត្តគម្រោងសំខាន់៦ នៅកម្ពុជា
ក្នុងឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយកម្ពុជាតាមរយៈផ្តល់កម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍគម្រោងសំខាន់ៗចំនួន៦ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការអភិវឌ្ឍន៍កម្មវិធីចំនួន៦ ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា បានឈានដល់កម្រិតមួយគួរឱ្យកត់សម្គាល់ជាមួយនឹងការអនុម័តកញ្ចប់ថវិកាកម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក ស្ថិតក្រោមយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨។ កញ្ចប់ថវិកា ៤០៣លានដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តលើគម្រោងសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖ ១. ការអប់រំ៖ ៨០លានដុល្លារអាមេរិក សម្រាប់បង្កើនការអប់រំកម្រិតមធ្យមសិក្សា និងបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍសម្ភារៈក្នុងសាលារៀនដែលធន់នឹងអាកាសធាតុ។ ២. អំពើហឹង្សាផ្អែកលើយេនឌ័រ៖ ១០ លានដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធឆ្លើយតបរបស់ប្រទេស ដើម្បីសម្រេចឱ្យបាននូវសង្គមដែលគ្មានអំពើហិង្សាផ្អែកលើយេនឌ័រនៅឆ្នាំ ២០៣០។ ៣. បរិយាកាសធុរកិច្ច៖ […]
សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!
សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែលគេស្គាល់ថា ជាសណ្ឋាគារមានយីហោ (Brand) […]
រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតតម្លៃជាង ១លានដុល្លារ នៅខណ្ឌកំបូល រាជធានីភ្នំពេញ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ តម្លៃ ១,៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ បើតាមការឲ្យដឹងរបស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា ៣ពាន់គ្រួសារ។ រោងចក្រនេះ មានបណ្តាញចែកចាយទឹកប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោត។ ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ នឹងអាចឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០គីឡូម៉ែត្រ […]
រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ
ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង ២០០ហិកតា ស្ថិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ទីក្រុងរណបថ្មី លើផ្ទៃដី ២១០ហិកតានេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។ ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្តានុពលរបស់គម្រោង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយមានប្រសាសន៍ថា “ការវិនិយោគនេះមិនត្រឹមតែបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបង្កើតឱកាសការងារជូនដល់ប្រជាជនក្នុងតំបន់ផងដែរ ខណៈកាលពីមុនតំបន់នេះគ្រាន់តែជាដីខ្សាច់ដុះស្មៅចោល ឥឡូវកន្លែងនេះនឹងក្លាយទៅជាកន្លែងដែលមាន សេដ្ឋកិច្ចកាន់តែរីកលូតលាស់នាពេលខាងមុខ។” លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានឱ្យដឹងថា “ទីក្រុងមេគង្គ ឃី ជាគម្រោងមួយត្រូវបានសិក្សាយ៉ាងល្អិតល្អន់នៅលើ ផ្ទៃដីទំហំប្រមាណ ២១០ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ហើយចំពោះផ្ទៃដីប្រមាណ ១៤០ ហិកតា […]
ក្រុមហ៊ុនកូរ៉េចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា
បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។ ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា។ លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន […]